ព័ត៌មានអន្ដរជាតិ
រុស្ស៊ីច្រានចោលផែនការបញ្ចប់សង្គ្រាម និងបន្តវាយលុកថែមទៀតនៅអ៊ុយក្រែន
វិមានក្រឹមឡាំង កាលពីថ្ងៃទី២៨ខែសីហាបានច្រានចោលកិច្ចពិភាក្សារបស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy អំពីផែនការបញ្ចប់សង្រ្គាម ហើយបាននិយាយថា ប្រទេសរុស្ស៊ីនឹងបន្តនូវអ្វីដែលខ្លួនហៅថា «ប្រតិបត្តិការយោធាពិសេស» នៅក្នុងទឹកដីអ៊ុយក្រែន។

លោក Zelenskiy បាននិយាយកាលពីថ្ងៃទី២៧ខែសីហាថា លោកនឹងបង្ហាញផែនការ និងព័ត៌មានលម្អិតពេញលេញដែលមិនបានបង្ហាញជាសាធារណៈដល់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) និងបេក្ខភាពប្រធានាធិបតីអាមេរិក២រូបគឺលោកស្រី កាម៉ាឡា ហារីស (Kamala Harris) និងលោក ដូណាល់ ត្រាំ (Donald Trump)។
លោក Zelenskiy បានថ្លែងថា ការលុកលុយរយៈពេល ៣សប្តាហ៍របស់ទីក្រុងកៀវចូលទៅក្នុងតំបន់ Kursk របស់រុស្ស៊ី គឺជាផ្នែកនៃផែនការរបស់លោក ប៉ុន្តែវាក៏រួមបញ្ចូលនូវជំហានផ្សេងទៀតលើផ្នែកសេដ្ឋកិច្ច និងការទូតផងដែរ។
លោក Zelenskiy កំពុងទាមទារឲ្យក្រុងវ៉ាស៊ីនតោនអនុញ្ញាតឲ្យកងកម្លាំងរបស់លោកប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយ ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក ដើម្បីវាយប្រហារចូលកាន់តែជ្រៅនៅក្នុងប្រទេសរុស្ស៊ី ដោយគោលបំណងគឺបង្ខំទីក្រុងមូស្គូឲ្យបញ្ចប់សង្រ្គាម។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មាននៅពេលសួរអំពីផែនការរបស់លោក Zelenskiy ថា៖ «នេះមិនមែនជាលើកទីមួយទេដែលយើងបានឮសេចក្តីថ្លែងការណ៍បែបនេះពីអ្នកតំណាងនៃរបបទីក្រុងកៀវ។ យើងដឹងពីធម្មជាតិនៃរបបទីក្រុងកៀវ។ យើងកំពុងបន្តប្រតិបត្តិការយោធាពិសេសរបស់យើង ហើយនឹងសម្រេចបាននូវគោលដៅទាំងអស់របស់យើង»។
អ៊ុយក្រែនបានអះអាងថា ចាប់តាំងពីថ្ងៃទី៦ខែសីហា ខ្លួនបានវាយលុកឆ្លងដែនកាន់កាប់ទីតាំងចំនួន១០០ នៃតំបន់ Kursk ខណៈដែលកម្លាំងរុស្ស៊ីវិញកំពុងបន្តវាយសម្រុកទៅមុខនៅតំបន់ Donetsk ភាគខាងកើតប្រទេសអ៊ុយក្រែន។
លោក Peskov បានបន្ថែមថា រុស្ស៊ីបានគាំទ្រទស្សនៈរបស់ប្រទេសឥណ្ឌាលើតម្រូវការសម្រាប់ដំណោះស្រាយដោយសន្តិវិធី ប៉ុន្តែលោកអះអាងថាវាជាក់ស្ដែងណាស់ដែលមិនមានចំណុចចាប់ផ្ដើមសម្រាប់កិច្ចពិភាក្សាធ្វើទៅរួចឡើយនៅពេលឥឡូវនេះ។
នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ធ្លាប់បាននិយាយកាលពីថ្ងៃទី២៧ខែសីហាថា លោកបានប្រាប់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌឺមៀរ ពូទីន (Vladimir Putin) ក្នុងការហៅទូរស័ព្ទថា លោកបានគាំទ្រដំណោះស្រាយដោយសន្តិវិធី និងឆាប់រហ័សចំពោះជម្លោះអ៊ុយក្រែន ប៉ុន្មានថ្ងៃបន្ទាប់ពីលោក Modi បានជួបពិភាក្សាជាមួយលោក Zelenskiy ក្នុងទីក្រុងកៀវ៕
ដោយ៖ ឈាង

-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៧ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត