Connect with us

ព័ត៌មានអន្ដរជាតិ

កាន់តែផ្ទុះកំហឹង អាជ្ញាធរមីយ៉ាន់ម៉ាគាស់សាកសព Kyal Sin មកវិញព្រោះមិនអស់ចិត្ត

បានផុស

នៅ

ទូរទស្សន៍រដ្ឋ MRTV បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា អាជ្ញាធរមីយ៉ាន់ម៉ាបានគាស់សាកសពនារីអាយុ១៩ឆ្នាំម្នាក់ដែលបានក្លាយជានិមិត្តរូបនៃចលនាតវ៉ា ហើយធ្វើការពិនិត្យដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់ថា ប៉ូលិសមិនបានសម្លាប់នាងនោះទេ។

Kyal Sin ដែលត្រូវបានគេស្គាល់ថា Angel បានស្លាប់កាលពីថ្ងៃពុធ ដោយការបាញ់ចំក្បាលនៅពេលក្រុមបាតុករ រងការវាយប្រហារពីកងកម្លាំងសន្តិសុខ ដែលព្យាយាមបញ្ចប់បាតុកម្មប្រឆាំងរដ្ឋប្រហារថ្ងៃទី១ខែកុម្ភៈ។

Kyal Sin គឺជាម្នាក់ក្នុងចំណោមមនុស្ស៣៨នាក់ ដែលត្រូវបានសម្លាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការគាស់សាកសពរបស់ Kyal Sin បានបង្កឲ្យមានការខឹងសម្បាថ្មីទៀតពីគូប្រជែងរដ្ឋប្រហារ។ ពួកគេបានចោទប្រកាន់យោធាថា ព្យាយាមលាក់បាំងការពិតដែលថា នាងត្រូវបានសម្លាប់ដោយកងកម្លាំងរបស់ពួកគេ។

ទូរទស្សន៍រដ្ឋបានផ្សាយថា ប៉ូលិស ចៅក្រមនិងវេជ្ជបណ្ឌិតបានគាស់សាកសព និងធ្វើការវះកាត់ដើម្បីស៊ើបអង្កេត។

ពួកគេបានរកឃើញស្នាមរបួសធ្លុះ នៅផ្នែកខាងក្រោយនៃក្បាលនិងសំណទំហំ ១.២សង់ទីម៉ែត្រគុណ ០.៧សង់ទីម៉ែត្រនៅក្នុងខួរក្បាលហើយនិយាយថា វាខុសពីគ្រាប់កាំភ្លើងដែលប្រើដោយប៉ូលិស។

ទូរទស្សន៍រដ្ឋរាយការណ៍ថា ប៉ូលិសបានប្រឈមមុខជាមួយក្រុមអ្នកតវ៉ា ហើយគ្រាប់ដែលសម្លាប់ Kyal Sin អាចត្រូវបានបាញ់ចេញពីកាំភ្លើងគ្រាប់.38។ ដូច្នេះវាអាចត្រូវបានសន្និដ្ឋានថា អ្នកដែលមិនចង់បានស្ថេរភាព បានធ្វើឃាតនាង។

ស្របពេលជាមួយគ្នានោះ នៅលើបណ្តាញសង្គម ក្រុមអ្នកប្រឆាំងរដ្ឋប្រហារបានពណ៌នាពីការគាស់សាកសពនេះថា ជាការប្រមាថបន្ថែមទៀតចំពោះ Kyal Sin និងក្រុមគ្រួសាររបស់នាងជាមួយចេតនាផ្តល់ព័ត៌មានមិនពិត អំពីអ្វីដែលបានកើតឡើង។

អ្នកនាំពាក្យយោធាមិនបានឆ្លើយតបចំពោះការហៅទូរស័ព្ទ សុំការអត្ថាធិប្បាយទេ។

ទូរទស្សន៍រដ្ឋផ្សាយថា អាជ្ញាធរបានស្នើសុំការអនុញ្ញាតពីក្រុមគ្រួសារដើម្បីគាស់សាកសព ប៉ុន្តែមិនបាននិយាយថា តើការស្នើសុំនេះ វាត្រូវបានអនុញ្ញាតដែរឬអត់នោះទេ។ Reuters ក៏មិនអាចទាក់ទងក្រុមគ្រួសារបានដែរ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ មីយ៉ាន់ម៉ាស្នើឥណ្ឌាប្រគល់ប៉ូលិសដែលភៀសខ្លួនឆ្លងកាត់ព្រំដែនត្រឡប់មកវិញ

ចុចអាន៖ អង្រួនពិភពលោក! Kyal Sin ជានិមិត្តរូបនៃការតវ៉ាប្រឆាំងរដ្ឋប្រហារ បន្ទាប់ពីត្រូវកងទ័ពមីយ៉ាន់ម៉ាបាញ់សម្លាប់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១១ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១២ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៣ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម