Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន រិះគន់​ម៉ុងហ្គោលី ដែល​មិន​ចាប់​ខ្លួន​ ពូទីន តាម​ដីកា ICC

បានផុស

នៅ

ក្រសួងការបរទេសអ៊ុយក្រែន បានប្រកាស​​កាលពី​ថ្ងៃ​ទី​​២​ខែ​កញ្ញា​ថា ការខកខានរបស់ប្រទេសម៉ុងហ្គោលីក្នុងការចាប់ខ្លួនមេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន តាម​ដីកាតុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) បានធ្វើឲ្យ​មានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធច្បាប់ព្រហ្មទណ្ឌអន្តរជាតិ។

លោក វ៉្លាឌឺមៀរ ពូទីន នៅ​ក្នុង​ប្រទេស​ម៉ុងហ្គោលី (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ពូទីន បានទៅដល់ម៉ុងហ្គោលីកាលពីថ្ងៃចន្ទ សម្រាប់កិច្ចពិភាក្សាដែលទំនងជាផ្តោតលើបំពង់បង្ហូរឧស្ម័នថ្មីដែលតភ្ជាប់រុស្ស៊ី និង​ប្រទេស​ចិន។ អ៊ុយក្រែន​បាន​ជំរុញ​ម៉ុងហ្គោលី​កាល​ពី​សប្តាហ៍​មុន​ឲ្យ​ចាប់​ខ្លួន​លោក ពូទីន ក្នុង​អំឡុង​ពេល​ទស្សនកិច្ច​​នេះ។

ដីកាចាប់ខ្លួនរបស់ ICC ដែលបានចេញកាលពីឆ្នាំមុនប្រឆាំងនឹងលោក ពូទីន តម្រូវឲ្យ​ប្រទេសសមាជិកទាំង​១២៤ រួមទាំងម៉ុងហ្គោលី​ផង​ដែរ​នោះ ចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី ហើយ​បញ្ជូន​ទៅទីក្រុងឡាអេ ដើម្បីកាត់ទោស ប្រសិនបើ​មេដឹក​នាំ​រូប​នេះ​​មាន​វត្តមាន​នៅ​លើ​ទឹកដីរបស់ពួកគេ។

អ្នកនាំពាក្យក្រសួងការបរទេសអ៊ុយក្រែន លោក Heorhiy Tykhyi បាននិយាយថា ការបរាជ័យរបស់ម៉ុងហ្គោលីក្នុងការឃុំខ្លួនលោកពូទីន គឺជា «ការប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរដល់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ និងប្រព័ន្ធច្បាប់ព្រហ្មទណ្ឌ»។

លោក Tykhyi បានសរសេរនៅលើ​បណ្ដាញ​សង្គម Telegram ថា៖ «ម៉ុងហ្គោលីបានអនុញ្ញាតឲ្យឧក្រិដ្ឋជនជាប់ចោទគេចវេស​ពីយុត្តិធម៌ ដោយហេតុនេះដូច​បាន​ចែករំលែកការទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មសង្គ្រាម​ងផង​ដែរ»។ លោកបានបន្ថែម​ថា អ៊ុយក្រែននឹងធ្វើការជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន ដើម្បីធានាថាម៉ុងហ្គោលី​​នឹង​ទទួល​បានការ​ពិន័យ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានរៀបរាប់​ថា ទីក្រុងមូស្គូមិនមានការព្រួយបារម្ភអំពីសកម្មភាពណាមួយទាក់ទងនឹងដីកានេះទេ ដោយនិយាយថា រុស្ស៊ីមាន «កិច្ចសន្ទនាដ៏ល្អ» ជាមួយម៉ុងហ្គោលី ហើយគ្រប់ទិដ្ឋភាពនៃដំណើរទស្សនកិច្ចត្រូវបានពិភាក្សា​ទុក​ជាមុន។

ដីការបស់ ICC ចោទប្រកាន់លោក ពូទីន ពីបទនិរទេសកុមាររាប់រយនាក់ចេញពីអ៊ុយក្រែនដោយខុសច្បាប់។ យ៉ាង​ណា វិមានក្រឹមឡាំង បានច្រានចោលការចោទប្រកាន់នេះ ដោយនិយាយថា​ការ​ចោទ​ប្រកាន់​​ធ្វើ​ឡើង​ក្រោម​ហេតុផលនយោបាយ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

របាយការណ៍​ចុង​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៥៩ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេច ម៉ែន សំអន ចូលរួមសោកស្តាយចំពោះការបាត់បង់បងប្រុសធំ សម្តេច​តេ​ជោ ហ៊ុន សែន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម