Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ប្រកាស​ថា តំបន់​៤៩​កន្លែង​ងាយ​រងគ្រោះព្រោះ​​ទឹក​ជំនន់ និង​បំណាក់ដី

បានផុស

នៅ

តំបន់​ចំនួន ៤៩​កន្លែង​នៅ​ក្នុង​ប្រទេស​ថៃ ត្រូវបានគេចាត់ទុកថា​ជា​កន្លែង​ដែល​ងាយរងគ្រោះដោយសារទឹកជំនន់ ឬបំណាក់​ដី។ នេះ​បើយោង​តាម​​ការ​​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Bangkok Post នៅ​ថ្ងៃ​ទី​៣​ខែ​កញ្ញា។

ទឹក​ជំនន់​នៅ​ខេត្ត Phuket ប្រទេស​ថៃ (រូបភាព៖ Phuket PR Office)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Bangkok Post បាន​ផ្សាយ​ថា ការ​ព្រមាន​​នេះ ធ្វើ​ឡើង​ដោយ​នាយកដ្ឋាន​ធនធាន​រ៉ែ​របស់​ប្រទេស​ថៃ នៅ​ថ្ងៃ​អង្គារ​នេះ ដែល​​បានប្រើគំរូគណិតវិទ្យា និងទិន្នន័យភូមិសាស្ត្រ ដើម្បី​ដឹង​អំពី​ភូមិ និងសហគមន៍ដែលមានហានិភ័យខ្ពស់បំផុត បង្ក​ឡើង​ដោយ​គ្រោះ​​ទឹកជំនន់ ឬ​បំណាក់​​ដី។ Bangkok Post មិន​បាន​រៀបរាប់​លម្អិត​​អំពី​តំបន់​ដែល​ងាយ​រង​គ្រោះ​ទាំង​៤៩​កន្លែង​នោះ​ឡើយ តែ​ត្រឹម​​ផ្សាយ​ថា តំបន់​ទេសចរណ៍ Phuket ចាស់ និង​តំបន់​ទេសចរណ៍​ល្បី​២​កន្លែង​នៅ​ស្រុក Muang ក៏​ស្ថិត​ក្នុង​ចំណោម​​តំបន់​ងាយ​រង​គ្រោះ​ផង​ដែរ។

សូម​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ទី​២៣​ខែ​សីហា ភ្លៀង​ធ្លាក់​ខ្លាំង​បាន​បណ្តាល​ឲ្យ​មាន​បំណាក់​​ដី​ជា​ច្រើន​កន្លែង​នៅ​ខេត្ត​ Phuket ​ដែលបណ្ដាល​ឲ្យ​​​មនុស្ស​១៣​នាក់​ស្លាប់ និង​១៩​នាក់​ផ្សេង​ទៀត​រង​របួស ហើយ​​ផ្ទះ​ជាង​៥០​ខ្នង​រង​ការ​ខូច​ខាត។ អាជ្ញាធរ​ថៃ បាន​បន្ទោស​​លើ​ការ​ឈូស​ឆាយ​ដើមឈើ​លើ​កំពូល​ភ្នំ​ Nak Koet ដើម្បី​ធ្វើ​ផ្លូវ​សម្រាប់​បដិមាយក្ស ដែល​គេ​ស្គាល់​ថា​ជា​ព្រះពុទ្ធ​រូប​ដ៏​​ធំ​សម្បើម។

ដោយសារ​មានភ្លៀងធ្លាក់ខ្លាំង និងការព្យាករ​ពី​ស្ថានភាព​អាក្រក់​លើ​ផ្ទៃ​សមុទ្រ​ដែល​មាន​រយៈពេល​រហូតដល់ថ្ងៃសៅរ៍​ អភិបាលខេត្ត Phuket លោក Sophon Suwannarat បានបញ្ជាឲ្យ​ភ្នាក់ងារទាំងអស់ត្រៀមលក្ខណៈសម្រាប់ទឹកជំនន់ភ្លាមៗ និង​បំណាក់ដីដែល​អាច​កើត​មាន​ឡើង៕

កំពូល​ភ្នំ​ Nak Koet ដែល​កំពុង​​ឈូសឆាយ​ធ្វើ​​ផ្លូវ​​ទៅ​កាន់​រូប​បដិមា​ព្រះ​ពុទ្ធ (រូបភាព៖ Phuket Info Center)

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា១០ ម៉ោង មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង បញ្ចប់កំណត់​ត្រាជ័យជម្នះ របស់​ភ្នំពេញ​ក្រោន តាមពីក្រោយតែ១ពិន្ទុ

វប្បធម៌ ជំនឿ១៣ ម៉ោង មុន

ចូលឆ្នាំចិនភ្លាម រាសីទាំង ៤ នឹងផ្លាស់ប្តូរជោគវាសនាកាន់តែរុងរឿង

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ភ្លើងឆេះព្រៃ៥ថ្ងៃនៅភាគខាងជើងប្រទេសថៃ ធ្វើឲ្យគុណភាពខ្យល់កាន់តែយ៉ាប់

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

វេជ្ជបណ្ឌិតចិន ព្រមានខ្លះៗ ក្រោយបុរសម្នាក់ចូលសង្គ្រោះ​បន្ទាន់ ដោយសារញ៉ាំស៊ុបក្តៅៗ

ចរាចរណ៍១៥ ម៉ោង មុន

ក្រសួងសាធារណការ កំពុងពិនិត្យជួសជុលស្ដារឡើងវិញស្ពានបេឡេដែលត្រូវរថយន្ដដឹកគ្រឿងចក្របើកឆ្លងកាត់បាក់ស្រុតនៅស្រុកស្អាង

Sokha Hotels

ព័ត៌មានពេញនិយម