ព័ត៌មានអន្ដរជាតិ
NATO ប្រាប់ថា ការលុកលុយរបស់អ៊ុយក្រែនចូលតំបន់ Kursk របស់រុស្ស៊ីជារឿងស្របច្បាប់
អគ្គលេខាធិការអង្គការណាតូ (NATO) លោក Jens Stoltenberg បានប្រកាសកាលពីថ្ងៃទី៣១ខែសីហាថា ការលុកលុយរបស់អ៊ុយក្រែនចូលទៅក្នុងតំបន់ Kursk របស់រុស្ស៊ីគឺស្របច្បាប់ ហើយនេះគឺជាសិទ្ធិការពារខ្លួនរបស់ទីក្រុងកៀវ។

លោក Stoltenberg បាននិយាយថា៖ «អ៊ុយក្រែនមានសិទ្ធិការពារខ្លួន។ ហើយបើយោងតាមច្បាប់អន្តរជាតិ សិទ្ធិនេះមិនកំណត់តែនៅត្រឹមព្រំដែននោះទេ» ដោយបន្ថែមថា NATO មិនត្រូវបានជូនដំណឹងមុនអំពីផែនការរបស់អ៊ុយក្រែន ហើយក៏មិនជាប់ពាក់ព័ន្ធនឹងការវាយលុកនេះដែរ។
ប្រមុខ NATO បានរៀបរាប់ទៀតថា៖ «ប្រធានាធិបតី Zelenskiy បានបញ្ជាក់យ៉ាងច្បាស់ថា ប្រតិបត្តិការនេះមានគោលបំណងបង្កើតតំបន់ការពារ ដើម្បីការពារការវាយប្រហាររបស់រុស្ស៊ីបន្ថែមទៀតពីការឆ្លងកាត់ព្រំដែន។ ដូចប្រតិបត្តិការយោធាទាំងអស់ វាមានហានិភ័យ។ ប៉ុន្តែវាគឺជាការសម្រេចចិត្តរបស់អ៊ុយក្រែនពីរបៀបការពារខ្លួន»។
ទីក្រុងកៀវ បានបើកការលុកលុយឆ្លងព្រំដែនដ៏ធំមួយចូលទៅក្នុងតំបន់ Kursk កាលពីថ្ងៃទី៦ខែសីហា ខណៈពេលដែលកងទ័ពរបស់ទីក្រុងមូស្គូបន្តវាយទៅកាន់តំបន់យុទ្ធសាស្ត្រ Pokrovsk នៅភាគខាងកើតរបស់អ៊ុយក្រែន។
រដ្ឋាភិបាលក្រុងកៀវ បាននិយាយថា ខ្លួនមិនមានចេតនាក្នុងការកាត់យកដីដែលខ្លួនបានកាន់កាប់នោះទេ តែទាហានអ៊ុយក្រែនកំពុងរៀបចំខ្សែបន្ទាត់ការពារខ្លួន ដោយមានគោលបំណងកាន់កាប់ទីនោះក្នុងរយៈពេលជាក់លាក់មួយប៉ុណ្ណោះ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៧ខែសីហា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយថា សង្គ្រាមជាមួយរុស្ស៊ី នៅទីបំផុតនឹងបញ្ចប់ដោយការសន្ទនា ប៉ុន្តែទីក្រុងកៀវត្រូវតែស្ថិតក្នុងជំហររឹងមាំ ហើយថាលោកនឹងបង្ហាញផែនការដល់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) និងបេក្ខភាពប្រធានាធិបតីអាមេរិក២រូបគឺលោកស្រី កាម៉ាឡា ហារីស (Kamala Harris) និងលោក ដូណាល់ ត្រាំ (Donald Trump)។
យ៉ាងណា លោក ពូទីន ធ្លាប់បានលើកឡើងថា កិច្ចព្រមព្រៀងអាចត្រូវចាប់ផ្តើម លុះត្រាណាតែអ៊ុយក្រែនយល់ព្រមឲ្យរុស្ស៊ីគ្រប់គ្រងផ្នែកសំខាន់ៗនៃខេត្តចំនួន៤ ដែលមានដូចជា Donetsk, Kherson, Luhansk និង Zaporizhzhia ព្រមទាំងតំបន់គ្រីមៀ៕
ដោយ៖ ឈាង

-
សន្តិសុខសង្គម១៧ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?