Connect with us

ព័ត៌មានអន្ដរជាតិ

ណាតូ ព្រមានសមាជិកខ្លួន កុំចេះតែបាញ់ទម្លាក់មីស៊ីលរុស្ស៊ី ផ្តេសផ្តាស

បានផុស

នៅ

អង្គការណាតូ បានព្រមានខ្លាំងៗថា រដ្ឋជាសមាជិកទាំងអស់មិនគួរបាញ់ទម្លាក់មីស៊ីលរុស្ស៊ីផ្តេសផ្តាសនោះទេ ពួកគេគួរតែពិភាក្សាគ្នាសិនមុននឹងធ្វើអ្វីមួយ ពោលគឺមិនគួរធ្វើដោយចិត្តឯងឡើយព្រោះថា ពេលជម្លោះរាលដាលវាមិនមែនប៉ះពាល់តែប្រទេសនោះទេ ពោលគឺសម្ព័ន្ធភាពនេះទាំងមូលតែម្តង។

មីស៊ីលរុស្ស៊ី (រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះគឺជាសារព្រមានឆ្លើយតបទៅការទាមទាររបស់អ៊ុយក្រែន និងសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីក្រសួងការបរទេសប៉ូឡូញលោក Radoslaw Sikorski ដែលលើកឡើងថា មីស៊ីលនិងដ្រូនរុស្ស៊ីគួរតែស្ទាក់ចាប់នៅអ៊ុយក្រែន។ 

យ៉ាងណាក្តី អ្នកនាំពាក្យសម្ព័ន្ធភាពយោធាដឹកនាំដោយអាមេរិក ក៏ទទួលស្គាល់ដែរថា រដ្ឋជាសមាជិកណាតូមានសិទ្ធការពារដែនអាកាសរបស់ពួកគេ ប៉ុន្តែបើប្រទេសណាធ្វើសកម្មភាពដោយចិត្តឯងដើម្បីជួយអ៊ុយក្រែននោះ អាចធ្វើឲ្យជះឥទ្ធិពលដល់អង្គការនេះទាំងមូល។ អង្គការណាតូ មានទំនួលខុសត្រូវក្នុងការទប់ស្កាត់មិនឲ្យសង្រ្គាមរុស្ស៊ីរីកកាន់តែធំ ហើយមិនចង់ក្លាយជាភាគីនៃជម្លោះឡើយ។

លោក Radoslaw Sikorski (រូបថត៖ AP)

ការព្រមាននេះធ្វើឡើងបន្ទាប់ពី លោក Sikorski ផ្តល់បទសម្ភាសទៅកាន់កាសែត Financial Times ថា «នៅពេលមីស៊ីលអរិភាពឈានចូលដែនអាកាសរបស់យើង វានឹងជាការការពារខ្លួនដោយស្របច្បាប់ ព្រោះថា ពេលមីស៊ីលនោះហោះចូលដែនអាកាសរបស់យើង ច្បាស់ណាស់ប្រជាជនរបស់យើងមានហានិភ័យត្រូវរបួសដោយសារបំណែករបស់វា»។

លោក Sikorski ពន្យល់ទៀតថា «ការការពារដែនអាកាសរបស់ខ្លួនបែបនេះ គឺមិនប៉ះពាល់ដល់ណាតូទេ ព្រោះវាជាកាតព្វកិច្ចតាមរដ្ឋធម្មនុញ្ញរបស់យើង»។

តាមពិតទៅ ទីក្រុងវ៉ាសូវីនិងកៀវ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិជាមួយគ្នារួចទៅហើយ កាលពីខែកក្កដា ដែលប្រទេសទាំងពីរនឹងពិភាក្សាគ្នាក្នុងគោលបំណងពិនិត្យមើលហេតុផលនិងលទ្ធភាពនៃការស្ទាក់ចាប់មីស៊ីលនិងយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ី។ លើសពីនេះ កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោក Rustem Umerov ក៏បានពិភាក្សាអំពីផែនការសម្រាប់ខែលការពារដែនអាកាសជាមួយមន្ត្រីណាតូក្នុងទីក្រុង ព្រុចសែល នៃប្រទេសបែលហ្ស៊ិកផងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ វិមានក្រឹមឡាំង ចោទ​ថា ណាតូ និង​លោក​ខាង​លិច​ជួយ​អ៊ុយក្រែន​វាយ​ចូល​ដី​រុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា អបអរសាទរចំពោះការប្រារព្ធទិវាសន្តិភាពនៅកម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

អនុរដ្ឋមន្ត្រីការបរទេសវៀតណាម កោតសរសើរ ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់រាជធានីភ្នំពេញ

ព័ត៌មានជាតិ៦ ម៉ោង មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

សង្ខេបព្រឹត្តិការណ៍សំខាន់នៅកម្ពុជាឆ្នាំ២០២៤

ព័ត៌មានជាតិ៧ ម៉ោង មុន

តម្លៃសន្តិភាព ជាអ្វីដែលពលរដ្ឋកម្ពុជាគ្រប់រូបត្រូវចងចាំ និងការពារ ខណៈពិភពលោកកំពុងជួបសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម