ព័ត៌មានអន្ដរជាតិ
វៀតណាម ត្រៀមចេញច្បាប់ ហាមប៉ូលិសផឹកស្រា មុននិងក្នុងម៉ោងធ្វើការ
យោងតាមសេចក្តីព្រាងច្បាប់ស្តីពីក្រមសីលធម៌របស់ប៉ូលិស, មន្ត្រីនគរបាលវៀតណាម នឹងត្រូវបានហាមឃាត់ផឹកស្រា មុនពេល ឬអំឡុងម៉ោងធ្វើការ សូម្បីតែម៉ោងសម្រាកការងារក៏ដោយ។

សារព័ត៌មាន VN Express បានចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី២៩ខែសីហាឆ្នាំ២០២៤ថា សំណើច្បាប់នេះរៀបចំដោយនាយកដ្ឋានកិច្ចការបក្សនិងនយោបាយ ក្រោមក្រសួងសន្តិសុខសាធារណៈ ហើយដាក់កម្រិតលើមន្ត្រីគ្រប់រូបតែម្តង។
លើសពីនេះ មន្ត្រីទាំងឡាយ ក៏មិនត្រូវផឹកស្រាឲ្យស្រវឹងជោកជាំពេកដែរ ទោះក្នុងកាលៈទេសៈណា ពេលណា និងកន្លែងណាក៏ដោយ ហើយសូម្បីតែការលេងល្បែងក៏ត្រូវហាមឃាត់ដែរ។
មិនត្រឹមប៉ុណ្ណឹង សេចក្តីព្រាងច្បាប់ខាងលើតម្រូវឲ្យមន្ត្រីនគរបាល មិនត្រូវលាបពណ៌សក់ឲ្យក្រៅពីពណ៌ខ្មៅ ទុកក្រចកដៃឬក្រចកជើងឲ្យវែងពេក ឬចោះក្រវិលទេ លើកលែងតែស្រ្តីប៉ុណ្ណោះ។

បម្រាមផ្សេងទៀតនៅក្នុងសំណើច្បាប់នេះរួមមាន មិនត្រូវពាក់ឯកសណ្ឋានប៉ូលិសពេលកំពុងញ៉ាំអាហារ ឬផឹកស្រានៅតាមតូបលក់អាហារតាមដងផ្លូវ លុះត្រាតែពេលបំពេញកាតព្វកិច្ច ហើយការជក់បារីក៏ត្រូវបានហាមប្រាមផងដែរសម្រាប់មន្ត្រីដែលបំពេញកាតព្វកិច្ច នៅកន្លែងធ្វើការ បន្ទប់សន្និសីទ និងទីតាំងដែលរឹតត្បិតការជក់បារី។
យ៉ាងណាក្តី វៀតណាម មិនបញ្ជាក់ទេថាតើ អ្នកល្មើសច្បាប់នេះ នឹងត្រូវទទួលទោសឬរងការដាក់ពិន័យបែបណា។
វិធានការទាំងនេះ មានគោលបំណងការពារមុខមាត់វិជ្ជាជីវៈរបស់មន្ត្រីនគរបាលវៀតណាម ប៉ុន្តែបើយោងតាមក្រសួងសន្តិសុខសាធារណៈ ខ្លួនក៏កំពុងសិក្សានិងស្តាប់មតិសាធារណៈផងដែរ ថាតើមានប្រតិកម្មយ៉ាងណាខ្លះចំពោះសេចក្តីព្រាងច្បាប់នេះ៕
អត្ថបទ៖ សុខ សុវណ្ណ

-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?