Connect with us

ព័ត៌មានអន្ដរជាតិ

ប្រជាជនមីយ៉ាន់ម៉ា សម្រុករត់ចេញពីប្រទេសទៅ ឥណ្ឌា

បានផុស

នៅ

ក្រុមមន្រ្តីឥណ្ឌាបាននិយាយកាលពីថ្ងៃសៅរ៍ទី៦ខែមីនាថា ជនជាតិមីយ៉ាន់ម៉ាជាច្រើននាក់ បា​នប្រមូលផ្តុំគ្នានៅឯព្រំដែនជាប់ប្រទេសឥណ្ឌា រង់ចាំចូលរួមជាមួយមនុស្សប្រហែល៥០នាក់ដែលបានឆ្លងកាត់ព្រំដែនរួចទៅហើយ ដើម្បីរត់ចេញពីភាពចលាចលនៃរដ្ឋប្រហារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនឹងនេះ អាជ្ញាធរមីយ៉ាន់ម៉ាបានស្នើឲ្យឥណ្ឌាប្រគល់ប៉ូលិស៨នាក់ ដែលបានរត់គេចខ្លួននៅសប្តាហ៍នេះមកវិញ។

មន្ត្រីជាន់ខ្ពស់នៅក្នុងកងកម្លាំងប្រដាប់អាវុធ Assam Rifles បានប្រាប់ AFP ថា ជនជាតិមីយ៉ាន់ម៉ាចំនួន៤៨នាក់ រួមទាំងប៉ូលិស៨នាក់ផងដែរ បានចូលក្នុងរដ្ឋ Mizoram ភាគឦសានប្រទេសឥណ្ឌា។

មន្ត្រីរូបនោះបាននិយាយក្នុងលក្ខខណ្ឌអនាមិកថា “មានជនស៊ីវិលយ៉ាងតិច៨៥នាក់មកពីប្រទេសមីយ៉ាន់ម៉ា បាននិងកំពុងរង់ចាំនៅឯច្រកព្រំដែនអន្តរជាតិដើម្បីចូលប្រទេសឥណ្ឌា”។

របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាបាននិយាយថា អ្នកដែលឆ្លងកាត់ព្រំដែនរួមមានប៉ូលិសនិងមន្រ្តីមូលដ្ឋានដែលបដិសេធធ្វើតាមបទបញ្ជាយោធា។

បាតុកម្មប្រឆាំងរដ្ឋប្រហារទម្លាក់មេដឹកនាំស៊ីវិលលោកស្រីអ៊ុងសានស៊ូជី បានរីករាលដាលពាសពេញប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីថ្ងៃទី១ខែកុម្ភៈមក។ កងកម្លាំងសន្តិសុខ បានបង្កើនការបង្ក្រាបយ៉ាងសាហាវឃោរឃៅទៅលើក្រុមបាតុករ ដោយបានសម្លាប់មនុស្សជាង៥០នាក់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ កាន់តែផ្ទុះកំហឹង អាជ្ញាធរមីយ៉ាន់ម៉ាគាស់សាកសព Kyal Sin មកវិញព្រោះមិនអស់ចិត្ត

ចុចអាន៖ ក្រុមប្រឹក្សាសន្តិសុខរបស់ UN បរាជ័យចាត់វិធានការរួមគ្នាលើប្រទេសមីយ៉ាន់ម៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម២៤ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

ជីវិតកម្សាន្ដ២២ ម៉ោង មុន

តារាចិន វ័យ២៧ឆ្នាំ ស្លាប់ដោយសារជំងឺដូចគ្នាជាមួយ Barbie Hsu

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១៧ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៣ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៥ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

Sokha Hotels

ព័ត៌មានពេញនិយម