ព័ត៌មានអន្ដរជាតិ
ណាសា ព្រមានពីអាចម៍ផ្កាយធំមួយ ដែលហោះមកកៀកផែនដីនៅ ថ្ងៃទី១៥នេះ
នាពេលថ្មីៗនេះ អង្គការណាសា បានចេញការព្រមានអំពីអាចម៍ផ្កាយដ៏ធំមួយ ដែលកំពុងហោះមកកៀកផែនដី ក្នុងល្បឿនគួរឲ្យបារម្ភ ហើយត្បិតតែវាមិនបុកពិភពលោកក៏ពិតមែន ប៉ុន្តែវាអាចបង្កផលប៉ះពាល់ខ្លះដល់ផ្កាយរណបនៅលំហអាកាស។

ណាសា ប្រកាសថា អាចម៍ផ្កាយនេះនឹងចូលជិតផែនដីបំផុតនៅថ្ងៃទី១៥ខែកញ្ញា ជាមួយចម្ងាយ ៩៩៧ ៧៩៣គីឡូម៉ែត្រពីផែនដី ហើយតាមការចុះផ្សាយរបស់ Times of India កាលពីថ្ងៃចន្ទទី២ខែកញ្ញាឆ្នាំ២០២៤, អាចម៍ផ្កាយនេះឈ្មោះ 2024 ON មានអង្កត់ផ្ចិត ២១៩ម៉ែត្រ និងកំពុងធ្វើដំណើរល្បឿន ៤០ ២៣៣គីឡូម៉ែត្រក្នុងមួយម៉ោង។
2024 ON ត្រូវបានរកឃើញដំបូងដោយកម្មវិធីសង្កេតវត្ថុជិតផែនដីរបស់អង្គការណាសា ហើយគេតាមដានអាចម៍ផ្កាយនេះជាយូរមកហើយ ព្រោះថាវាក៏អាចជះឥទ្ធិពលដល់ភពផែនដីផងដែរ ដោយសារតែចម្ងាយដ៏ជិតរបស់វា។

ការព្រមាននេះកើតឡើងបន្ទាប់ពី ណាសា ប្រកាសរកឃើញអាចម៌ផ្កាយចំនួន៥ ហោះកៀកភពផែនដី ចាប់ពីថ្ងៃទី២៧ខែសីហាដល់ថ្ងៃទី១ខែកញ្ញា។
អាចម៌ផ្កាយទាំង៥មានឈ្មោះថា 2020 RL, 2021 RA10, 2012 SX49, 2016 RJ20 និង 2021 JT ហើយដំណើរឆ្លងកាត់របស់វា ជាឱកាសឲ្យក្រុមអ្នកវិទ្យាសាស្រ្ត ណាសា សិក្សាកាន់តែច្បាស់អំពីសមាសធាតុរបស់វា ខណៈការពិនិត្យកាន់តែជិតបែបនេះ អាចនាំឲ្យមានតម្រុយសំខាន់ៗ ឈានដល់ការយល់ដឹងអំពីដំណើរដើមទងរបស់ចក្រវាលថែមទៀតផង។
មជ្ឈមណ្ឌល Jet Propulsion Laboratory របស់ណាសា បានបញ្ជាក់យ៉ាងច្បាស់ថា អាចម៍ផ្កាយទាំងនេះគឺជាថ្ម ទឹកកក ឬកម្ទេចកម្ទីដែលបន្សល់ពីការកកើតផែនដី កាលពីប្រហែល ៤.៦ពាន់លានឆ្នាំមុន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ណាសា កំពុងតាមដាន អាចម៍ផ្កាយចំនួន៥ ដែលនឹងហោះកៀកផែនដី ក្នុងសប្តាហ៍នេះ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ