ព័ត៌មានអន្ដរជាតិ
លោក ពូទីន បញ្ជាក់មូលហេតុដែលទ័ពអ៊ុយក្រែន សម្រុកចូលដី រុស្ស៊ី
តាមការចុះផ្សាយរបស់ RT នៅថ្ងៃចន្ទទី២ខែកញ្ញាឆ្នាំ២០២៤ លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បានបញ្ជាក់ច្បាស់ថា គោលបំណងអ៊ុយក្រែនដែលវាយលុកចូលតំបន់ Kursk របស់រុស្ស៊ី គឺចង់រារាំងកងទ័ពទីក្រុងមូស្គូ មិនឲ្យបន្តប្រតិបត្តិការនៅ Donbass ប៉ុន្តែពួកគេមិនទទួលបានជោគជ័យឡើយ។

លោកកត់សម្គាល់ថា «ត្បិតអ៊ុយក្រែនប្រើវិធីសាស្រ្តនេះមែន តែរុស្ស៊ីបាននិងកំពុងបោះជំហានយ៉ាងរលូននៅតាមទីតាំងសំខាន់ៗនៃតំបន់ Donbass។ កងកម្លាំងប្រដាប់អាវុធរុស្ស៊ី កំពុងកាន់កាប់ទឹកដីមិនមែនត្រឹម ២០០ឬ៣០០ម៉ែត្រទេ ប៉ុន្តែឈានដល់រាប់រយគីឡូម៉ែត្រការ៉េតែម្តង»។
ស្របពេលជាមួយគ្នានោះ លោកពូទីនព្រមានថា «ទង្វើបង្កហេតុរបស់ទីក្រុងកៀវនៅតំបន់ Kursk ចៀសមិនផុតពីបរាជ័យឡើយ ហើយទីក្រុងមូស្គូ នឹងដោះស្រាយជាមួយក្រុមចោរអ៊ុយក្រែនដែលបានចូលទឹកដីរុស្ស៊ី ក្នុងគោលបំណងបង្កអស្ថិរភាពនៅព្រំដែន»។
សូមបញ្ជាក់ជាថ្មី កាលពីដើមខែមុន លោក ហ្សេលេនស្គី បានបញ្ជូនទាហានរាប់ពាន់នាក់សម្រុកចូលតំបន់ Kursk របស់រុស្ស៊ី ដែលនោះគឺជាការវាយលុកឆ្លងដែនទ្រង់ទ្រាយធំបំផុតរបស់ខ្លួន ចាប់តាំងជម្លោះផ្ទុះឡើងក្នុងឆ្នាំ២០២២។
យោងតាមការប៉ាន់ស្មានចុងក្រោយរបស់ទីក្រុងមូស្គូ, ចាប់តាំងប្រតិបត្តិការលុកលុយធ្វើឡើងនៅថ្ងៃទី៦ខែសីហាមក អ៊ុយក្រែន ស្លាប់ទាហានជាង៧ ៨០០នាក់ ខ្ទេចរថក្រោះ៧៥គ្រឿង និងរថពាសដែកជាង៥០០គ្រឿង។ យ៉ាងណាក្តី ភាគីអ៊ុយក្រែន មិនបានបញ្ចេញប្រតិកម្មអ្វីពាក់ព័ន្ធការអះអាងនេះទេ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មេទ័ពអ៊ុយក្រែន ប្រកាសវាយចូលដីរុស្ស៊ីដល់ទៅ ៣៥គីឡូម៉ែត្រ

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល