ព័ត៌មានអន្ដរជាតិ
ព្យុះស៊ីក្លូនត្រូពិច Shanshan វាយប្រហារជប៉ុន បណ្តាលឱ្យស្លាប់និងប៉ះពាល់រាប់លាននាក់
មនុស្ស៧នាក់បានស្លាប់និងហេដ្ឋារចនសម្ព័ន្ធខូចខាតយ៉ាងធ្ងន់ក្នុងប្រទេសជប៉ុនដោយសារព្យុះស៊ីក្លូនត្រូពិច Shanshan ដែលមានឥទ្ធិពលខ្លាំងកាលពីថ្ងៃអាទិត្យ បន្ទាប់ពីវាបានបោកបក់ចេញពីឆ្នេរសមុទ្រប៉ាស៊ីហ្វិកភាគកណ្តាលប្រទេសជប៉ុន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី០២ខែកញ្ញានេះ។
ទីភ្នាក់ងារឧតុនិយមជប៉ុនបានបន្តព្រមានអំពីការរអិលបាក់ដី ទឹកជំនន់ និងការកើនឡើងកម្រិតទឹកនៅក្នុងទន្លេនានានៅភាគខាងលិច និងភាគខាងកើតប្រទេសជប៉ុន ដោយលើកឡើងពីការកើនឡើងហានិភ័យបំណាក់ដីជាច្រើនចាប់តាំងពីព្យុះនេះបានវាយប្រហារឆ្នេរសមុទ្រភាគខាងត្បូងកាលពីថ្ងៃព្រហស្បតិ៍។
ទីភ្នាក់ងារនេះក៏បានឲ្យដឹងដែរថា នៅផ្នែកប៉ាស៊ីហ្វិកនៃភាគខាងកើតប្រទេសជប៉ុន លក្ខខណ្ឌបរិយាកាសមិនស្ថិតស្ថេរដែលបណ្តាលមកពីពពកភ្លៀងជុំវិញព្យុះស៊ីក្លូនត្រូពិច និងសំណើមពីប្រព័ន្ធសម្ពាធខ្ពស់ប៉ាស៊ីហ្វិក បានបណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំង និងផ្គររន្ទះ។
ឥទ្ធិពលរបស់ព្យុះ Shanshan បានធ្វើឲ្យសេវាកម្មផ្សេងៗនៅក្នុងប្រទេសជប៉ុនដូចជាផ្លូវរថភ្លើងជាដើមបានផ្អាកដំណើរការជាបណ្ដោះអាសនុ្ន។ យោងតាមទីភ្នាក់ងារព័ត៌មាន Kyodo មានមនុស្សចំនួន៧នាក់ហើយបានស្លាប់ដោយសារតែឥទ្ធិពលរបស់ព្យុះនេះដែលបានបោកបក់នៅក្នុងទីក្រុង Fukuoka ភាគនិរតីនៃប្រទេសជប៉ុនកាលពីថ្ងៃអាទិត្យ។
បើយោងតាមការសិក្សាដែលបានចេញផ្សាយកាលពីខែកក្កដា Shanshan និងបោកបក់ទៅទិសខាងកើត និងបានហក់មកលើតំបន់ធំ ៗ ជាមួយនឹងភ្លៀងធ្លាក់ខ្លាំង បង្កឱ្យមានការរអិលបាក់ដី និងការព្រមានទឹកជំនន់រាប់រយគីឡូម៉ែត្រ ខណៈព្យុះទីហ្វុងនៅក្នុងតំបន់បាននិងកំពុងកៀកនឹងឆ្នេរសមុទ្រ កាន់តែខ្លាំងឡើងកាន់តែលឿន និងអូសបន្លាយលើដី។
ដោយសារតែជាការប្រែប្រួលអាកាសធាតុ ព្យុះនានានឹងនាំមកនូវការបំផ្លិចបំផ្លាញកាន់តែខ្លាំងដល់ប្រទេសជប៉ុន ហើយព្យុះនាពេលខាងមុខបានជំរុញឱ្យអាជ្ញាធរជប៉ុនចេញការប្រកាសអាសន្នខ្ពស់បំផុតរបស់ពួកគេនៅក្នុងតំបន់មួយចំនួន ដោយមនុស្សជាង៥លាននាក់ត្រូវបានជម្លៀសចេញ ទោះបីជាមិនច្បាស់ថាវាមានឥទ្ធិពលខ្លាំងប៉ុណ្ណាក៏ដោយ៕
អត្ថបទ៖ ប៊ុន សុភាព
-
សន្តិសុខសង្គម២៣ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?