ព័ត៌មានអន្ដរជាតិ
អាមេរិក រឹបអូសយកយន្តហោះតម្លៃ១៣លានដុល្លារ របស់ប្រធានាធិបតីវ៉េណេស៊ុយអេឡា
តាមការចុះផ្សាយរបស់ CNN នៅថ្ងៃអង្គារទី៣ខែកញ្ញាឆ្នាំ២០២៤, រដ្ឋាភិបាលសហរដ្ឋអាមេរិក បានរឹបអូសយកយន្តហោះមួយគ្រឿងរបស់ប្រធានាធិបតីវ៉េណេស៊ុយអេឡា Nicolas Maduro ដោយអះអាងថា យន្តហោះគឺទិញទាំងបំពានលើការដាក់ទណ្ឌកម្មរបស់ទីក្រុងវ៉ាស៊ីនតោន ខណៈរដ្ឋបាលលោក ចូ បៃដិន ចោទលោក Maduro ពីបទជួញដូរគ្រឿងញៀន ហើយមិនទទួលស្គាល់ជ័យជម្នះរបស់គាត់ ក្នុងការបោះឆ្នោតប្រធានាធិបតីប្រទេសវ៉េណេស៊ុយអេឡា ចំនួនពីរលើកចុងក្រោយឡើយ។

មន្ត្រីអាមេរិកប្រាប់ទៅ CNN ថា «ការរឹបអូសយកយន្តហោះរបស់ប្រមុខរដ្ឋបរទេសបែបនេះ គឺពាក់ព័ន្ធនឹងរឿងព្រហ្មទណ្ឌ។ នៅទីនេះ យើងកំពុងផ្ញើសារយ៉ាងច្បាស់ថា គ្មាននរណានៅពីលើច្បាប់ទេ ហើយក៏គ្មាននរណាអាចរំលោភទណ្ឌកម្មរបស់សហរដ្ឋអាមេរិកបានដែរ»។
យន្តហោះនេះមានឈ្មោះ Dassault Falcon 900EX ផលិតដោយក្រុមហ៊ុនបារាំង មួយគ្រឿងតម្លៃប្រហែល ១៣លានដុល្លារ ហើយលោក Maduro ធ្លាប់ជិះទៅប្រទេសជាច្រើន។ អាមេរិករឹបអូសយន្តហោះនេះ ខណៈដែលវាត្រូវយកទៅសាធារណរដ្ឋដូមីនិក ដើម្បីធ្វើការថែទាំ ហើយក្រោយការរឹបអូស អាមេរិកក៏ផ្ទេរយន្តហោះនេះទៅកាន់រដ្ឋហ្ល្វរីដា។

យ៉ាងណា វ៉េណេស៊ុយអេឡាប្រតិកម្មខ្លាំងៗចំពោះរឿងនេះ ដោយនិយាយថា ទង្វើរបស់អាមេរិក ប្រៀបដូចជាចោរអ៊ីចឹងខណៈ រដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡាលោក Yván Gil សង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកតែងប្រើវិធានការបង្ខិតបង្ខំ ដែលពួកគេដាក់ជាឯកតោភាគីនិងខុសច្បាប់នៅជុំវិញពិភពលោក។
ទន្ទឹមនោះ នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋាភិបាលវេណេស៊ុយអេឡាបញ្ជាក់ថា ខ្លួនសូមរក្សាសិទ្ធិក្នុងការចាត់វិធានការផ្លូវច្បាប់ទាំងអស់ ដើម្បីប៉ះប៉ូវការខូចខាតនេះដល់ប្រទេសជាតិ។
នេះជាយន្តហោះទីពីររបស់វេណេស៊ុយអេឡា ដែលអាមេរិករឹបអូសយកក្នុងឆ្នាំនេះ។ ដោយឡែកកាលពីខែកុម្ភៈ អាហ្សង់ទីនបានបញ្ជូនយន្តហោះដឹកទំនិញ Boeing 747-300M ដែលរឹបអូសនៅឆ្នាំ២០២២មួយគ្រឿងឲ្យអាមេរិក ពាក់ព័ន្ធការចោទប្រកាន់ថា ទីក្រុង ការ៉ាកាស បានទិញពីក្រុមហ៊ុនអ៊ីរ៉ង់ដែលជាប់ទណ្ឌកម្ម។
មិនត្រឹមប៉ុណ្ណឹង រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ក៏បានរឹបអូសគណនីធនាគារ និងទ្រព្យសកម្មរបស់វេណេស៊ុយអេឡា មានតម្លៃ ២ ពាន់លានដុល្លារក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អាមេរិក បដិសេធបានផ្ដល់ការលើកលែងទោសឲ្យលោក ម៉ាឌូរ៉ូ ដោយសម្ងាត់

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ