Connect with us

ព័ត៌មានអន្ដរជាតិ

ចក្រភព​អង់គ្លេស ផ្អាក​អាជ្ញាប័ណ្ណ​នាំ​ចេញ​អាវុធ​ចំនួន​៣០​ប្រភេទ​ទៅ​កាន់​អ៊ីស្រាអែល

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក David Lammy បាននិយាយកាលពីថ្ងៃចន្ទថា ចក្រភពអង់គ្លេសនឹងផ្អាកជាបន្ទាន់នូវអាជ្ញាប័ណ្ណនាំចេញអាវុធចំនួន​៣០​ ក្នុងចំណោម​អាជ្ញាប័ណ្ណ​៣៥០​​របស់ខ្លួន​ជាមួយប្រទេសអ៊ីស្រាអែល ដោយ​ហេតុ​ថា​​មាន​ការ​ព្រួយ​បារម្ភ​អំពី​ហានិភ័យនៃ​ការ​ប្រព្រឹត្ត​បទ​ល្មើសយ៉ាងធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌អន្តរជាតិ។

លោក David Lammy រដ្ឋមន្ត្រីការបរទេសអង់គ្លេស (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Lammy បានរៀបរាប់​ថា ការសម្រេចចិត្តផ្អាកអាជ្ញាប័ណ្ណនេះ មិនមែនសំដៅលើការហាមប្រាម​អាវុធ​ទាំង​ស្រុង​នោះទេ ប៉ុន្តែ​វា​គ្រាន់​​តែ​សំដៅ​លើ​អាវុធ​ប៉ុន្មាន​ប្រភេទ​តែ​ប៉ុណ្ណោះ ដែល​ទំនង​ជា​អាច​​​​ត្រូវ​ប្រើប្រាស់​​ក្នុងជម្លោះ​រវាង​អ៊ីស្រាអែល និងក្រុមហាម៉ាស នៅតំបន់ហ្គាហ្សា។

ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក​រដ្ឋមន្ត្រី​ បាន​បន្ត​ថា ចក្រភពអង់គ្លេសនៅតែបន្តគាំទ្រសិទ្ធិការពារខ្លួនរបស់អ៊ីស្រាអែលស្របតាមច្បាប់អន្តរជាតិ។ លោក Lammy បាន​បន្ថែម​ថា៖ «ពិតណាស់ យើងទទួលស្គាល់តម្រូវការរបស់អ៊ីស្រាអែល ដើម្បីការពារខ្លួនប្រឆាំងនឹងការគំរាមកំហែងផ្នែកសន្តិសុខ ប៉ុន្តែយើងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះវិធីសាស្រ្តដែលអ៊ីស្រាអែលបានប្រើប្រាស់ និងតាមរយៈរបាយការណ៍​ស្លាប់​​នៃ​ជនស៊ីវិល និងការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល»។

ការនាំចេញរបស់អង់គ្លេសមានចំនួនតិចជាង ១ភាគរយនៃសព្វាវុធសរុបដែលអ៊ីស្រាអែលទទួលបាន ហើយលោក Lammy បានប្រាប់ថា ការផ្អាក​នេះ​នឹងមិនប៉ះពាល់ដល់សន្តិសុខរបស់អ៊ីស្រាអែលឡើយ។

រដ្ឋមន្ត្រី​ការបរទេស​អ៊ីស្រាអែល លោក Israel Katz បានឆ្លើយ​តប​​ថា ការ​សម្រេច​ចិត្ត​របស់​ចក្រភព​អង់គ្លេស​​ជា​រឿង​គួរ​ឲ្យ​​ខក​ចិត្ត ហើយ​ប្រៀប​​​​​ដូច​ជា​ការ​ផ្ញើ​សារ​​​​ដ៏​មាន​បញ្ហា​ទៅ​កាន់​​​​ក្រុម​ហាម៉ាស និង​​ប្រទេស​​អ៊ីរ៉ង់។

ក្នុង​ចំណោម​​អាវុធ​ដែល​នឹង​ត្រូវ​ផ្អាក​​ ​មាន​គ្រឿង​បង្គំ​សម្រាប់​យន្តហោះ​ចម្បាំង ឧទ្ធម្ភាគចក្រ និង​យន្តហោះ​គ្មាន​មនុស្ស​បើក៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

របាយការណ៍​ចុង​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៥៧ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេច ម៉ែន សំអន ចូលរួមសោកស្តាយចំពោះការបាត់បង់បងប្រុសធំ សម្តេច​តេ​ជោ ហ៊ុន សែន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម