ព័ត៌មានអន្ដរជាតិ
នេះជាមូលហេតុ ម៉ុងហ្គោលី មិនចាប់ខ្លួនលោក ពូទីន តាមដីកា ICC
តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC), ប្រទេសអ៊ុយក្រែន និងសហភាពអឺរ៉ុប (EU) សុទ្ធតែអំពាវនាវឲ្យម៉ុងហ្គោលី ចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី ហើយថ្វីត្បិតតែរដ្ឋាភិបាលទីក្រុងអ៊ូឡង់បាទ័រ គឺជាភាគីហត្ថលេខីរបស់ ICC ក៏ដោយ ក៏ខ្លួនមិនអនុវត្តតាមដីកាឆ្នាំ២០២៣ចាប់ខ្លួនលោក វ្ល៉ាឌីមៀរ ពូទីន ដែរ និងថែមទាំងបញ្ជាក់ហេតុផលច្បាស់ៗថា ម៉ុងហ្គោលី គឺពឹងផ្អែកយ៉ាងខ្លាំងលើប្រទេសជិតខាងសម្រាប់វិស័យថាមពល ហើយរក្សាគោលនយោបាយអព្យាក្រឹតភាព។

អ្នកនាំពាក្យរដ្ឋាភិបាលទីក្រុងអ៊ូឡង់បាទ័រ ប្រាប់ទៅសារព័ត៌មាន Politico EU តាមរយៈអ៊ីមែលកាលពីថ្ងៃអង្គារទី៣ខែកញ្ញាឆ្នាំ២០២៤ថា “ម៉ុងហ្គោលី នាំចូលផលិតផលប្រេង៩៥% និងថាមពលអគ្គិសនីប្រមាណ២០% ពីអ្នកជិតខាង។ ការផ្គត់ផ្គង់នេះគឺមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីធានានូវអត្ថិភាពនិងប្រជាជនរបស់យើង ហើយម៉ុងហ្គោលី តែងតែរក្សាគោលនយោបាយអព្យាក្រឹតភាព ក្នុងទំនាក់ទំនងការទូតរបស់ខ្លួនទាំងអស់ ដូចដែលបានបង្ហាញនៅក្នុងសេចក្តីថ្លែងការណ៍តាំងពីដើមរៀងមក”។
សូមបញ្ជាក់ថា លោកពូទីន បានធ្វើដំណើរទៅប្រទេសម៉ុងហ្គោលី តាមការអញ្ជើញរបស់សមភាគី Ukhnaagiin Khurelsukh ហើយបានជួបជាមួយមន្ត្រីកំពូលៗនៅទីក្រុង អ៊ូឡង់បាទ័រ ដើម្បីពិភាក្សាអំពីភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។
ប្រធានាធិបតីរុស្ស៊ី ក៏បានចូលរួមក្នុងពិធីរំលឹកខួបលើកទី៨៥នៃសមរភូមិ Khalkhin Gol ដែលជាជ័យជម្នះយ៉ាងធំធេងរបស់កងកម្លាំងសូវៀតនិងម៉ុងហ្គោលីលើកងទ័ពអធិរាជជប៉ុន ក្នុងសម័យសង្គ្រាមលោកលើកទី២ផងដែរ។

ក្នុងអំឡុងកិច្ចប្រជុំនោះ លោកពូទីនថែមទាំងអញ្ជើញសមភាគីម៉ុងហ្គោលី Ukhnaagiin Khurelsukh ឲ្យចូលរួមកិច្ចប្រជុំកំពូល BRICS នៅទីក្រុង Kazan នៃប្រទេសរុស្ស៊ីនាខែក្រោយទៀតផង។
សូមបញ្ជាក់ថា ម៉ុងហ្គោលីគឺជាប្រទេសគ្មានសមុទ្រដែលជាប់ព្រំដែនរុស្ស៊ីនៅភាគខាងជើង និងចិននៅភាគខាងត្បូង ហើយបានរក្សាទំនាក់ទំនងល្អទាំងជាមួយទីក្រុងមូស្គូនិងប៉េកាំង។
ត្បិតតែ ICC អាចចេញការថ្កោលទោសជាផ្លូវការចំពោះម៉ុងហ្គោលីដែលមិនហ៊ានចាប់ខ្លួនលោកពូទីនក៏ពិតមែន ប៉ុន្តែ ICC គ្មានសិទ្ធអំណាចអ្វី ដាក់ទណ្ឌកម្មឬពិន័យម៉ុងហ្គោលីបានឡើយ៕
អត្ថបទ៖ សុខ សុវណ្ណ

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា