ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ី ចង់បិទ Telegram ចោល ព្រោះចែកចាយមាតិកាអាសអាភាសនិងផ្សព្វផ្សាយល្បែងអនឡាញ
តាមការចុះផ្សាយរបស់ Jakarta Globe កាលពីថ្ងៃពុធទី២៨ខែសីហា, ប្រទេសឥណ្ឌូណេស៊ី កំពុងពិចារណាបិទ Telegram និង Bigo ចោលតែម្តង ព្រោះថា កម្មវិធីទាំងពីរនេះ ជាប់ពាក់ព័ន្ធការចែកចាយមាតិកាអាសអាភាសនិងផ្សព្វផ្សាយល្បែងអនឡាញ។

រដ្ឋមន្ត្រីទំនាក់ទំនងនិងព័ត៌មានឥណ្ឌូណេស៊ី លោក Budi Arie Setiadi បានឲ្យដឹងថា តាមពិតក្រសួងព្រមានដល់កម្មវិធីទាំងពីរនេះរួចទៅហើយ ប៉ុន្តែការឆ្លើយតបមកវិញគឺមិនគ្រប់គ្រាន់ អាចយកជាការបានឡើយ ប៉ុន្តែយើងក៏កំពុងសិក្សាបន្ថែមផងដែរលើបញ្ហានេះ។
ទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើកម្មវិធីទាំងនេះ នៅមិនអើពើនឹងការព្រមានទៀត យើងនឹងបិទចោលតែម្តង ដោយគ្មានស្ទាក់ស្ទើរឡើយ។
ព័ត៌មាននេះកើតឡើង បន្ទាប់ពី អាជ្ញាធរបារាំងចាប់ខ្លួនមេ Telegram លោក Pavel Durov កាលពីថ្ងៃសៅរ៍សប្តាហ៍មុននៅអាកាសយានដ្ឋាន Le Bourget ក្នុងទីក្រុងប៉ារីស។

ក្រោយមក រដ្ឋអាជ្ញាទីក្រុងប៉ារីសប្រកាសថា លោក Durov ប្រឈមនឹងការចោទប្រកាន់បទឧក្រិដ្ឋកម្មចំនួន១២ករណី ក្នុងនោះរួមមានទាំងការចែកចាយរូបភាពអាសអាភាសរបស់កុមារ ជួញដូរគ្រឿងញៀន ក្លែងបន្លំ អំពើឧក្រិដ្ឋកម្ម និងមិនព្រមសហការជាមួយនឹងការស៊ើបអង្កេតផងដែរ។
យ៉ាងណា កាលពីថ្ងៃពុធ តុលាការក្រុងប៉ារីស បានសម្រេចដោះលែងលោក Durov ឲ្យនៅក្រៅឃុំជាមួយលក្ខខណ្ឌបង់ប្រាក់៥លានអឺរ៉ូ ហើយត្បិតតែដោះលែងបែបនេះមែន ប៉ុន្តែលោក Durov ត្រូវស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការនិងហាមឃាត់ចាកចេញពីប្រទេសបារាំង ហើយត្រូវរាយការណ៍ទៅប៉ូលិសពីរដងក្នុងមួយសប្តាហ៍ផងដែរ។
សូមបញ្ជាក់ថា ប្រទេសឥណ្ឌូណេស៊ី មានប្រជាជនសរុបជាង ២៧៥លាននាក់ ហើយក្នុងនោះមានអ្នកប្រើប្រាស់ Telegram ជាង ២៧លាននាក់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មេ Telegram ត្រូវដោះលែងឲ្យនៅក្រៅឃុំ ហាមចាកចេញពីប្រទេសបារាំង

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ