Connect with us

ព័ត៌មានអន្ដរជាតិ

​អ្នកស្លាប់​កើនដល់១៤៨នាក់នៅ​ស៊ូដង់​ដែល​បាក់ទំបន់វារីអគ្គិសនី

បានផុស

នៅ

ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់នៅក្នុងប្រទេសស៊ូដង់បានកើនឡើងដល់១៤៨នាក់ និងរងគ្រោះ​ដោយសារ​មាន​របួស​ចំនួន​២៤៦នាក់នៅទូទាំង១១រដ្ឋ ខណៈដែលភ្លៀងធ្លាក់ខ្លាំងនៅតែបន្តធ្លាក់​ធ្វើ​ឱ្យ​ភាព​មហន្តរាយកាន់​តែ​ធ្ងន់​ធ្ងរ​​ និងរារាំងការផ្តល់ជំនួយសង្ក្រោះ​​​នានា​។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Sudan Tribune នៅថ្ងៃទី២៩ខែសីហានេះ។

(រូបភាព៖ Capital NEWs)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋដែលរងគ្រោះខ្លាំងជាងគេ រួមមាន រដ្ឋនៅក្បែរទន្លេនីល ដែលមានអ្នកស្លាប់ចំនួន៥៩នាក់ រដ្ឋភាគខាងជើងមាន ៣១នាក់ និងរដ្ឋផ្សេងទៀត១៦។ នេះបើយោងតាមអ្នកនាំពាក្យឧត្តមសេនីយ៍ Qureshi Hussein។

ទឹកជំនន់បានបំផ្លាញផ្លូវថ្នល់ និងស្ពាន រួមទាំងផ្លូវសំខាន់ៗដូចជាផ្លូវហាយវេ Haya-Atbara និង Merowe-Dongola ដែលរំខានដល់ការដឹកជញ្ជូន និងការចូលទៅកាន់តំបន់ដែលរងផលប៉ះពាល់។ក្រសួងការពារជាតិបាននិងកំពុងធ្វើការជម្លៀស និងផ្តល់ទីជម្រក អាហារ និងសម្ភារៈចាំបាច់ផ្សេងទៀតដល់ជនភៀសខ្លួន។

លើសពីនេះភ្លៀងធ្លាក់ខ្លាំងកាលពីថ្ងៃសៅរ៍បានជន់លិច​បណ្តាល​ឱ្យបាក់​ទំនប់វារីអគ្គិសនីនៅ​តំបន់ Arbaat ភាគខាងជើងទីក្រុង Port Sudan ដោយ​បណ្តាល​ឱ្យ​ជន់លិចភូមិជាច្រើន។ Arbaat គឺជាអាងស្តុកទឹកនិងជាប្រភពទឹកដ៏សំខាន់សម្រាប់កំពង់ផែស៊ូដង់។ ក្នុងហេតុការណ៍បាក់ទំនប់់នេះ មនុស្ស ៦០នាក់បានស្លាប់ រួមទាំងស្ត្រី និងកុមារ ហើយការស្វែងរកកំពុងបន្តរកអ្នកបាត់ខ្លួនចំនួន២១០នាក់ ខណៈទឹកជំនន់​បាន​បោកបក់បង្កផលប៉ះពាល់ខ្លាំងទៅលើ​ភូមិ​ចំនួន ២០ និង​៥០ ផ្សេងទៀត​រងផលប៉ះពាល់តិចតួច។

(រូបភាព៖ AP)

មកដល់ពេលនេះកិច្ចខិតខំប្រឹងប្រែងដើម្បីជួយជនរងគ្រោះកំពុងបន្តឥតស្រាកស្រាន្ត ក្នុងការជម្លៀស និងផ្តល់ទីជម្រក អាហារ និងសម្ភារៈចាំបាច់ផ្សេងទៀតដល់ប្រជាពលរដ្ឋដែលត្រូវផ្លាស់ទីលំនៅ និងមានអ្នកមុជទឹកដែលបានទទួលការបណ្តុះបណ្តាល ដើម្បីមុជយកសាកសពជនរងគ្រោះនៅជម្រៅទឹកជ្រៅ។

ទោះបីជាមានការខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យស្ថានការណ៍មានស្ថេរភាពនៅក្នុងតំបន់ទំនប់ Arbaat និង Tokar ក៏ដោយ ការមកដល់នៃទឹកកាន់តែច្រើនពីតំបន់ Cooper Dolabiyai បានលិចទឹកដល់សង្កាត់បន្ថែម ដែលធ្វើអោយវិបត្តិកាន់តែស្មុគស្មាញ។ហើយដោយសារផ្លូវថ្នល់ត្រូវបានកាត់ផ្តាច់ ការផ្តល់ជំនួយតាមផ្លូវគោកបានក្លាយទៅជាមិនអាចទៅរួច ដែលជំរុញឱ្យមានការអំពាវនាវឱ្យមានបញ្ចូនជំនួយតាមអាកាសបន្ទាន់នូវអាហារ ថ្នាំពេទ្យ និងសម្ភារៈទីជម្រក។

(រូបភាព៖ AP)

គួរបញ្ជាក់ ប្រទេស៊ូដង់មិនត្រឹមតែកំពុងប្រឈមនឹងបញ្ហាគ្រោះទឹកជំនន់នោះទេ ប្រជាជនប្រទេសក៏កំពុងរងទុក្ខវេទនាផងដែរ ដោយសារសង្គ្រាមដែលបានផ្ទុះឡើងក្នុងប្រទេសចាប់តាំងពីខែមេសា ឆ្នាំ ២០២៣ រវាងកងទ័ពស៊ូដង់ ក្រោមការដឹកនាំរបស់ប្រទេសលោក Abdel Fattah al-Burhan និងកងកម្លាំងប្រដាប់អាវុធ Rapid Support Force ដែលត្រូវបានបញ្ជាដោយអតីតអនុប្រធានាធិបតី រួមទាំងការផ្ទុះឡើងនៃជំងឺអាសន្នរោគដែលកើតចេញបីការបំពុលទឹកដោយសារតែទឹកជំនន់។

ស្របពេលដែលប្រទេសស៊ូដង់ ជួបបញ្ហាទឹកជំនន់ប្រទេសមួយចំនួនដូចជាប្រទេស យេម៉ែន និង ប្រទេសនីហ្សេរីយ៉ា ក៏កំពុងជួបប្រទះនូវគ្រោះទឹកជំនន់ស្រដៀងគ្នានេះដែរដែលបណ្ដាលឲ្យមនុស្សរាប់ម៉ឺននាក់ផ្លាស់ទីលំនៅ ស្លាប់ របួស និងបាត់ខ្លួនរាប់សិបនាក់។គ្រោះទឹកជំនន់គឺជាគ្រោះធម្មជាតិមួយដែលត្រូវបានមើលឃើញថាមានការកើនឡើងនិងញឹកញាប់ ស្របពេលដែលការប្រែប្រួលអាកាសធាតុជុំវិញពិភពលោកកាន់តែអាក្រក់ទៅៗ៕

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម