ព័ត៌មានអន្ដរជាតិ
គ្រោះថ្នាក់ដ៏រន្ធត់ៈ រថយន្តក្រុងដឹកសិស្សនៅចិនបុកមនុស្ស ស្លាប់១១នាក់រួមទាំងសិស្ស
គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងដោយរថយន្តដឹកសិស្សមួយគ្រឿងបានបើកបុកហ្វូងមនុស្សនៅខាងក្រៅសាលាមធ្យមសិក្សាមួយនៅភាគខាងកើតប្រទេសចិនកាលពីថ្ងៃអង្គារ ដោយបណ្តាលឱ្យមនុស្ស១១នាក់ស្លាប់ក្នុងនោះមានសិស្ស៥នាក់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CGTN នៅថ្ងៃទី០៣ខែកញ្ញានេះ។

យោងតាមទូរទស្សន៍រដ្ឋ CCTV បានឲ្យដឹងថា អ្នកបើកបរបាត់បង់ភាពម្ចាស់ការលើការគ្រប់គ្រងរថយន្ត នៅពេលវាទៅជិតសាលារៀន ក្នុងទីក្រុង Tai’an ខេត្ត Shandong នៅម៉ោង៧:២៧ ព្រឹកថ្ងៃអង្គារនេះ។ រថយន្តនេះបានបើកបុកក្រុមឪពុកម្តាយ និងកូនៗនៅសងខាងផ្លូវ។
គិតមកដល់ពេលនេះ ឧបទ្ទវហេតុនេះបានបណ្តាលឱ្យមនុស្សស្លាប់ចំនួន១១នាក់ដែលក្នុងនោះ៦នាក់ជាឪពុកម្តាយនិង ៥នាក់ជាសិស្ស ក្នុងចំណោមអ្នករបួសមានសិស្សម្នាក់ទៀតស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ខណៈពេលដែល១២នាក់ទៀតរបួសស្រាល។
បើយោងតាមរូបភាពដែលចែកចាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញឱ្យឃើញមនុស្សចាស់ក្មេងក្នុងសម្លៀកបំពាក់ប្រឡាក់ឈាមដេកនៅតាមផ្លូវក្បែរឡានក្រុងពណ៌ប្រផេះ។ពាក់ព័ន្ធករណីនេះអ្នកបើកបរត្រូវបានប៉ូលីសក្នុងតំបន់ឃុំខ្លួន ហើយមូលហេតុនៃឧប្បត្តិហេតុនេះកំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ៕

អត្ថបទ៖ ប៊ុន សុភាព

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១១ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង