ព័ត៌មានអន្ដរជាតិ
ចំនួនប្រជាជនវៀតណាម អាចធ្លាក់ចុះ នៅ៣៥ឆ្នាំទៀត
តាមការព្រមានពីអ្នកជំនាញ ចំនួនប្រជាជនវៀតណាម អាចចាប់ផ្តើមធ្លាក់ចុះក្នុងរយៈពេល៣៥ឆ្នាំខាងមុខ បើមិនមានវិធានការដោះស្រាយអត្រាកំណើតរបស់ប្រទេសនេះទេនោះ។

ក្នុងសន្និសីទកាលពីថ្ងៃព្រហស្បតិ៍ស្តីពីការដោះស្រាយអត្រាកំណើតទាប, ក្រុមអ្នកវិទ្យាសាស្ត្របានបង្ហាញក្តីកង្វល់អំពីអត្រាមានកូនទាបរបស់វៀតណាម ដែលអាចនឹងធ្លាក់ចុះដល់កម្រិតព្រួយបារម្ភក្នុងពេលឆាប់ៗនេះ។
កាលពីឆ្នាំមុន អត្រាមានកូនសរុបរបស់វៀតណាម គឺ១.៩៦នាក់ក្នុងស្ត្រីម្នាក់ ដែលជាកម្រិតទាបបំផុតក្នុងកំណត់ត្រា ហើយគេព្យាករថា អត្រានេះនឹងបន្តធ្លាក់ចុះទៀត។

លោក Pham Vu Hoang អនុប្រធានអាជ្ញាធរប្រជាជនវៀតណាម បានកត់សម្គាល់ថា ប្រជាជនវៀតណាមបានកើនឡើងដល់ជាង ១០០លាននាក់កាលពីឆ្នាំមុន ដោយជាមធ្យមកើន១លាននាក់ក្នុងមួយឆ្នាំ បើគិតចាប់ពីចន្លោះឆ្នាំ២០១៣ដល់ឆ្នាំ២០២៣។
បើវៀតណាមរក្សាអត្រាកំណើតមធ្យម កំណើនប្រជាជនអាចនឹងកើនឡើងដល់ឆ្នាំ២០៦៩ ប៉ុន្តែប្រសិនបើអត្រាកំណើតនៅតែមានកម្រិតទាបនោះ ចំនួនប្រជាជនអាចចាប់ផ្តើមធ្លាក់ចុះនៅដើមឆ្នាំ២០៥៩។

តាមការព្រមានពីអ្នកជំនាញ អត្រាកំណើតទាបអាចនាំឲ្យមានបញ្ហាប្រឈមជាច្រើន រួមទាំងកង្វះកម្លាំងពលកម្ម ការកើនឡើងនៃជនអន្តោប្រវេសន៍ និងចំនួនប្រជាជនវ័យចំណាស់ផងដែរ។ ពួកគេសន្មតថា អត្រាកំណើតធ្លាក់ចុះគឺដោយសារកត្តាមួយចំនួន ដូចជាកម្រិតឧត្តមសិក្សា ជីវភាពរស់នៅ និងបន្ទុកហិរញ្ញវត្ថុទាក់ទងការចិញ្ចឹមកូនជាដើម។
សូមជម្រាបថា បច្ចុប្បន្ន វៀតណាមគឺជាប្រទេសដែលមានប្រជាជនច្រើនជាងគេទីបីនៅអាស៊ីអាគ្នេយ៍ និងលំដាប់ទី១៥ នៅលើពិភពលោក៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ វៀតណាម កំពុងបារម្ភអត្រាកំណើតធ្លាក់ចុះ ខណៈអាយុរៀបការជាមធ្យមកាន់តែកើនឡើង

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៧ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍២ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ