ព័ត៌មានអន្ដរជាតិ
ទឹកជំនន់នៅយេម៉ែនបណ្តាលឱ្យបាត់ខ្លួនច្រើន រីឯជំងឺអាសន្នរោគក៏ផ្ទុះខ្លាំង
ប្រទេសយេម៉ែនកំពុងរងគ្រោះដោយសារទឹកជំនន់បណ្តាលមកពីការធ្លាក់ភ្លៀងខ្លាំងដែលរហូតដល់ពេលនេះមនុស្សយ៉ាងតិច២៤នាក់កំពុងបាត់ខ្លួន ក្នុងហេតុការណ៍ទឹកជំនន់ ខណៈជំងឺអាសន្នរោគឆ្លងក៏កំពុងរីករាលដាលខ្លាំង ដោយសារការឆ្លងពីទឹកកង្វក់កាន់តែធ្ងន់ធ្ងរ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី២៩ខែសីហានេះ។

ទឹកជំនន់បានវាយប្រហារខេត្ត al-Mahwit ដែលជាខេត្តមួយភាគខាងលិចនៃរដ្ឋធានី Sanaa គ្រប់គ្រងដោយក្រុម សកម្មប្រយុទ្ធហ៊ូធី ដែលមានសម្ព័ន្ធមិត្តជាមួយប្រទេសអ៊ីរ៉ង់។ ទឹកជំនន់នោះបានបណ្តាលឱ្យមានបំណាក់ដី បំផ្លាញផ្ទះប្រជាជននៅក្នុងស្រុក Milhan ខណៈទឹកឡើងខ្លាំងបោកបក់រថយន្តហូរកាត់ផ្លូវ និងបណ្តាលឱ្យបាក់ទំនប់៣ក្នុងខេត្ត។
ទូរទស្សន៍ Al Masirah ដែលមានទំនាក់ទំនងជាមួយក្រុមសកម្មប្រយុទ្ធហ៊ូធី បានរាយការណ៍ថា រថយន្តសង្គ្រោះបន្ទាន់ជាច្រើនមកពីតំបន់ជិតខាងក្នុងខេត្ត al-Mahwit ក៏ដូចជាខេត្ត Hodeidah ត្រូវបានបញ្ជូនមកដើម្បីជួយសង្គ្រោះក្នុងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។
បើយោងតាមអង្គការសហប្រជាជាតិចាប់តាំងពីចុងខែកក្កដាមក ទឹកជំនន់យ៉ាងគំហុកបានសម្លាប់មនុស្ស ៦០នាក់ និងប៉ះពាល់ដល់មនុស្ស២៦៨០០០នាក់ ខណៈខេត្តភាគខាងលិចនិងកណ្តាលត្រូវបានព្រមានថានឹងកាន់ជន់លិចអាក្រក់ទៅៗ។
លើសពីនេះនៅក្នុងប៉ុន្មានខែខាងមុខនេះ ការកើនឡើងទឹកភ្លៀងត្រូវបានព្យាករណ៍ផងដែរ ដោយតំបន់ខ្ពង់រាបកណ្តាល តំបន់ឆ្នេរក្រហម និងផ្នែកខ្លះនៃតំបន់ខ្ពង់រាបភាគខាងត្បូងនឹងទទួលបានកម្រិតទឹកភ្លៀងមិនធ្លាប់មានពីមុនមកលើសពី៣០០មីលីម៉ែត្រ។

លើសពីនេះ យ៉ាងហោចណាស់មានគ្លីនិកមួយនៅភាគខាងលិចប្រទេសយេម៉ែនបានសង្ស័យថាមានអ្នកជំងឺអាសន្នរោគ ខណៈមានភ្លៀងធ្លាក់ និងទឹកជំនន់បានបង្កើនការព្រួយបារម្ភអំពីការផ្ទុះរីករាលដាលនូវជំងឺអាសនុ្នរោគពីទឹកកខ្វក់។
យោងតាមអង្គការសហប្រជាជាតិ មានករណីសង្ស័យថាជាជំងឺអាសន្នរោគជិត១៦៤០០០នៅទូទាំងប្រទេសយេម៉ែន ដែលតួលេខនេះអាចកើនឡើងដល់ ២៥ម៉ឺននាក់ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ។ ប្រទេសនៅមជ្ឈិមបូព៌ាមួយនេះ ធ្លាប់មានករណីសង្ស័យចំនួន២,៥លានករណី ក្នុងអំឡុងពេលផ្ទុះជំងឺអាសន្នរោគចុងក្រោយពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២២ នេះបើយោងតាម IOM។
អង្គការអន្តរជាតិសម្រាប់ការធ្វើចំណាកស្រុក (IOM) បាននិយាយនៅក្នុងរបាយការណ៍ថ្មីៗនេះថា ទឹកជំនន់បានបង្កើនហានិភ័យនៃជំងឺអាសន្នរោគ ហើយអង្គការសហប្រជាជាតិថាត្រូវការថវិការ៤,៩លានដុល្លារដើម្បីឆ្លើយតបជាបន្ទាន់ចំពោះគ្រោះទឹកជំនន់និងបញ្ហាជំងឺអាសន្នរោគនេះ។
ស្របពេលការប្រែប្រួលអាកាសធាតុកំពុងបង្កើនកើនឡើង និងអាំងតង់ស៊ីតេនៃភ្លៀងធ្លាក់តាមរដូវនៅតំបន់ខ្ពង់រាប ប្រទេសយេម៉ែនបន្តប្រឈមសង្គ្រាមដែលអូសបន្លាយជាងទសវត្សរ៍ ដោយបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធផ្នែកវេជ្ជសាស្រ្ត និងធ្វើឱ្យមនុស្សរាប់លាននាក់ពឹងផ្អែកលើជំនួយអន្តរជាតិ ខណៈប្រទេសនេះនៅតែបន្តប្រឈមមុខនឹងវិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុតមួយរបស់ពិភពលោក៕


អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?