Connect with us

ព័ត៌មានអន្ដរជាតិ

បុរស​វ័យ​៧១ឆ្នាំ​រង​ការ​ចោទ​​​ពី​បទ​រក​បុរស​​៧២​នាក់​​រំលោភ​​​ប្រពន្ធ​រយៈពេល​ជិត​១០ឆ្នាំ​

បានផុស

នៅ

បុរស​ម្នាក់​ត្រូវ​បាន​តុលាការ​កាត់ទោស​នៅ​ប្រទេស​បារាំង​ពី​បទ​ដាក់​​ថ្នាំសណ្ដំ​​រួច​ចាប់​រំលោភ​ប្រពន្ធ​ព្រម​ទាំង​រៀបចំ​ឱ្យ​បុរស​រាប់​សិប​នាក់​ទៀត​ចាប់​រំលោភ​ប្រពន្ធខ្លួនឯងថែម​ទៀត​។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBCនៅថ្ងៃទី០៣ខែកញ្ញានេះ។

(រូបភាព៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនជាប់ចោទមានឈ្មោះ Dominique P អាយុ៧១ឆ្នាំត្រូវបានចោទប្រកាន់ពីបទជ្រើសរើសមនុស្សចម្លែកតាមអ៊ីនធឺណិតឱ្យមកផ្ទះរបស់គាត់និងរំលោភផ្លូវភេទលើជនរងគ្រោះដែលជាប្រពន្ធរបស់ខ្លួនអស់រយៈពេលជាងមួយទសវត្សរ៍។ ជនរងគ្រោះ​ដែល​បច្ចុប្បន្ន​មាន​អាយុ៧២ឆ្នាំ ទើបតែ​ដឹង​ពី​ការ​រំលោភ​បំពាន​ក្នុង​ឆ្នាំ២០២០ បន្ទាប់​ពី​ទទួល​បាន​ដំណឹង​ពី​ប៉ូលិស។

មេធាវី​របស់​ជនរងគ្រោះ Antoine Camus​ បាន​និយាយ​ថា ស្ត្រី​រូប​នេះ​​មិន​បាន​ដឹង​ពី​ការ​រំលោភ​បំពាន​ម្តង​ណាឡើយដោយសារនាងតែងតែត្រូវបានដាក់ថ្នាំសណ្ដំ ខណៈករណី​នេះ​បាន​ធ្វើ​ឲ្យ​ប្រទេស​បារាំង​រន្ធត់​ចំពោះ​ទំហំ​ធំ​នៃ​ឧក្រិដ្ឋកម្ម​ដ៏ធ្ងន់ធ្ងរនេះ ខណៈការកាត់ក្តីនេះនឹងក្លាយជា «ទុក្ខសោក​ដ៏អាក្រក់បំផុត»សម្រាប់​នារី​រងគ្រោះ​ ព្រោះវាជាលើកទីមួយដែលនាងឃើញភស្តុតាងវីដេអូនៃការរំលោភបំពាននេះក្នុងរយៈជាង១០ឆ្នាំមកនេះ។

ជន​ត្រូវចោទ Dominique P ដែល​ត្រូវជាប្ដីត្រូវបានប៉ូលីសស៊ើបអង្កេតបន្ទាប់ពីឧប្បត្តិហេតុមួយនៅក្នុងខែកញ្ញាឆ្នាំ ២០២០ នៅពេលដែលសន្តិសុខម្នាក់បានចាប់បុរសរូបនេះបាននៅពេលដែលគាត់លួចថតសំពត់របស់ស្ត្រីបីនាក់នៅក្នុងមជ្ឈមណ្ឌលផ្សារទំនើបមួយ។

បន្ទាប់មកប៉ូលីសបានរកឃើញរូបភាព និងវីដេអូរាប់រយសន្លឹករបស់ប្រពន្ធរបស់គាត់នៅលើកុំព្យូទ័ររបស់គាត់ ដែលនាងហាក់ដូចជាសន្លប់។ រូបភាព​ទាំង​នោះ​ត្រូវ​បាន​បង្ហាញ​ពី​ការ​វាយ​ដំ​រាប់​សិប​ដង​នៅ​ក្នុង​ផ្ទះ​របស់​ប្ដី​ប្រពន្ធទាំងពីរ ខណៈការ​រំលោភ​បំពាន​បាន​ចាប់​ផ្តើម​តាំង​ពី​ឆ្នាំ២០១១។

អ្នកស៊ើបអង្កេតក៏បានរកឃើញការសន្ទនារបស់ Dominique P ដែលបានជ្រើសរើសមនុស្សចម្លែកឱ្យមកផ្ទះរបស់ពួកគេ និងរំលោភប្រពន្ធរបស់គាត់ ខណៈ Dominique P បានសារភាពចំពោះអ្នកស៊ើបអង្កេតថា គាត់បានផ្តល់ឱ្យប្រពន្ធរបស់គាត់នូវថ្នាំសណ្ដំដ៏មានថាមពល​ រួមទាំងថ្នាំកាត់បន្ថយការថប់អារម្មណ៍​។

ប៉ូលិស​បាន​កំណត់​អត្តសញ្ញាណ​ការ​រំលោភ​សេពសន្ថវៈ​យ៉ាង​ហោច​ណាស់​ចំនួន៩២ករណី​ដែល​ប្រព្រឹត្ត​ដោយ​បុរស៧២ នាក់ ក្នុងនោះ៥០​នាក់​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ និង​ចោទ​ប្រកាន់ ហើយ​កំពុង​ជំនុំ​ជម្រះ​ជាមួយបុរសជា​ប្តី។

រដ្ឋ​អាជ្ញាបារាំង បាន​និយាយ​ថា គាត់​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ចូលរួម​ក្នុង​ការ​ចាប់​រំលោភ ថត​វីដេអូ និង​លើក​ទឹក​ចិត្ត​បុរស​ផ្សេង​ទៀត រំលោភប្រពន្ធរបស់ខ្លួនដោយ​ប្រើ​ភាសាមិនសមរម្យ។ ជនជាប់ចោទរំលោភសេពសន្ថវៈ ដែលមានអាយុចន្លោះពី២៦ទៅ៧៤ឆ្នាំ មកពីគ្រប់មជ្ឈដ្ឋាន ដែលភាគច្រើនចូលរួមក្នុងការរំលោភបំពានម្តង ខ្លះបានចូលរួមរហូតដល់ ៦ដង។​ នេះបើយោងតាមរដ្ឋ​អាជ្ញា។

(រូបភាព៖ Getty)

ជនត្រូវចោទ Dominique P ក៏ធ្លាប់​ត្រូវបានចោទប្រកាន់ពីបទមនុស្សឃាត និងរំលោភនៅឆ្នាំ១៩៩១ តែគាត់បដិសេធ និងប៉ុនប៉ងរំលោភនៅឆ្នាំ១៩៩៩ ដែលគាត់បានសារភាពបន្ទាប់ពីការធ្វើតេស្ត DNA ។

ការកាត់ក្តីដែលកំពុងធ្វើឡើងនៅ Parc des Expositions ក្នុងទីក្រុង Avignon ភាគខាងត្បូងប្រទេសបារាំង នឹងត្រូវបន្តរហូតដល់ថ្ងៃទី ២០ខែធ្នូ ខណៈ AFP បាន​រាយការណ៍​ថា កាលពី​ថ្ងៃ​ចន្ទដែល​ជា​ថ្ងៃ​បើក​សវនាការ ស្ត្រី​ជនរងគ្រោះរូប​នេះ​បាន​ឡើង​ទៅ​តុលាការដោយមាន​គាំទ្រ​ពី​កូន​ៗទាំង​បី​របស់​នាង៕

(រូបភាព៖ Getty)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ នាទីutes មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ១ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា២ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

សេចក្ដីជូនដំណឹង២ ម៉ោង មុន

កូនខ្មែរដំបូង! បង្កើតចង្វាក់ថ្មី KHMER VIBE កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និងស្ដេចភ្លេង tempo tris បង្កើតស្នាដៃដ៏អស្ចារ្យនេះ

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ស៊ូ សុជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើរតួនាទីសំខាន់ជំរុញការអភិវឌ្ឍវិស័យមូលបត្រ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

សន្តិសុខសង្គម២២ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

រថភ្លើង
ចរាចរណ៍១៣ ម៉ោង មុន

រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

Sokha Hotels

ព័ត៌មានពេញនិយម