Connect with us

ព័ត៌មានអន្ដរជាតិ

ខ្យល់ព្យុះកំពុង​បង្កគ្រោះ​​​​ធ្ងន់​ធ្ងរ​នៅ​ហ្វីលីពីន​ និង​បន្ត​ឥទ្ធិពល​ទៅ​ដល់​ចិន​​

បានផុស

នៅ

ខ្យល់ព្យុះបានបង្កឲ្យមានបំណាក់ដី និងភ្លៀងធ្លាក់ខ្លាំងជន់លិចតំបន់ភាគខាងជើងហ្វីលីពីនជាច្រើនយប់ គិតត្រឹមថ្ងៃចន្ទ បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់១៤នាក់ស្លាប់ និងជំរុញឱ្យអាជ្ញាធរបិតសាលារៀន និងផ្អាក​ការ​ងារ​សេវារដ្ឋាភិបាលបណ្តោះ​អាសន្ន​នៅក្នុងតំបន់រដ្ឋធានីដែលមានប្រជាជនរស់នៅច្រើន។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី៣ខែកញ្ញានេះ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងធនធានទឹកនិងឧតុនិយមហ្វីលីពីន បានឱ្យដឹងថា ព្យុះត្រូពិច Yagi បានបោកបក់ចូលទីប្រជុំជន Casiguran ក្នុងខេត្តភាគឦសាននៃទីក្រុង Aurora កាលពីរសៀលថ្ងៃចន្ទ ដោយ​មមាន​កម្លាំងខ្យល់បក់បោកក្នុងល្បឿន៨៥ គីឡូម៉ែត្រ និងខ្យល់ព្យុះក្នុងល្បឿន១០៥​គីឡូម៉ែត្រក្នុងមួយម៉ោង។

ជាមួយគ្នានេះព្យុះដែលត្រូវបានគេហៅថា Enteng ក្នុងស្រុក បានបង្កើនល្បឿន ហើយកំពុងផ្លាស់ទីទៅភាគពាយព្យក្នុងល្បឿន ២០គីឡូម៉ែត្រក្នុងមួយម៉ោងឆ្ពោះទៅកាន់ខេត្តភាគខាងជើងបំផុតរបស់ប្រទេស ខណៈវាត្រូវបានគេព្យាករណ៍ថានឹងកើនឡើងឥទ្ធិពល​បន្ថែមទៀត ដែលអាចក្លាយជាព្យុះទីហ្វុង មុនពេលបក់បោកឆ្ពោះទៅភាគខាងត្បូងប្រទេសចិនក្នុងរយៈពេលពីរថ្ងៃបន្ទាប់។ យ៉ាងហោចណាស់មនុស្ស១៤នាក់បានស្លាប់​រហូត​ដល់​ពេល​នេះ​​ដែលភាគច្រើនដោយសារតែបំណាក់ដី និងការលង់ទឹក ។

(រូបភាព៖ AP)

ការព្រមានអំពីព្យុះត្រូវបានលើកឡើងនៅក្នុងតំបន់ដ៏ធំមួយនៃ Luzon ដែលជាតំបន់ដែលមានប្រជាជនច្រើនបំផុតរបស់ប្រទេស រួមទាំងនៅទីក្រុងម៉ានីល​ដែល​ជាកន្លែងមាន​សាលារៀនគ្រប់កម្រិត និងការងាររដ្ឋាភិបាលភាគច្រើនត្រូវបានផ្អាកដោយសារតែព្យុះ។

ចំណែកនៅតាមបណ្តោយច្រាំងទន្លេ Marikina ភាគខាងកើតរដ្ឋធានី សំឡេងស៊ីរ៉ែនបានបន្លឺឡើង ដើម្បីព្រមានអ្នកស្រុករាប់ពាន់នាក់ឱ្យរៀបចំការជម្លៀសចេញ ក្នុងករណីដែលទឹកទន្លេបន្តកើនឡើង និងហៀរចេញដោយសារតែភ្លៀងធ្លាក់ខ្លាំង​នោះ​។

លើសពីនេះការធ្វើដំណើរតាមសមុទ្រត្រូវបានផ្អាកជាបណ្តោះអាសន្ននៅក្នុងកំពង់ផែជាច្រើនដែលរងផលប៉ះពាល់ដោយព្យុះ ដោយជាប់គាំងអ្នកដំណើរលើសាឡាង និងកម្មករដឹកទំនិញជាង៣៣០០នាក់ ហើយជើងហោះហើរក្នុងស្រុកជាច្រើនត្រូវបានផ្អាកដោយសារតែអាកាសធាតុមានព្យុះនេះផងដែរ។

(រូបភាព៖ AP)

ព្យុះទីហ្វុងនិងព្យុះប្រហែល២០ផ្សេងទៀតបានវាយលុកប្រទេសហ្វីលីពីនជារៀងរាល់ឆ្នាំ ដោយសារប្រជុំកោះនេះស្ថិតនៅក្នុង «រង្វង់ភ្លើងប៉ាស៊ីហ្វិក» ដែលជាតំបន់មួយនៅតាមបណ្តោយគែមមហាសមុទ្រប៉ាស៊ីហ្វិក ដែលមានការផ្ទុះភ្នំភ្លើង និងការរញ្ជួយដីជាច្រើនបានកើតឡើងញឹកញាប់ ដែលធ្វើឱ្យប្រទេសអាស៊ីអាគ្នេយ៍មួយនេះក្លាយជាប្រទេសមួយដែលងាយរងគ្រោះដោយគ្រោះធម្មជាតិ​ដ៏​​មហន្តរាយបំផុត​ទាំងនេះ​​។

កាលពីឆ្នាំ២០១៣ ព្យុះទីហ្វុង Haiyan ដែលជាព្យុះស៊ីក្លូនត្រូពិចខ្លាំងបំផុតមួយក្នុងពិភពលោកបានធ្វើឱ្យមនុស្សជាង ៧៣០០ នាក់ស្លាប់ ឬបាត់ខ្លួន ធ្វើឲ្យភូមិខ្លះរងនូវការបំផ្លាញខ្ទិចខ្ទីនិងបានជម្លៀសប្រជាជនជាង៥លាននាក់នៅភាគកណ្តាលប្រទេសហ្វីលីពីន៕

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ២ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៣ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ទ្រព្យសម្បត្តិមហាសេដ្ឋីពិភពលោក កើនដល់ ១៥ ទ្រីលាន​ដុល្លារ​ក្នុងឆ្នាំ ២០២៤

ព័ត៌មានជាតិ៣ ម៉ោង មុន

ការស្រាវជ្រាវនៅឧទ្យានជាតិ​វីរៈជ័យ ប្រទះ​រកឃើញ​ឈ្លូសយក្ស ប្រភេទសត្វ​ជិតផុតពូជនៅ​កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម