Connect with us

ព័ត៌មានអន្ដរជាតិ

​អ៊ីរ៉ង់ ​​ត្រូវការបរទេស​ចូល​ទៅ​​វិនិយោគ​១០០​ពាន់​លាន​ដុល្លារ ទើបជួយ​ដល់​កំណើនសេដ្ឋកិច្ចបាន

បានផុស

នៅ

ប្រធានាធិបតីអ៊ីរ៉ង់ បាននិយាយថា ប្រទេសរបស់លោកត្រូវការការវិនិយោគបរទេសប្រមាណ ១០០​ពាន់លានដុល្លារ ដើម្បីសម្រេចបាននូវគោលដៅប្រចាំឆ្នាំនៃកំណើនសេដ្ឋកិច្ច ៨ភាគរយ ខណៈអត្រាបច្ចុប្បន្នគឺ​នៅ​ត្រឹម ៤ភាគរយ​ប៉ុណ្ណោះ។

​លោក Masoud Pezeshkian ប្រធានាធិបតី​អ៊ីរ៉ង់ (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​លើក​ឡើង​របស់​លោក Masoud Pezeshkian ដែល​ទើប​ជាប់​ឆ្នោត​កាល​ពី​ខែ​កក្កដា បាន​ធ្វើ​ឡើង​នៅ​ក្នុង​បទសម្ភាសន៍​តាម​កញ្ចក់​ទូរទស្សន៍​រដ្ឋ​ជា​លើក​ដំបូងកាលពីថ្ងៃសៅរ៍​ទី​៣១​ខែ​សីហា។

លោក Pezeshkian បានបន្ថែម​ថា អ៊ីរ៉ង់ត្រូវការរហូតដល់ ២៥០​ពាន់លានដុល្លារ ក្នុង​ការ​សម្រេចបាន​នូវ​គោលដៅរបស់ខ្លួន ប៉ុន្តែជាងពាក់កណ្តាលគឺអាចរកបានពីធនធានក្នុងស្រុក​តែ​ប៉ុណ្ណោះ។

អ្នកជំនាញ​បាន​លើក​ឡើង​ថា កំណើន GDP ៨ភាគរយ​នេះ​នឹងកាត់បន្ថយអតិផរណា២​ខ្ទង់ និងអត្រាអត់ការងារធ្វើ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់។

អង្គភាព និង​បុគ្គល​រាប់រយនាក់ក្នុងប្រទេសអ៊ីរ៉ង់ រាប់​ចាប់​​ពីធនាគារកណ្តាល និងមន្ត្រីរដ្ឋាភិបាល រហូតដល់អ្នកផលិតយន្តហោះគ្មានមនុស្សបើក និងអ្នកប្តូរប្រាក់ បាន​ស្ថិតនៅក្រោមការដាក់ទណ្ឌកម្មអន្តរជាតិរួច​មក​ហើយ ដែលភាគច្រើននៃពួកគេត្រូវបានចោទប្រកាន់ថាបានគាំទ្រជាសម្ភារៈដល់ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ក្រុម​សកម្ម​ប្រយុទ្ធ​ហេសបូឡា និង​ក្រុម​ហ៊ូធី។

លោក Pezeshkian នៅក្នុងបទសម្ភាសន៍បានត្អូញត្អែរអំពីការដាក់ទណ្ឌកម្ម ហើយបាននិយាយថា រដ្ឋបាលរបស់លោកមានផែនការកាត់បន្ថយអតិផរណាដែលកំពុងកើត​មាន​លើសពី ៤០​ភាគរយជារៀងរាល់ឆ្នាំ ដោយ​បង្កើន​ទំនាក់ទំនង​ជាមួយ​សហគមន៍​អន្តរជាតិ និង​​បញ្ចៀស​នូវ​ផល​ប៉ះពាល់​នៃ​ទណ្ឌកម្ម​ដែល​​បាន​ដាក់​មក​លើ​សេដ្ឋកិច្ច​អ៊ីរ៉ង់។

លោក Pezeshkian បានបញ្ជាក់ថា ទស្សនកិច្ចលើកដំបូងរបស់លោកនៅបរទេសនឹង​ធ្វើ​ដំណើរ​ទៅ​​កាន់​ប្រទេសអ៊ីរ៉ាក់ ហើយលោកនឹងហោះហើរទៅ​ទីក្រុងញូវយ៉ក ដើម្បីចូលរួមកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិនៅថ្ងៃទី២២-២៣ ខែកញ្ញា។

លោកបាននិយាយថា ខណៈពេលដែលលោកនៅទីក្រុងញូវយ៉ក លោកនឹងជួបជាមួយប្រជាជន​អ៊ីរ៉ង់​នៅ​ទីនោះដើម្បីអញ្ជើញពួកគេឲ្យវិនិយោគនៅប្រទេស​កំណើត​របស់​ពួក​គេ​។

ក្នុង​ចំណោម​​ជនជាតិ​អ៊ីរ៉ង់​រស់នៅ​បរទេស​​ជាង ៨លាន​នាក់ មាន​ជនជាតិ​អ៊ីរ៉ង់ ១,៥លាន​នាក់​កំពុង​​រស់នៅ​ក្នុង​សហរដ្ឋអាមេរិក។

សេដ្ឋកិច្ចរបស់អ៊ីរ៉ង់បានជួបការលំបាកចាប់តាំងពីឆ្នាំ២០១៨ បន្ទាប់ពីសហរដ្ឋអាមេរិក​ដក​ខ្លួន​ចេញពីកិច្ចព្រមព្រៀង​កម្មវិធី​អាវុធ​នុយក្លេអ៊ែររបស់​ក្រុង​តេហេរ៉ង់ និង​ប្រកាស​​ដាក់ទណ្ឌកម្ម​អ៊ីរ៉ង់​បន្ថែមទៀត។

លោក Pezeshkian ធ្លាប់​បាននិយាយក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតថា លោកនឹងព្យាយាមធ្វើឲ្យ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរ​ដំណើរការ​ឡើងវិញ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២០ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម