Connect with us

ព័ត៌មានអន្ដរជាតិ

ទឹកជំនន់វាយលុករដ្ឋGujarat​នៅ​ឥណ្ឌាសម្លាប់​មនុស្ស​​រាប់​សិបនាក់​​

បានផុស

នៅ

​ទឹក​ជំនន់​​​នៅ​រដ្ឋ​ភាគ​ខាងលិច​ប្រទេស​ឥណ្ឌា​​បាន​​សម្លាប់​មនុស្សយ៉ាងហោចណាស់២៨នាក់​គិត​ត្រឹម​ថ្ងៃទី​​២៩​ខែ​​សីហានេះ​​ ចំពេលមានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់វាយលុករដ្ឋ Gujarat របស់ប្រទេសឥណ្ឌាក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។ យោងការចេញផ្សាយរបស់សារព័ត៌មាន Daily Sabah។

(រូបភាព៖ PTI)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយកដ្ឋានឧតុនិយមឥណ្ឌា បានព្រមានថា នឹងមានភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀតនៅក្នុងរដ្ឋឆ្នេរភាគខាងលិច​ប្រទេស​​ឥណ្ឌា ខណៈមានការបាក់ច្រាំងទន្លេ ហើយមនុស្សជាង ៣ម៉ឺន​នាក់ ត្រូវ​ជម្លៀសចេញពីផ្ទះរបស់ពួកគេ ប៉ុន្តែ​​បើយោងតាមកាសែត Indian Express មនុស្ស៣៥នាក់បានស្លាប់នៅទូទាំងរដ្ឋ។

មនុស្សប្រហែល១៨៥៦នាក់ត្រូវបានជួយសង្គ្រោះ និងកងទ័ពត្រូវបានដាក់ពង្រាយសម្រាប់ប្រតិបត្តិការសង្គ្រោះខណៈទីក្រុង Vadodara គឺជាទីក្រុងដែលរងផលប៉ះពាល់ខ្លាំងជាងគេ។បណ្ដាញ​អគ្គិសនីក៏​បាន​រង​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ ដោយ​ភូមិ​ប្រមាណ​១,០០០​បាន​ដាច់​ចរន្ត​អគ្គិសនី។ ចំណែករដ្ឋ Tripura ភាគឦសាននៃប្រទេសឥណ្ឌាក៏បានរងគ្រោះដោយទឹកជំនន់ និងបំណាក់ដីកាលពីសប្តាហ៍មុន ដោយមនុស្សជាង ២០នាក់បានស្លាប់។

(រូបភាព៖ PTI)

ការព្យាករណ៍បានឲ្យដឹងថានៅក្នុងស្រុក Bharuch, Kutch និង Saurashtra របស់រដ្ឋ Gujarat នឹងមានភ្លៀងធ្លាក់ខ្លាំង ជាមួយផ្គរ រន្ទះ ដែលបានជះឥទ្ធិពលដល់ឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសប៉ាគីស្ថានដែលនៅជិតខាង ដោយទីក្រុង Karachi ដ៏ធំបំផុតរបស់ប៉ាគីស្ថានដោយទឹកជំនន់បានសម្លាប់មនុស្សយ៉ាងហោចណាស់៤០នាក់ក្នុងរយៈពេលដូចគ្នានេះ និងមានអ្នកស្រុកជិត ៣០​ម៉ឺ​ននាក់កំពុងភៀសខ្លួននៅក្នុងជម្រកសង្គ្រោះបន្ទាន់។

ជាមួយគ្នានេះមន្ត្រីនៅក្នុងខេត្ត Sindh ភាគខាងត្បូងនៃប្រទេសប៉ាគីស្ថានបានចេញសេចក្ដីព្រមានអំពីភ្លៀងធ្លាក់ខ្លាំង និងក៏បានព្រមានអំពីទឹកជំនន់ភ្លាមៗនៅក្នុងស្រុកចំនួនពីរនៃខេត្ត Sindh ដែលទើបតែងើបឡើងវិញពីទឹកជំនន់នៅឆ្នាំ ២០២២ ដែលបានជន់លិចទឹកដីដ៏ធំរបស់ប្រទេស។

គួរបញ្ជាក់ថាភ្លៀងបណ្តាលឱ្យមានការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរជារៀងរាល់ឆ្នាំ ខណៈអ្នកជំនាញនិយាយថា ការប្រែប្រួលអាកាសធាតុកំពុងបង្កើនឥទ្ធិពល និង ភាពញឹកញាប់និងកាន់តែអាក្រក់ទៅៗ៕

(រូបភាព៖ PTI)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ នាទីutes មុន

រាត្រីថ្ងៃទី០១ ខែមីនា​នេះ ផ្លូវថ្មើរជើង មាន​ល្ខោនបាសាក់ ចាបុីដងវែង នៅ​សប្តាហ៍​ក្រោយ​នឹង​មាន​កំប្លែង​នាយក្រឹម

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន ប្រកាសបន្តធ្វើបុណ្យកោងកាងសន្តិភាពរៀងរាល់ឆ្នាំ ដើម្បីរក្សាព្រៃកោងកាង និងបរិស្ថានកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

តើបាតុកម្មដែលរៀបចំដោយពលករមួយក្ដាប់តូចនៅកូរ៉េ អាចតំណាងឱ្យពលរដ្ឋខ្មែរនៅកូរ៉េដែរឬទេ?

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ជនរងគ្រោះ​​៥០០០​នាក់នឹងត្រូវបញ្ជូនចេញ​ពី​មីយ៉ាន់ម៉ាទៅ​ចិនវិញនៅសប្តាហ៍ក្រោយ

Sokha Hotels

ព័ត៌មានពេញនិយម