Connect with us

ព័ត៌មានអន្ដរជាតិ

មិនដល់១​សប្ដាហ៍ ជប៉ុន​ត្រូវ​បាន​ឈ្លានពាន​ដោយ​ចិន​ចំនួន២​លើក

បានផុស

នៅ

ជប៉ុន​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ជា​ខ្លាំង​ បន្ទាប់ពីនាវាល្បត​កងទ័ពចិន​១​គ្រឿង​បានបើក​ចូលដែនទឹកជប៉ុនកាលពីថ្ងៃទី​៣១​ខែសីហា ដែល​នេះ​គឺ​ជាការលុកលុយលើកទី២​របស់​​យោធា​ក្រុង​ប៉េកាំង​​ក្នុងរយៈពេល​មិន​ដល់​១​សប្តាហ៍ផង។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការកើនឡើងនៃសកម្មភាពយោធារបស់ចិននៅជិតប្រទេសជប៉ុន និងជុំវិញកោះតៃវ៉ាន់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ បានធ្វើឲ្យមានការព្រួយបារម្ភសម្រាប់​រដ្ឋាភិបាល​ក្រុងតូក្យូ។

ជប៉ុន​​បាន​ពង្រឹង​​​​​ការ​ការពារ​ជាតិ​​របស់​​ខ្លួន ដែល​​​មាន​គោល​​បំណង​រារាំង​ក្រុង​ប៉េកាំង​ពី​ការ​ប្រើ​កម្លាំង​យោធា​ដើម្បី​ជំរុញ​ការ​ទាមទារ​អធិបតេយ្យភាព​របស់​ខ្លួន​ក្នុង​ដែន​ទឹក​ជម្លោះ។

ក្រសួងការពារជាតិជប៉ុន បានប្រកាស​ថា នាវាចិន​ត្រូវបានគេ​សង្កេត​ឃើញនៅឆ្នេរសមុទ្រនៃខេត្ត Kagoshima ភាគនិរតីនៃប្រទេសជប៉ុននៅម៉ោងប្រហែល ៦​ព្រឹកម៉ោងក្នុងស្រុក ហើយបានចាកចេញ​វិញ​នៅ​២ម៉ោងបន្ទាប់។

ចំណែក​ក្រសួងការបរទេស​ជប៉ុន បានលើក​ឡើង​នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទីក្រុងតូក្យូបានសម្ដែង «ការព្រួយបារម្ភ និងការតវ៉ាយ៉ាងខ្លាំងចំពោះឧបទ្ទវហេតុនេះ» ជាមួយមន្ត្រីស្ថានទូតចិន ដែលបានរៀបរាប់​ផងដែរអំពីការឈ្លានពានដែនអាកាសជាលើកដំបូងដោយយន្តហោះយោធាចិនកាលពីថ្ងៃទី​២៦​ខែសីហា។

ទីក្រុងតូក្យូ បានប្រាប់មន្ត្រី​ការទូតចិននៅដើមសប្តាហ៍នេះថា ការរំលោភលើដែនអាកាសថ្ងៃទី២៦​ខែសីហាគឺ​ជា​រឿង​ដែល «មិនអាចទទួលយកបានទាំងស្រុង»។

បើយោងតាមទូរទស្សន៍ជាតិ NHK ឧបទ្ទវហេតុថ្ងៃទី៣១​ខែសីហា គឺជាលើកទី១០ហើយគិត​ចាប់​​តាំង​ពី​ឆ្នាំ​២០២៣ ដែលនាវា​ល្បាត​របស់កងទ័ពចិន បានធ្វើដំណើរឆ្លងកាត់ដែនទឹករបស់ប្រទេសជប៉ុន ហើយ​ក៏​ជាលើកទី​១៣​ផង​ដែរ បើ​រាប់​ទាំង​​ការ​ឈ្លាន​ពាន​របស់​នាវាមុជទឹក និងនាវាស៊ើបការណ៍សម្ងាត់ផ្សេងទៀត​របស់​ចិន៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១១ នាទីutes មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៥ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ទ្រព្យសម្បត្តិមហាសេដ្ឋីពិភពលោក កើនដល់ ១៥ ទ្រីលាន​ដុល្លារ​ក្នុងឆ្នាំ ២០២៤

Sokha Hotels

ព័ត៌មានពេញនិយម