Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក បដិសេធ​សំណើ​បញ្ជូន​អ្នក​ជំនាញការ F-16 ទៅ​អ៊ុយក្រែន

បានផុស

នៅ

សេតវិមានបានច្រានចោលសំណើរបស់មន្ទីរបញ្ចកោណក្នុងការបញ្ជូនអ្នកម៉ៅការពិសេសរបស់អាមេរិកទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីជួយធ្វើ​តំហែ​ទាំ​យន្តហោះចម្បាំង F-16 និងសម្ភារៈ​យោធាលោកខាងលិចផ្សេងទៀត ក្រោម​ហេតុ​ផល​នៃ​បញ្ហាសន្តិសុខ។ នេះ​បើ​យោង​តាម​របាយការណ៍​មួយ​ដែល​កាសែត The Wall Street Journal (WSJ) ទទួល​បាន​ពី​ប្រភព​មន្ត្រី​អាមេរិក។

យន្តហោះ F-16 (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

WSJ បានផ្សាយ​​កាល​ពី​ថ្ងៃ​ទី​៣១​ខែសីហា​ថា សហគមន៍ស៊ើបការណ៍សម្ងាត់អាមេរិក បានចាត់ទុកផែនការនេះថា ប្រថុយប្រថានពេក ព្រោះរុស្ស៊ីអាច «កំណត់គោលដៅអ្នកម៉ៅការអាមេរិកនៅអ៊ុយក្រែន»។ ផ្ទុយទៅវិញ មន្ត្រីអាមេរិកសង្ឃឹមថា ទំនួល​ខុសត្រូវសម្រាប់សេវាកម្ម​យន្តហោះ F-16 នឹងត្រូវបានទទួលយកដោយ​បណ្ដា​ប្រទេស​អឺរ៉ុប។

កាល​ពី​ចុងខែកក្កដា អ៊ុយក្រែនបានទទួលយន្តហោះចម្បាំង F-16 ចំនួន ៦គ្រឿងក្នុងចំណោម ៨០គ្រឿង ដែល​សម្ព័ន្ធមិត្ត​របស់​ខ្លួន​សន្យា​​​ថា​នឹង​ផ្ដល់​​ឲ្យ ប៉ុន្តែការ​ទទួល​យក​យន្តហោះ​ចម្បាំង​នេះ​ពុំ​មាន​វត្តមាន​របស់​អ្នកបច្ចេកទេសស៊ីវិល​មក​ជាមួយ​នោះ​ទេ។

យោធាអ៊ុយក្រែន បាននិយាយថា កាល​ពី​ថ្ងៃទី​២៦​ខែសីហា យន្តហោះ F-16 ១​គ្រឿង​របស់​ខ្លួន បានធ្លាក់ ហើយ​ក្នុង​នោះ​ក៏​មាន​​អ្នកបើក​យន្តហោះ​​ម្នាក់​​បាន​ស្លាប់។ បន្ទាប់​ពី​ការ​ធ្លាក់​ រដ្ឋាភិបាលទីក្រុងកៀវ​បាន​កើតជម្លោះផ្ទៃក្នុង ហើយ​ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានបណ្តេញមេទ័ពអាកាស លោក Nikolay Oleshchuk ចេញពីតំណែង៕

ដោយ៖ ឈាង

ចុចអាន៖ អ៊ុយក្រែន ផ្ទុះជម្លោះផ្ទៃក្នុង ឈានដល់បណ្តេញមេទ័ពអាកាស ក្រោយ F-16 ធ្លាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​និង​អាមេរិក​កំពុងចរចា​​និង​អះអាងថា មានការរីកចម្រើន​ទៅមុខ​​

សន្តិសុខសង្គម១ ម៉ោង មុន

ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់ កប់​ក្រោម​ដើម​ត្នោត ក្នុង​ដី​វាលស្រែ

ព័ត៌មានជាតិ១ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ នឹង​ចាត់​វិធានការ​រដ្ឋបាល​ បើ​ម្ចាស់​អាជីវកម្ម​ដាយ​ត្រី​ខុសច្បាប់​មិនរុះ​រើ​ និងសហការ

ព័ត៌មានជាតិ២ ម៉ោង មុន

ស្អែក ក្រសួងយុត្តិធម៌ នឹងចាប់ផ្ដើមបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ឆ្នាំចាស់ និងដាក់ទិសដៅការងារឆ្នាំថ្មី

កីឡា៣ ម៉ោង មុន

Kaka ថា ខ្លួន​ឈ្នះ​ World Cup គ្មាន​អ្វី​អស្ចារ្យ ដូច CR7 ជាកីឡាករល្អបំផុតឡើយ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ 

សន្តិសុខសង្គម២៣ ម៉ោង មុន

ឆ្លង​ចរន្តអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣ខ្នង ​នៅខណ្ឌ​ដង្កោ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អតីត​ប្រធានាធិបតី​ហ្វីលីពីន លោក Duterte ត្រូវ​​បាន​ចាប់​ខ្លួន ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ

Sokha Hotels

ព័ត៌មានពេញនិយម