Connect with us

ព័ត៌មានអន្ដរជាតិ

​ប្រឈម​ដីកាចាប់ខ្លួន​ ពូទីន​នឹង​ជាន់​ដី​ប្រទេសសមាជិក​ ICC លើក​ដំបូង​នៅ​ថ្ងៃទី​៣កញ្ញា​

បានផុស

នៅ

ខណៈ​ដែល​ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀ ពូទីន​គ្រោង​ទស្សនកិច្ច​លើក​ដំបូង​​​ក្នុង​ប្រទេស​ម៉ុងហ្គោលី​​​ដែល​ជា​ប្រទេស​ភូមិផង​របង​ជាមួយ​​នៅ​ថ្ងៃទី​៣ខែ​កញ្ញា​ខាងមុខ​នេះ​ អ៊ុយក្រែនបានជំរុញឱ្យ​រដ្ឋាភិបាល​ម៉ុងហ្គោលីចាប់​ខ្លួន​​​មេដឹកនាំ​រុស្ស៊ី​​​តាមដីការបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC)​ ដែលបង្គាប់​ឱ្យ​រដ្ឋ​ជាសមាជិក​ចាប់ខ្លួន​លោក​ពូទីន។

លោក​ ពូទីន ពេលប្រជុំ​ជាមួយ​មន្ត្រីរបស់ខ្លួន។ Kremlin
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេសម៉ុងហ្គោលី​​ស្ថិត​នៅ​ជាប់​ប្រទេស​​រុស្ស៊ី​ភាគខាងត្បូង​​ជាសមាជិកហត្ថលេខី​​​​របស់​តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC)​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡាអេ​ប្រទេសហូឡង់​ និង​ដែល​បាន​ចេញ​ដី​កា​បង្គាប់​ឱ្យរដ្ឋ​ជាសមាជិក​ចាប់​ខ្លួន​លោក​ពូទី​ន​ដោយ​ចោទ​ប្រកាន់​ពីបទ​ឧក្រិដ្ឋកម្ម​សង្គ្រាម​​ប្រព្រឹត្តិ​នៅ​ប្រទេសអ៊ុយក្រែន​។

យោង​ការ​ផ្សាយ​របស់​​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ ក្រសួងការបរទេសអ៊ុយក្រែនបាននិយាយនៅលើ Telegram ថា៖​«យើងអំពាវនាវឱ្យអាជ្ញាធរម៉ុងហ្គោលីអនុវត្តតាមដីកាចាប់ខ្លួនអន្តរជាតិជាកាតព្វកិច្ច និងផ្ទេរលោកពូទីនទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិនៅទីក្រុងឡាអេ»។

ICC បានចេញដីកាចាប់ខ្លួនកាលពីខែមីនា ឆ្នាំ ២០២៣ ប្រឆាំងនឹងលោក ពូទីន ដោយចោទប្រកាន់គាត់ពីបទឧក្រិដ្ឋកម្មសង្រ្គាមនៃការនិរទេសកុមាររាប់រយនាក់ចេញពីប្រទេសអ៊ុយក្រែនដោយខុសច្បាប់។ វិមានក្រឹមឡាំងបានច្រានចោលការចោទប្រកាន់នេះ ដោយនិយាយថាវាជាហេតុផលនយោបាយ។

ដីកានេះតម្រូវឱ្យរដ្ឋសមាជិកហត្ថលេខី​ចំនួន១២៤​របស់តុលាការនេះ​ រួម​មាន​ប្រទេស​ម៉ុងហ្គោលីផង​ ចាប់ខ្លួនលោកពូទីន ហើយផ្ទេរគាត់ទៅទីក្រុងឡាអេ ដើម្បីកាត់ទោស ប្រសិនបើគាត់ដើរលើទឹកដីរបស់ពួកគេ។

ចាប់តាំង​ពី​ចេញ​ដី​កា​កាល​ពីខែ​​​មីនា​ឆ្នាំ​២០២៣នោះ​មក លោក​ពូទីន​មិនដែល​ធ្វើ​ដំណើរ​ចេញ​ទៅ​ក្រៅ​ប្រទេស​​ក្នុង​រដ្ឋ​​ដែល​ជាសមាជិក​របស់​​ICCឡើយ សូម្បី​កាល​​​ក្នុងកិច្ច​ប្រជុំ​កំពូល​ BRICS នៅ​អាហ្វ្រិក​ខាងត្បូង​កាល​ឆ្នាំ​​២០២៣​ដែល​លោក​គ្រោង​ចូលរួម​​ ក៏ត្រូវលុបចោល ដើម្បី​កាត់បន្ថយសម្ពាធ​លើ​រដ្ឋាភិបាល​អាហ្វ្រិក​ខាង​ត្បូង ដោយសារ​​ក្រុម​ប្រឆាំង​រដ្ឋាភិបាល​​បាន​បង្កើន​ការ​ទាមទារ​​ឱ្យចាប់ខ្លួន។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានកាល​ថ្ងៃទី​៣០ខែ​សីហា​ថា រដ្ឋាភិបាល​សហព័ន្ធ​រុស្ស៊ី​គ្មានការព្រួយបារម្ភ​ជុំវិញ​ដី​ការ​ចាប់​ខ្លួន​នេះ​ទេ​ ដោយសារ​​រដ្ឋាភិបាល​ទីក្រុង​មូស្គូ​មាន​ការ​សន្ទនាដ៏ល្អ​ជាមួយមិត្តម៉ុងហ្គោលី។

តាមការ​ស្រង់សម្តី​របស់​រ៉យទ័រ នៅពេលសួរថាតើមានការពិភាក្សាជាមួយអាជ្ញាធរម៉ុងហ្គោលីអំពីដីការបស់ ICC ដែរឬទេ លោក Peskov បាននិយាយថា៖‍ជាក់ស្តែង ដំណើរទស្សនកិច្ចនេះ ទិដ្ឋភាពទាំងអស់នៃដំណើរទស្សនកិច្ចនេះត្រូវបានពិភាក្សាយ៉ាងម៉ត់ចត់»។

មិនទាន់​មានសេចក្តីរាយការណ៍​​ណាមួយ​បង្ហាញ​លម្អិត​អំពី​គោល​បំណង​​ទស្សនកិច្ច​របស់​មេដឹកនាំ​រុស្ស៊ី​ទៅកាន់​ប្រទេស​ជិតខាងនេះ​នោះទេ ប៉ុន្តែ​កន្លងមក​លោក​ពូទីន​​ធ្លាប់​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ជិត​ខាង​កូរ៉េខាងជើង​ ចិន កាហ្សាក់ស្ថាន និង​ប្រទេសខ្លះទៀត​នៅ​អាស៊ីកណ្តាល ដើម្បី​ពង្រឹង​មិត្តភាព​ ការ​ធ្វើពាណិជ្ជកម្ម និង​ មានសេចក្តីរាយការណ៍ខ្លះថា ពិភាក្សា​រឿង​ពាណិជ្ជកម្ម​​​អាវុធ​​ផង​ដែរ៕​

ដោយ​ រ៉ាន់ រើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទីute មុន

ជប៉ុន ថា ក្រុមហ៊ុនរបស់ខ្លួនកំពុងចង់បង្វែរការវិនិយោគមកប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមទាំងកម្ពុជា

លោក ផាម មិញឈិញ
ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

មេដឹកនាំវៀតណាម ជំរុញ​ស្ថាប័ន​រដ្ឋាភិបាល​ឱ្យ​ត្រៀមសម្រាប់សង្រ្គាមពាណិជ្ជកម្មពិភពលោក

ព័ត៌មានជាតិ២៧ នាទីutes មុន

រដ្ឋមន្រ្តី​ក្រសួង​ប្រៃសណីយ៍​ប្រាប់​ ហេតុផល​នាំ​ឲ្យ​មាន​ការ​​​ផ្តល់​​សិទ្ធិ​​ផ្តាច់​មុខ ការ​ផ្គត់ផ្គង់​​សេវា​ទូរសព្ទ​នៅ​តាម​បុរី

អត្ថាធិប្បាយ២៨ នាទីutes មុន

បណ្ឌិត ឈត ប៊ុនថង៖ គួរប្រើបញ្ញាសិប្បនិម្មិត (AI)សម្រាប់គោលបំណងវិជ្ជមាន ជាជាងគោលបំណងអវិជ្ជមាន

ព័ត៌មានជាតិ៣៩ នាទីutes មុន

គ្រូ និងសិស្ស នៃវិទ្យាល័យបាក់ទូក សប្បាយចិត្តពេលក្រសួងរៀបចំការប្រលងសិស្សពូកែទូទាំងប្រទេសឡើងវិញ

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

កំណត់ត្រាពេទ្យ ថា សាន់ឆាយ បដិសេធមិនព្យាបាល២ដង ហើយញៀនថែសម្រស់លែងគិតសុខភាព

ព័ត៌មានជាតិ១៥ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ ផ្ដែផ្ដាំ​ទីប្រឹក្សា​​ថា បើ​អ៊ីរ៉ង់​ធ្វើ​ឃាត​លោក ត្រូវ​កម្ទេច​អ៊ីរ៉ង់​ឲ្យ​ម៉ត់​ដូច​ផេះ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម៣ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

សន្តិសុខសង្គម២៣ ម៉ោង មុន

ព័ត៌មានបន្ថែម៖ រកឃើញជនរងគ្រោះ៩នាក់ ក្នុងនោះ៤នាក់ស្លាប់ និង៥នាក់របួស

Sokha Hotels

ព័ត៌មានពេញនិយម