Connect with us

ព័ត៌មានអន្ដរជាតិ

សួនសត្វសហរដ្ឋអាមេរិកចាក់វ៉ាក់សាំងការពារកូវីដដល់ស្វាឪ

បានផុស

នៅ

មន្រ្តីសួនសត្វបាននិយាយថា សួនសត្វ San Diego Zoo នៃសហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងការពាជំងឺកូវីដ ១៩ ដល់សត្វស្វាឪជាច្រើនក្បាល ។

លោក Nadine Lamberski ប្រធានផ្នែកអភិរក្ស និងការពារសត្វព្រៃនៃអង្គការសម្ព័ន្ធភាពសត្វព្រៃរបស់សួនសត្វ San Diego Zoo បានប្រាប់សារព័ត៌មាន The San Diego Union-Tribune កាលពីថ្ងៃសុក្រថា ស្វាឪ Orangutans ចំនួន ៤ ក្បាល និងស្វា Bonobos ចំនួន ៥ ក្បាលបានទទួលការចាក់វ៉ាក់សាំង ខណៈសួនសត្វនេះគ្រោងនឹងចាក់វ៉ាក់សាំងដល់ស្វាឪផ្សេងទៀតផងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សត្វស្វាឪគឺជាសត្វដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធបំផុតជាមួយមនុស្ស ហើយបានបង្ហាញថាងាយនឹងឆ្លងវីរុសកូរ៉ូណា ខណៈសត្វស្វាឪចំនួន ៨ ក្បាលនៅសួនសត្វបានធ្វើតេស្តវិជ្ជមានវីរុសនេះកាលពីខែមករា បន្ទាប់ពីបានប៉ះពាល់នឹងអ្នកមើលថែដែលឆ្លងវីរុសនេះ ។

អ្នកតំណាងបាននិយាយថា សួនសត្វនេះបានចាក់វ៉ាក់សាំងដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនឱសថបសុពេទ្យ Zoetis ដល់សត្វស្វាឪដែលងាយនឹងប្រឈមការឆ្លងចំនួន ២ ដូស ហើយពួកគេអាចចាក់ដល់ស្វាឪទាំងនោះបានយ៉ាងងាយស្រួល ។

សារព័ត៌មាន CBS News បាននិយាយថា ស្វានៅសួនសត្វនេះគឺជាសត្វដំបូងគេដែលបានទទួលវ៉ាក់សាំងកូវីដ ១៩ ដែលមិនមែនចាក់សម្រាប់មនុស្ស ។ លោក Lamberski បាននិយាយថា ក្រុមហ៊ុនបានសាកល្បងវ៉ាក់សាំងលើសត្វសំពោច ឆ្មា និងឆ្កែរួចហើយ ។

សត្វមួយចំនួនបានធ្វើតេស្តវិជ្ជមានសម្រាប់ជំងឺកូវីដ ១៩ ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះដែលភាគច្រើនកើតឡើងលើសត្វសំពោធរាប់លានក្បាលនៅឯកសិដ្ឋានមួយកន្លែង ។ ចំណែកសត្វឆ្មា ឆ្កែ ខ្លា តោ និងខ្លារខិនព្រិលក៏ត្រូវបានគេធ្វើតេស្តវិជ្ជមានសម្រាប់ជំងឺនេះផងដែរដែលអ្នកជំនាញផ្នែកសុខភាពសាធារណៈនិយាយថាប្រហែលជាមានដើមកំណើតពីសត្វប្រចៀវមុនពេលរាលដាលដល់សត្វពង្រូលបន្ទាប់មកលើមនុស្ស ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ UPI

ចុចអាន ៖ ស្វាឪជាច្រើនក្បាលនៅសួនសត្វសហរដ្ឋអាមេរិកតេស្តវិជ្ជមានកូវីដ

ចុចអាន ៖ បេក្ខភាពប្រលងបវរកញ្ញា Miss Grand ពីររូបតេស្តវិជ្ជមានកូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ទៀ សីហា នឹងចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅម៉ាឡេស៊ីចុងខែនេះ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

រ៉យទ័រ៖ រុស្ស៊ី​អាចយល់ព្រម​​យក​លុយ​ដែល​បង្កក​ ៣០០​ពាន់​លាន​ដុល្លារ​ទៅ​ដោះស្រាយ​សង្គ្រាម​នៅ​អ៊ុយក្រែន

ព័ត៌មានជាតិ២៣ ម៉ោង មុន

ករណីមានវិវាទជាមួយ ប.ស.ស.មិនអាចដោះស្រាយបាន ពលរដ្ឋអាចដាក់ពាក្យប្តឹងទៅកាន់និយ័តករសន្តិសុខសង្គម

ហ៊ុន ម៉ាណែត ព្រំដែនឡាវ
នយោបាយ៥ ម៉ោង មុន

សម្ដេចធិបតី៖ ខ្ញុំមិនមែនជាអ្នកស្នេហាជាតិផ្ដាច់មុខទេ

ព័ត៌មានជាតិ១៩ ម៉ោង មុន

ពលរដ្ឋ និង​កម្មករ​មក​ពី​ខេត្ត​កំពង់​ស្ពឺ កំពង់ចាម កំពត និងខេត្តស្វាយរៀង មិន​ចង់​ឃើញ​បាតុកម្ម​នៅ​កូរ៉េ​ក្រោម​រូបភាព​ចាញ់កលល្បិចទណ្ឌិត សម រង្ស៊ី

Sokha Hotels

ព័ត៌មានពេញនិយម