Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាមក្តៅចិត្ត ក្រោយនារីបរទេស៣នាក់ ​ស្លៀកប៊ីគីនី ដើរតាមផ្លូវក្នុងទីក្រុង ហាណូយ យ៉ាងរំភើយ

បានផុស

នៅ

យោងតាមការចុះផ្សាយរបស់ Tuoi Tre កាលពីដើមសប្តាហ៍នេះ, ប្រជាជនវៀតណាមកើតទុក្ខមុនសុខចិត្តនិងខឹងសម្បាយ៉ាងខ្លាំង ក្រោយបែកធ្លាយវីដេអូមួយ ដែលបង្ហាញពីជនបរទេស៣នាក់ ស្លៀកឈុតប៊ីគីនី ដើរលេងតាមផ្លូវយ៉ាងរំភើយក្នុងទីក្រុងហាណូយ។

ក្នុងវីដេអូនោះ គេឃើញនារីទាំង៣នាក់ ស្លៀកឈុតប៊ីគីនីដើរលេងយ៉ាងសប្បាយតាមផ្លូវ Dao Duy Tu ដោយមិនខ្វល់ពីអ្វីទាំងអស់ ដូចជាពួកគេកំពុងនៅមាត់សមុទ្រអ៊ីចឹង។

(រូបថត៖ Facebook)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយសារតែទង្វើបែបនេះហើយ ទើបបណ្តាលឲ្យមានប្រតិកម្មយ៉ាងខ្លាំងពីសំណាក់ប្រជាជនវៀតណាម ដោយអ្នកខ្លះ ដល់ថ្នាក់បង្ហោះលើបណ្តាញសង្គមទាមទារឲ្យដាក់ទណ្ឌកម្មចាស់ដៃលើអ្នកទាំង៣ ថែមទៀតផង។

មិនត្រឹមប៉ុណ្ណឹង មានអ្នកខ្លះទៀតចូល Comment ក្នុង Facebook​ ថា «បើពួកគេក្តៅខ្លាំង ម្តេចក៏មិនពាក់អាវយឺតឬស្លៀកខោខ្លីទៅ ហេតុអ្វីដល់ថ្នាក់ស្លៀកឈុតប៊ីគីនីនៅកណ្តាលវាលបែបនេះ?»។

ជាការពិត ការស្លៀក​ឈុត​ប៊ីគីនីដើរតាមផ្លូវ​ គឺជារឿងមិនសមរម្យទាល់តែសោះនៅក្នុងប្រទេសវៀតណាម ហើយ​វាគឺ​ជា​ការ​ប្រមាថ​ដល់​វប្បធម៌​វៀតណាមខ្លាំងបំផុត។

ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងហាណូយមិនបានដាក់ពិន័យអ្វីឡើយ ចំពោះអាកប្បកិរិយាប្រមាថនៅកន្លែងសាធារណៈបែបនេះ ប៉ុន្តែអាជ្ញាធរស្នើឲ្យភ្ញៀវទេសចរបរទេសទាំង៣ ឈប់ធ្វើទង្វើបែបនេះតទៅទៀត ហើយអំពាវនាវឲ្យអ្នកទេសចរដទៃ ត្រូវស្លៀកពាក់ឲ្យបានសមរម្យនៅតាមទីសាធារណៈ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ចំនួនប្រជាជនវៀតណាម អាចធ្លាក់ចុះ នៅ៣៥ឆ្នាំទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ នាទី មុន

ហេតុការណ៍​ឆេះគុកនៅកុងហ្គោ​សម្លាប់​មនុស្ស​១២៩នាក់

សេដ្ឋកិច្ច៣៥ នាទី មុន

​​ស្រា​លម៉ើកំពុងទទួលការគាំទ្រក្នុងស្រុក​ និងដាក់ផែនការនាំចេញទៅក្រៅប្រទេស

ព័ត៌មានជាតិ៣៨ នាទី មុន

កិច្ចសហប្រតិបត្តិការទីក្រុងភ្នំពេញ និងទីក្រុងសៀងហៃ នឹងជំរុញទីក្រុងទាំង២ មានការអភិវឌ្ឍទាំងកិច្ចការពារបរិស្ថាន ហិរញ្ញវត្ថុ និងសេដ្ឋកិច្ច

ព័ត៌មានអន្ដរជាតិ៤៤ នាទី មុន

គ្រោះថ្នាក់​ដ៏រន្ធត់ៈ រថយន្តក្រុង​ដឹកសិស្ស​​​នៅ​ចិន​បុក​​មនុស្ស​ ស្លាប់​១១​នាក់រួម​ទាំង​សិស្ស​

ព័ត៌មានអន្ដរជាតិ៤៤ នាទី មុន

ពូទីន ប្រាប់​ក្រុម​អ្នក​វិទ្យាសាស្ត្រ​ឲ្យ​ស្រាវជ្រាវ​ថ្នាំ​ពន្យារភាព​ចាស់

Sokha Hotels

ព័ត៌មានពេញនិយម