Connect with us

ព័ត៌មានអន្ដរជាតិ

ណាមីប៊ីគ្រោងសម្លាប់សត្វព្រៃជាង៧០០​ក្បាល ដើម្បី​បន្ថយ​សម្ពាធបរិស្ថាន​និង​ខ្វះស្បៀង​​

បានផុស

នៅ

ប្រទេសណាមីប៊ី គ្រោងនឹងសម្លាប់សត្វព្រៃជាង៧០០ក្បាល រួមមាន​ សត្វដំរី សេះបង្កង់ និងដំរីទឹកដើម្បីចែកចាយសាច់ដល់ប្រជាជនដែលកំពុងជួបបញ្ហាអសន្តិសុខស្បៀង ខណៈដែលប្រទេសនេះជួបគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតក្នុងរយៈពេល១០០ឆ្នាំមកនេះ។ នេះបើយយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី២៩ខែសីហានេះ។

(រូបភាព៖ Pixabay)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងបរិស្ថាន រុក្ខាប្រមាញ់ និងទេសចរណ៍របស់ប្រទេសនេះបានប្រកាសកាលពីថ្ងៃចន្ទថា សត្វដែលនឹងត្រូវសម្លាប់រួមមានដំរីចំនួន ៨៣ក្បាល ដំរីទឹក៣០ក្បាល ក្របី៦០ក្បាល ក្ដាន់៥០ក្បាល សត្វគោព្រៃ១០០ក្បាល និងសេះបង្កង់ចំនួន ៣០០ក្បាល ដែលយកមកពីឧទ្យានជាតិ និងតំបន់សហគមន៍នានាហើយនឹងត្រូវបានសម្លាប់ដោយអ្នកប្រមាញ់អាជីព។

គោលបំណងនៃការសម្លាប់នេះគឺដើម្បីជួយសម្រាលផលប៉ះពាល់នៃគ្រោះរាំងស្ងួតនៅក្នុងប្រទេសអាហ្វ្រិកភាគនិរតីនេះ។

ក្រសួង​បាន​និយាយ​ថា​ កម្មវិធី​នេះ​នឹងកាត់បន្ថយសម្ពាធ​ចេញ​ពី​ធនធាន​ទឹក​ដោយ​កាត់​បន្ថយ​សត្វ​ព្រៃ​នៅ​ក្នុង​តំបន់​ដែល​ចំនួន​របស់​វា​លើសពីស្មៅនឹងទឹកដែលមាន។ ជាមួយគ្នានេះវាក៏មានគោលបំណងកាត់បន្ថយសក្តានុពលនៃជម្លោះរវាងសត្វដំរី និងមនុស្ស ដែលអាចកើនឡើងក្នុងអំឡុងពេលគ្រោះរាំងស្ងួត នៅពេលដែលសត្វស្វែងរកអាហារ និងទឹកអាចនាំឱ្យពួកវាមានទំនាក់ទំនងជាមួយមនុស្ស។

(រូបភាព៖ Staff)

សត្វដំរីចំនួន៨៣ក្បាលមកពីតំបន់ជម្លោះដែលត្រូវបានកំណត់អត្តសញ្ញាណ នឹងត្រូវបានសម្លាប់ ហើយសាច់នឹងត្រូវបានបែងចែកទៅឱ្យកម្មវិធីសង្គ្រោះគ្រោះរាំងស្ងួត។ លើសពីនេះក៏នឹងមានសត្វផ្សេងទៀតដែលនឹងត្រូវសម្លាប់ក៏នឹងត្រូវចែកចាយដល់អ្នកដែលជួបការស្រេកឃ្លានផងដែរ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតំបន់ជនបទ។

ប្រទេសណាមីប៊ីបានប្រកាសដាក់ប្រទេសក្នុងភាពអាសន្នកាលពីខែឧសភា ដោយសារផលប៉ះពាល់នៃគ្រោះរាំងស្ងួតកាន់តែអាក្រក់​មិន​ធ្លាប់​មាន​​។ ប្រជាជនប្រមាណ១ ,៤លាននាក់ ប្រហែលពាក់កណ្តាលនៃចំនួនប្រជាជន ត្រូវបានគេរំពឹងថានឹងប្រឈមមុខនឹងអសន្តិសុខអាហារធ្ងន់ធ្ងរ។

អាហ្រ្វិកខាងត្បូងគឺជាបន្ទាយដ៏រឹងមាំសម្រាប់សត្វដំរី ដែលមានចំនួនជាង២០ម៉ឺន​ក្បាល។ សត្វទាំងនេះក៏រងផលប៉ះពាល់អវិជ្ជមានដោយគ្រោះរាំងស្ងួតផងដែរ ដោយសត្វដំរីរាប់រយក្បាលបានស្លាប់នៅទូទាំងប្រទេសកាលពីឆ្នាំមុន ដោយសារប្រភពទឹករីងស្ងួត៕

(រូបភាព៖ Staff)
(រូបភាព៖ Staff)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម