Connect with us

ព័ត៌មានអន្ដរជាតិ

គ្រាន់​តែ​សមយុទ្ធ​នៅ​ប៉ាស៊ីហ្វិកឆ្នាំ​២០២៣ ចិន​ហ៊ាន​ចំណាយ​ដល់​ជាង​១៥​ពាន់​លាន​ដុល្លារ

បានផុស

នៅ

ប្រទេសចិន បានចំណាយប្រហែល ១៥,៣​ពាន់លានដុល្លារ ឬ ៧%នៃថវិកាការពារជាតិរបស់ខ្លួនលើសមយុទ្ធនៅតំបន់ប៉ាស៊ីហ្វិកខាងលិចក្នុងឆ្នាំ២០២៣។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ Reuters ដែល​បាន​ដក​ស្រង់​ពី​ប្រភព​ស្រាវជ្រាវ​ផ្ទៃក្នុង​របស់​កង​កម្លាំង​ប្រដាប់​អាវុធ​​​​តៃវ៉ាន់ ដែល​បង្ហាញ​ពី​ការ​វិនិយោគ​របស់​ក្រុង​ប៉េកាំង​ក្នុង​សកម្មភាព​យោធា​នៅ​ជុំ​វិញ​កោះ​តៃវ៉ាន់ និង​ប្រទេស​​នៅ​ក្បែរ​ខាង។

សមយុទ្ធ​លើ​នាវា​ពិឃាដ DDG-112 Harbin របស់​ចិន (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចិន​បាន​អះអាង​ថា​ តៃវ៉ាន់​ជា​កម្មសិទ្ធិ​របស់​ខ្លួន ហើយ​មិន​បដិសេធ​ក្នុង​ការ​ប្រើ​ប្រាស់​កង​​​កម្លាំង​ដើម្បី​យក​កោះ​​នេះ​ទៅ​​​​គ្រប់គ្រង​​ឡើយ ​បើ​ទោះ​បី​តៃវ៉ាន់​មាន​ការ​ជំទាស់​យ៉ាង​ខ្លាំង​ក៏​ដោយ។ ចិន​ក៏​កំពុង​​ជាប់គាំងនៅក្នុងជម្លោះជាមួយប្រទេសមួយចំនួនជុំវិញអធិបតេយ្យភាព​លើ​ដែន​សមុទ្រចិនខាងត្បូង និងសមុទ្រចិនខាងកើត​ផង​ដែរ។

មន្ត្រីតៃវ៉ាន់ជាន់ខ្ពស់ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ បាននិយាយ​ដោយ​សង្ខេបអំពីការស្រាវជ្រាវថា៖ «នេះបង្ហាញពី​ភាព​សម​ហេតុផល​នៃការបែងចែកធនធានរបស់ពួកគេ។ ពួកគេ​កំពុង​ចំណាយ​ធនធាន​ដ៏ច្រើន​សន្ធឹកសន្ធាប់​ ដើម្បី​ព្យាយាម​គ្រប់គ្រង​ភាគខាងលិច​នៃ​តំបន់​ប្រជុំ​កោះ First Island Chain»។

តំបន់ First Island Chain គឺជាបណ្តុំនៃប្រជុំកោះដែលលាត​សន្ធឹង​​ពីប្រទេសឥណ្ឌូណេស៊ី នៅទិសឦសានឆ្ពោះទៅប្រទេសជប៉ុន ដោយគ្របដណ្តប់លើសមុទ្រចិនខាងត្បូង និងសមុទ្រចិនខាងកើត។

ប្រភព​ពី​តៃវ៉ាន់ បាន​បន្ថែម​ទៀត​ថា៖ «ប៉ុន្តែការវិនិយោគយោធាដ៏ធំសម្បើមរបស់បក្សកុម្មុយនិស្តចិនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពិតជាមានផលប៉ះពាល់អវិជ្ជមានដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ ដែលមិនអំណោយផលដល់​ភាព​រីក​ចម្រើន និងការអភិវឌ្ឍសកល»។

របាយការណ៍ បាន​ធ្វើ​ឡើង​ដោយ​​រាប់ចំនួនបេសកកម្មទ័ពជើងទឹក និងផ្លូវអាកាសរបស់ប្រទេសចិន​ក្នុងឆ្នាំ២០២៣ ដោយ​បាន​ប៉ាន់ប្រមាណ​លើ​ការ​ចំណាយ​ប្រេងឥន្ធនៈ និងសម្ភារៈប្រើប្រាស់ផ្សេងទៀត ដែល​តួ​លេខ​សរុប​​អាច​មានចំនួន ១១០​ពាន់លានយ័ន​ (ឬ​ស្មើ​នឹង ១៥,៣​ពាន់លានដុល្លារ) ​ហើយ​នេះ​​រាប់​បញ្ចូល​​ទាំងការថែទាំ ជួសជុល និងប្រាក់ខែ។

ពាក់ព័ន្ធ​នឹង​របាយការណ៍​នេះ ក្រសួងការពារជាតិចិនមិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយនោះ​ទេ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ នាទីutes មុន

អាជ្ញាធរ​គ្រឿងញៀន​ ជំរុញ​សហគមន៍​ទេសចរណ៍​កោះហាន​រ៉ាំសា ឱ្យ​ប្រើ ​App NoDrug ដើម្បី​រាយការណ៍​ពេល​មាន​បញ្ហា

ព័ត៌មានជាតិ១ ម៉ោង មុន

ខណ្ឌមួយ​ចំនួន​ក្នុង​រាជធានីភ្នំពេញ នឹង​មាន​ភាព​រអាក់រអួល​អគ្គិសនី ចាប់ពីថ្ងៃទី៦ ដល់​ថ្ងៃ​ទី៩​មីនា

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចធិបតី៖ចូលឆ្នាំខ្មែរ យុវជនលេងបាញ់ទឹកក៏បាញ់ចុះ តែកុំភ្លេចលេងល្បែងប្រជាប្រិយខ្មែរផង

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេចធិបតី ស្នើឱ្យបន្តកិច្ចការរៀបចំចុះបញ្ជីសង្ក្រាន្តខ្មែរចូលក្នុង អង្គការយូណេស្កូ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចធិបតីអរគុណពលរដ្ឋដែលប្រើបណ្ដាញសង្គមរិះគន់ស្ថាបនាអ្នកនិយាយលេបខាយលើនារីប្រាសចាកវប្បធម៌ខ្មែរ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ឈ្លោះគ្នាពេញ​សភា​ស៊ែប៊ី មានទាំង​​គប់​គ្រាប់បែកផ្សែង ធ្វើ​ឲ្យ​សមាជិក​សភា​ម្នាក់​ដាច់​សរសៃ​ឈាមខួរក្បាល

សន្តិសុខសង្គម១០ ម៉ោង មុន

ប៉ះសម្ដីគ្នា លោកតាធាក់ស៊ីក្លូវ័យ ៧០ ឆ្នាំ ម្នាក់ ត្រូវបុរសម្នាក់ វាយត្រូវក្បាល ២ ដៃ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

សមាជិកសភា​​​ត្រូវ​បណ្តេញចេញ​ពីសាល​​​​​ប្រជុំ​​​​ ​ព្រោះ​ស្រែកតវ៉ា​ការថ្លែង​របស់​​ លោក ត្រាំ​

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១១ ម៉ោង មុន

រថយន្តធុនធំបុករះម៉ូតូ៣គ្រឿងទាំងព្រឹកនៅផ្លូវ៦០ម៉ែត្រ

មុនីរស្មី
ជីវិតកម្សាន្ដ១៥ ម៉ោង មុន

មុនីរស្មី សង្ឃឹមថា ករណីរបស់ខ្លួន ជាសារមួយដាស់តឿនដល់មនុស្សគ្រប់រូប បញ្ឈប់នូវការបៀតបៀនគ្រប់រូបភាព

Sokha Hotels

ព័ត៌មានពេញនិយម