Connect with us

ព័ត៌មានអន្ដរជាតិ

ជប៉ុន ប្រឈមគ្រោះមហន្តរាយធំធេង ពេលព្យុះទីហ្វុងកាចបំផុតប្រចាំឆ្នាំ ទៅដល់

បានផុស

នៅ

ព្យុះទីហ្វុង សានសាន បានទៅដល់ប្រទេសជប៉ុនហើយ ដោយវាយប្រហារតំបន់ភាគខាងត្បូងយ៉ាងដំណំ ជាហេតុបង្ខំឲ្យប្រជាពលរដ្ឋរាប់ម៉ឺននាក់ត្រូវជម្លៀសខ្លួន ហើយអាជ្ញារថែមទាំងចេញការព្រមានអំពីគ្រោះមហន្តរាយធំធេងផងដែរ។

(រូបថត៖ NHK)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្តីរាយការណ៍របស់ NHK, សានសាន គឺជាព្យុះទីហ្វុងកាចបំផុតដែលវាយប្រហារប្រទេសក្នុងឆ្នាំនេះ ដោយវានាំមកជាមួយនូវខ្យល់កន្ត្រាក់ល្បឿន២៥២គីឡូម៉ែត្រក្នុងមួយម៉ោង និងបង្កជាបំណាក់ដីនៅម៉ោង៨ព្រឹកថ្ងៃព្រហស្បតិ៍ទី២៩ខែសីហាឆ្នាំ២០២៤។

គិតត្រឹមពេលនេះ ព្យុះទីហ្វុង សានសាន បានសម្លាប់មនុស្ស៣នាក់រួចទៅហើយ និងបង្កទុក្ខលំបាកដល់អ្នកកោះKyushu ដោយផ្ទះ២៥៤ ៦១០ខ្នង មិនមានអគ្គិសនីប្រើប្រាស់ឡើយ។

ស្របពេលជាមួយគ្នានោះ ក្រុមហ៊ុន​រថយន្ត Toyota បាន​ផ្អាក​ផលិតកម្ម​នៅ​រោងចក្រ​ទាំង ១៤ របស់​ខ្លួន​ក្នុង​ប្រទេស​ជប៉ុន។ ចំណែកក្រុមហ៊ុនអាកាសចរណ៍ Japan Airlines បានលុបចោលជើងហោះហើរក្នុងស្រុកចំនួន ១៧២ជើង និងជើងហោះហើរអន្តរជាតិ៦ជើងនៅថ្ងៃព្រហស្បតិ៍។

(រូបថត៖ Agencies)

ក្រុមហ៊ុន ANA ក៏លុបចោលជើងហោះហើរក្នុងស្រុក ២១៩ជើងនិងជើងហោះហើរអន្តរជាតិ ៤ជើងផងដែរដល់ថ្ងៃសុក្រ ខណៈការលុបចោលនេះ ប៉ះពាល់ដល់មនុស្សប្រហែល ២៥ ០០០នាក់។

ក្រៅពីជើងអាកាស, ក្រុមហ៊ុនផ្លូវដែក Kyushu បញ្ជាក់ថា ខ្លួនសម្រេចផ្អាកសេវារថភ្លើងល្បឿនលឿន Shinkansen ពីស្ថានីយ Kumamoto ទៅដល់ Kagoshima Chuo ហើយអាចមានការផ្អាកនៅកន្លែងផ្សេងទៀត។

លើសពីនេះ សេវារថភ្លើងពី Tokyo ទៅ Fukuoka ដែលជាទីក្រុងមានប្រជាជនច្រើនជាងគេនៅលើកោះ Kyushu ក៏អាចលុបចោលផងដែរ អាស្រ័យលើលក្ខខណ្ឌអាកាសធាតុក្នុងសប្តាហ៍នេះ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ជប៉ុន លុបចោលជើងហោះហើរនិងសេវារថភ្លើង ដោយសារព្យុះ សានសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ នាទីutes មុន

កងកម្លាំងឆ្មាំព្រំដែនរដ្ឋ Karen មីយ៉ាន់ម៉ាប្រគល់​ ជនជាតិចិន​​៣៦៥​នាក់​ឱ្យ​​ថៃ

ព័ត៌មានអន្ដរជាតិ៣៤ នាទីutes មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ម៉ែន សំអន ចូលរួមសោកស្តាយចំពោះការបាត់បង់បងប្រុសធំ សម្តេច​តេ​ជោ ហ៊ុន សែន

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម