ព័ត៌មានអន្ដរជាតិ
យុវជនប៉ាឡេស្ទីនល្បីក្នុងTikTok បាត់បង់ជីវិតក្នុងការវាយប្រហារ
តារា TikTok ជនជាតិប៉ាឡេស្ទីនវ័យ១៩ឆ្នាំ ដែលបានចែករំលែកព័ត៌មានលម្អិតអំពីជីវិតនៅហ្គាហ្សា ក្រោមការឡោមព័ទ្ធ ត្រូវបានសម្លាប់ដោយការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន APនៅថ្ងៃទី៣១ខែសីហានេះ។
តារា TikTok ជនជាតិប៉ាឡេស្ទីនរូបនេះមានអាយុ១៩ឆ្នាំ ឈ្មោះ Medo Halimy ហៅថា «Tent Life»ដែលជាគណនី TikTok របស់គាត់ដែលជាវីដេអូចែករំលែកអំពីជីវិតដែលរស់នៅក្រោមការឡោមព័ន្ធរបស់អ៊ីស្រាអែលនៅក្នុងតំបន់ហ្គាហ្សា។
នៅថ្ងៃកើតហេតុ គាត់បានជិះរថយន្តមួយគ្រឿងនៅតាមផ្លូវឆ្នេរខាងមុខដែលត្រូវបានរងការវាយប្រហារឆាបឆេះយ៉ាងសន្ធោសន្ធៅ ដែលជាគោលដៅជាក់ស្តែងនៃការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលកាលពីថ្ងៃចន្ទសប្ដាហ៍មុន។
ខណៈវាចំណាយពេល១០នាទីដើម្បីឱ្យរថយន្តសង្គ្រោះមកដល់ ហើយប៉ុន្មានម៉ោងក្រោយមក គ្រូពេទ្យបានប្រកាសថា Halimy បានបាត់បង់ជីវិត។ ទោះយ៉ាងណាយោធាអ៊ីស្រាអែល បាននិយាយថា ខ្លួនមិនបានដឹងពីការវាយប្រហារដែលបានសម្លាប់ Halimy នោះទេ។
ការស្លាប់របស់Halimyបានធ្វើឲ្យមានការភ្ញាក់ផ្អើលរួមទាំងលោក Heba al-Saidi អ្នកសម្របសម្រួលអតីតនិស្សិតនៃកម្មវិធីផ្លាស់ប្តូរ និងសិក្សា Kennedy-Lugar Youth Exchange and Study បាននិយាយថា «Halimy គឺជាមនុស្សដែលចូលចិត្តការលេងសើច មានចិត្តសប្បុរស និងប្រាជ្ញា ដែលមិនអាចបំភ្លេចបាន គាត់បានបន្សល់នូវការចងចាំដ៏ល្អ ប៉ុន្តែគាត់បែរចាកចេញលឿនពេកហើយ»។
Halimy បានចាប់ផ្តើមគណនី TikTok ផ្ទាល់ខ្លួនរបស់គាត់ បន្ទាប់ពីបានជ្រកកោនជាមួយឪពុកម្តាយ បងប្អូនប្រុសស្រីបួននាក់របស់គាត់នៅ Muwasi ដែលជាតំបន់ឆ្នេរភាគខាងត្បូងដែលអ៊ីស្រាអែលបានកំណត់ជាតំបន់សុវត្ថិភាពមនុស្សធម៌។ គ្រួសារគាត់បានភៀសខ្លួនពីការលុកលុយរបស់អ៊ីស្រាអែលពីទីក្រុងហ្គាហ្សា ទៅកាន់ទីក្រុង Khan Younis ភាគខាងត្បូង មុនពេលរត់គេចពីការទម្លាក់គ្រាប់បែកម្តងទៀត។
គាត់បានថតរាល់សកម្មភាពព័ត៌មានលម្អិតនៃជីវិតរបស់គាត់នៅហ្គាហ្សា ទៅដល់អ្នកទស្សនាឆ្ងាយៗ ខណៈមនុស្សរាប់រយពាន់នាក់នៅជុំវិញពិភពលោកបានជាប់ចិត្តនិងវីដេអូរបស់គាត់ និងបានផ្ទុះការគាំទ្រខ្លាំង ដោយខ្លះមានអ្នកចូលមើលជាង ២ លានដងនៅលើ TikTok។ នៅក្នុងវីដេអូចុងក្រោយរបស់គាត់ដែលបានបង្ហោះប៉ុន្មានម៉ោងមុនពេលគាត់ត្រូវបានគេសម្លាប់ ក្នុងវីដេអូនោះបានបង្ហាញថា Halimy ខ្លួនឯងកំពុងសរសេរអក្សរនៅក្នុងសៀវភៅកត់ត្រា ហើយទំព័ររបស់វាគ្របដណ្តប់ដោយរបារពណ៌ក្រហមដ៏អាថ៌កំបាំង។
គួរបញ្ជាក់ថា ការស្លាប់របស់គាត់ក៏បានជំរុញឱ្យមានការកើនឡើងនៃទុក្ខសោកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដែលអ្នកតាមដានវីដេអូរបស់គាត់បានសម្តែងការតក់ស្លុតនិងភាពសោកសៅដូចជាពួកគេបានបាត់បង់មិត្តជិតស្និទ្ធម្នាក់ផងដែរ។
ស្របពេលយុទ្ធនាការរបស់អ៊ីស្រាអែលនៅហ្គាហ្សាបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៤ម៉ឺននាក់ បើយោងតាមក្រសួងសុខាភិបាលរបស់ហ្គាហ្សា ដែលមិនបែងចែករវាងជនស៊ីវិល និងពួកសកម្មប្រយុទ្ធ បានបង្ករឱ្យមានមហន្តរាយមនុស្សធម៌ ហើយវាក៏បានប្រែក្លាយក្រុមក្មេងជំទង់ធម្មតា ដែលគ្មានអ្វីត្រូវធ្វើជារៀងរាល់ថ្ងៃ ទៅជាអ្នកឆ្លើយឆ្លងព័ត៌មានសង្រ្គាមដែលជាយុគសម័យប្រព័ន្ធផ្សព្វផ្សាយសង្គម៕
អត្ថបទ៖ ប៊ុន សុភាព
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ៥ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៧ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់