ព័ត៌មានអន្ដរជាតិ
ទីប្រឹក្សាលោក Trump ចាត់ទុក Georgia ជារដ្ឋសំខាន់សម្រាប់កាត់ក្តីចាញ់ឈ្នះ
ទីប្រឹក្សារបស់ប្រធានាធិបតីអាមេរិក Donald Trump មួយរូប បានចេញមុខអះអាង គ្រប់មន្ត្រីក្នុងយុទ្ធនាការបោះឆ្នោតទាំងអស់ កំពុងសម្លឹងយ៉ាងយកចិត្តទុកដាក់ទៅលើលទ្ធផលឆ្នោតក្នុងរដ្ឋ Georgia ដែលអាចកាត់ក្តីរឿងចាញ់ឈ្នះ ដោយថែមទាំងអាចដណ្តើមជ័យជម្នះក្នុងរដ្ឋ Arizona មកវិញថែមទៀងផង។
លោកទីប្រឹក្សារូបនេះ និយាយថា “ពួកយើងនឹងឈ្នះនៅ Arizona” ទាំងជាលទ្ធផលបឋមនៅទីនោះ ត្រូវបានប្រកាសធ្លាក់លើលោក Joe Biden ក៏ដោយ។ លោកមានសុទិដ្ឋិនិយមថា ទាំង Arizona ទាំង Georgia ជ័យជម្នះច្បាស់ជាបានមកលោក Trump។
ជំនឿចិត្តរបស់មន្ត្រីជាន់ខ្ពស់លោក Trump គឺក្រោយនាយកគ្រប់គ្រងការបោះឆ្នោតនៅ Arizona បញ្ជាក់ថា រដ្ឋរបស់ខ្លួននៅមានសន្លឹកឆ្នោតប្រមាណ ៦សែនទៀត ដែលត្រូវរាប់បន្ត។
នៅរដ្ឋ Georgia ឯណេះវិញ លទ្ធផលកំពុងប្រកៀកប្រកិតខ្លាំង ខណៈសន្លឹកឆ្នោតសរុប ២៩ ០០០ផ្សេងទៀត នឹងចាប់ផ្តើមរាប់ចាប់ពីម៉ោង ១២រំលងអធ្រាត ដល់ ៣ទាបភ្លឺ ដែលអាចកំណត់ថា Georgia ជ័យជម្នះបានលើកលោក Trump ឬលោក Biden៕
ប្រែសម្រួល៖ សុភា
ប្រភព៖ CNN
អត្ថបទពាក់ព័ន្ធ៖
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង