Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋមន្ត្រី​៤​នាក់ ឧបនាយករដ្ឋមន្ត្រី​ម្នាក់​របស់​អ៊ុយក្រែន ដាក់​លិខិត​លាលែង​ពី​ការងារ

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មយុទ្ធសាស្ត្រ លោក Alexander Kamyshin, រដ្ឋមន្ត្រីយុត្តិធម៌ លោក Denys Maliuska, រដ្ឋមន្ត្រីបរិស្ថានវិទ្យា លោក Ruslan Strilets, ឧបនាយករដ្ឋមន្ត្រីសម្រាប់សមាហរណកម្មអ៊ឺរ៉ុប និងអឺរុប-អាត្លង់ទិក លោកស្រី Olha Stefanishyna និងឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីសមាហរណកម្ម លោកស្រី Iryna Vereshchuk បាន​នាំ​គ្នា​ដាក់ការ​ពាក្យ​លា​ឈប់​ពី​ការងារ​ទៅកាន់​ប្រធាន​សភាអ៊ុយក្រែន លោក Ruslan Stefinchuk។ នេះ​បើ​យោង​តាម​របាយការណ៍​ដែល​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន Kyiv Independent កាល​ពី​ថ្ងៃ​ទី​៣​ខែ​កញ្ញា។

លោក Volodymyr Zelensky ប្រធានាធិបតី​អ៊ុយក្រែន (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមលោក Stefanchuk សភាអ៊ុយក្រែននឹងពិចារណាលើការលាលែងពីតំណែងរបស់មន្ត្រី​ជាន់​ខ្ពស់​ទាំង​នោះ​នៅក្នុងសម័យប្រជុំពេញអង្គ​បន្ទាប់។ មូលហេតុ​នៃ​ការ​លាលែង​​មិន​ត្រូវ​បាន​បញ្ជាក់​ឡើយ។ ដំណឹងនេះបានកើតឡើងបន្ទាប់ពីមានរបាយការណ៍ជាច្រើនខែ អំពីការជំនួសតំណែងរដ្ឋមន្ត្រីអ៊ុយក្រែនមួយចំនួន។

ប្រធានគណបក្ស​បម្រើ​​ប្រជាជន លោក David Arakhamia បាន​និយាយថា ការ​​ផ្លាស់ប្ដូរ​តំណែង​នេះ​នឹង​ប៉ះពាល់​ដល់​បុគ្គលិក​រដ្ឋាភិបាល​ជាង​ពាក់​កណ្តាល​ឯណោះ។

នៅដើមខែកក្កដា កាសែត Ukrainska Pravda បានរាយការណ៍ដោយដកស្រង់​ពី​ប្រភពនៅក្នុងក្រុមប្រធានាធិបតីថា មេដឹក​នាំ​​អ៊ុយក្រែន​ លោក Volodymyr Zelensky កំពុងពិចារណាបណ្តេញនាយករដ្ឋមន្រ្តី លោក Denys Shmyhal ដែលកាន់តំណែងតាំងពីឆ្នាំ២០២០ ហើយ​អ្នក​ដែល​ស្នង​តំណែង​នេះ​អាច​ជា​លោកស្រី Yulia Svyridenko ឧបនាយករដ្ឋមន្ត្រីទីមួយ និងជារដ្ឋមន្ត្រីអភិវឌ្ឍន៍សេដ្ឋកិច្ច ឬ លោក Oleksiy Chernyshov នាយកប្រតិបត្តិនៃក្រុមហ៊ុនប្រេង និងឧស្ម័នយក្សអ៊ុយក្រែន Naftogaz ។

លោក Zelensky ធ្លាប់​បាននិយាយកាលពីខែមីនាថា ប្រជាជនអ៊ុយក្រែនអាចរំពឹងថា​នឹង​មានការរុះរើរដ្ឋាភិបាលបន្ថែមទៀត​នាពេលអនាគត បន្ទាប់ពីមានការរង្គោះរង្គើនៃរង្វង់ខាងក្នុង​រដ្ឋាភិបាល​របស់​លោក។ លុះ​ដល់​ខែ​ឧសភា រដ្ឋមន្ត្រីក្រសួងហេដ្ឋារចនាសម្ព័ន្ធ និងជាឧបនាយករដ្ឋមន្ត្រីសម្រាប់ការកសាងឡើងវិញ លោក Oleksandr Kubrakov និងរដ្ឋមន្ត្រីក្រសួងកសិកម្ម លោក Mykola Solskyi ត្រូវបានបណ្តេញចេញពីតំណែង៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

របាយការណ៍​ចុង​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៥៣ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេច ម៉ែន សំអន ចូលរួមសោកស្តាយចំពោះការបាត់បង់បងប្រុសធំ សម្តេច​តេ​ជោ ហ៊ុន សែន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម