ព័ត៌មានអន្ដរជាតិ
ហ្វីលីពីន បិទសាលារៀន ផ្អាកជើងហោះហើរ ព្រោះតែខ្យល់ព្យុះ
ប្រទេសហ្វីលីពីន បានបិទសាលារៀននៅក្នុងរដ្ឋធានីម៉ានីល នៅថ្ងៃទី២ខែកញ្ញានេះ ហើយបានលុបចោលជើងហោះហើរមួយចំនួន ដោយសារតែភ្លៀងធ្លាក់ខ្លាំងដែលបង្កឡើងដោយព្យុះ Yagi និងការកើនឡើងនៃឥទ្ធពិលខ្យល់មូសុងនិរតី។

លេខាធិការប្រតិបត្តិរបស់ប្រធានាធិបតីហ្វីលីពីន លោក Lucas Bersamin បានប្រកាសផ្អាកថ្នាក់រៀនទាំងនៅសាលារដ្ឋ និងឯកជនទាំងអស់នៅក្នុងរដ្ឋធានី។ ចំណែកអាជ្ញាធរអាកាសយានដ្ឋានអន្តរជាតិម៉ានីល បាននិយាយថា ជើងហោះហើរក្នុងស្រុកមួយចំនួនរបស់ក្រុមហ៊ុនអាកាសចរណ៍ Philippine Airlines និងក្រុមហ៊ុន Cebu Air ក៏ត្រូវបានលុបចោលផងដែរដោយសារតែកត្តាអាកាសធាតុមិនអំណោយផល។
យោងតាមទីភ្នាក់ងារឧតុនិយម និងជលសាស្ត្រហ្វីលីពីន PAGASA ព្យុះដែលមានឈ្មោះថា Enteng នៅក្នុងភាសាហ្វីលីពីន មានកម្លាំងខ្យល់ចន្លោះពី ៧៥គីឡូម៉ែត្រក្នុង១ម៉ោង ទៅដល់ ៩០គីឡូម៉ែត្រក្នុង១ម៉ោង។ ព្យុះនេះអាចបោកបក់លើខេត្ត Isabela ឬខេត្ត Cagayan ភាគខាងជើងកោះ Luzon នៅរសៀល ឬយប់ថ្ងៃទី២ខែកញ្ញា។
ភ្នាក់ងារ PAGASA បានព្យាករថានឹងអាចកើតមានទឹកជំនន់ និងបំណាក់ដីផងដែរ។
កាលពីសប្តាហ៍មុន រដ្ឋាភិបាលហ្វីលីពីនបានផ្អាកថ្នាក់រៀន និងលុបចោលជើងហោះហើរ ដោយសារភ្លៀងធ្លាក់ខ្លាំងបានជន់លិចរដ្ឋធានីម៉ានីល និងតំបន់ក្បែរនោះ។
ជារៀងរាល់ឆ្នាំ ព្យុះស៊ីក្លូនប្រហែល២០ បានឆ្លងកាត់ហ្វីលីពីន ដែលជាប្រទេសងាយទទួលរងគ្រោះមហន្តរាយធម្មជាតិ៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ