Connect with us

ព័ត៌មានអន្ដរជាតិ

ពូទីន ប្រាប់​ក្រុម​អ្នក​វិទ្យាសាស្ត្រ​ឲ្យ​ស្រាវជ្រាវ​ថ្នាំ​ពន្យារភាព​ចាស់

បានផុស

នៅ

ក្រុម​អ្នកវិទ្យាសាស្ត្ររុស្ស៊ី ត្រូវបាន​រដ្ឋាភិបាល​ប្រាប់​ឲ្យ​ស្វែង​រក​ថ្នាំ​ពន្យារ​ភាព​ចាស់ ដែលអាចជួយដោះស្រាយការធ្លាក់ចុះនៃអាយុសង្ឃឹមរស់របស់ប្រទេស ហើយ​វា​ក៏​ជាផ្នែកមួយនៃក្រឹត្យដែលប្រកាសដោយ​លោក​ប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន នៅ​ក្នុង​ឆ្នាំ​២០២៤​នេះ​ផង​ដែរ ក្នុង​ដំណោះស្រាយ «សង្គ្រោះជីវិតមនុស្ស ១៧៥ ០០០នាក់» នៅ​ត្រឹម​ឆ្នាំ​២០២៣០​ខាង​មុខ។ នេះ​បើ​យោង​តាម​របាយការណ៍​ស៊ើបអង្កេត​មួយ ដែល​​ត្រូវ​បាន​ចុះ​ផ្សាយ​ដោយសារព័ត៌មានឯករាជ្យរបស់រុស្ស៊ី Meduza និង Sistema កាល​ពី​ថ្ងៃ​ទី​២​ខែ​កញ្ញា។

(រូបភាព៖ Vostock)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីខែឧសភា មេដឹកនាំរុស្ស៊ី ធ្លាប់​បានប្រកាសថា គោលដៅមួយក្នុងចំណោម​គោលដៅរបស់លោក​សម្រាប់អាណត្តិទី៥​ជាប្រធានាធិបតី គឺការបង្កើនអាយុសង្ឃឹមរបស់​ប្រជាជន​ឲ្យ​បាន​​ដល់​អាយុ​៧៨​ឆ្នាំនៅឆ្នាំ​២០៣០ និងដល់​អាយុ​​៨១​ឆ្នាំនៅឆ្នាំ​២០៣៦។

ទីភ្នាក់ងារស្ថិតិរដ្ឋសហព័ន្ធនៃប្រទេសរុស្ស៊ី (Rosstat) បានចេញផ្សាយទិន្នន័យ ដែលបង្ហាញពីអាយុសង្ឃឹមរស់ជាមធ្យមនៅក្នុងប្រទេសរុស្ស៊ី បានធ្លាក់ចុះនៅចន្លោះខែកក្កដាឆ្នាំ​២០២៣ ដល់ខែមិថុនាឆ្នាំ​២០២៤ ដោយ​អាយុ​សង្ឃឹម​រស់​ជា​មធ្យម​​​គឺ​ ៧៣,២៤​ឆ្នាំ​ដូច​ទៅ​នឹង​កាល​ពី​ឆ្នាំ២០១៧​អ៊ីចឹង​ដែរ។

ក្រសួងសុខាភិបាលរុស្ស៊ី បានផ្ញើលិខិតមួយច្បាប់ទៅកាន់វិទ្យាស្ថានស្រាវជ្រាវរុស្ស៊ីកាលពីខែមិថុនា ដែលស្នើឲ្យ​វេជ្ជបណ្ឌិត​ដោះស្រាយ​ជាបន្ទាន់នូវសំណើ ក្នុង​ការ​ជួយថែរក្សាសុខភាពរបស់ពលរដ្ឋរុស្ស៊ី។

ឧបនាយករដ្ឋមន្រ្តីរុស្ស៊ី លោក​ស្រី Tatyana Golikova បាននិយាយកាលពីខែឧសភាថា៖ «និន្នាការប្រជាសាស្រ្តនៃឆ្នាំថ្មីៗនេះកំពុងបង្កើតបញ្ហាប្រឈមថ្មីសម្រាប់ការថែទាំសុខភាព»។ លោកស្រី​បាន​បន្ត​ថា ការ​ផ្តោត​សំខាន់​របស់​ប្រទេស​រុស្ស៊ី​ពេល​នេះ​គឺ​ការ​អភិវឌ្ឍ​នៃ «ភាព​​ជឿនលឿន​នៃ​បច្ចេកវិទ្យា​វេជ្ជសាស្ត្រ» ដែល​នឹង​​បង្កើន​​អាយុ​សង្ឃឹម​រស់​របស់​ប្រជាជន៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៣ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ២៤ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

ព័ត៌មានជាតិ១៥ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៣ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

Sokha Hotels

ព័ត៌មានពេញនិយម