ព័ត៌មានអន្ដរជាតិ
បុរសចិនធ្វើតេស្ត DNA លើកូនប្រុសដែលមានមុខដូចមិត្តរួមការងារ ដឹងលទ្ធផលសោកស្ដាយមួយជីវិត
រឿងរ៉ាវរបស់លោក Tan Chi Nam ដែលជាជនជាតិចិនមានវ័យ ៥០ ឆ្នាំ បានកើតឡើងងកាលពី១០ឆ្នាំមុន នៅពេលនោះលោកគឺជាសិស្សពូកែតាំងពីក្មេង។ ក្នុងទស្សវត្សរ៍ឆ្នាំ ១៩៩០ គាត់បានក្លាយជាអ្នកស្រុកដំបូងគេដែលបានប្រឡងចូលសាកលវិទ្យាល័យ ដោយសិក្សានៅសាកលវិទ្យាល័យកសិកម្ម។ បន្ទាប់ពីបញ្ចប់ការសិក្សា គាត់បានក្លាយជាគ្រូបង្រៀននៅវិទ្យាល័យ ជាមួយនឹងសមត្ថភាពគរុកោសល្យឆ្នើម លោកទទួលរង្វាន់ជាច្រើនដង និងជាគ្រូបង្រៀនវ័យក្មេងស្នូលម្នាក់របស់សាលា។
បន្ទាប់ពីរៀបការរួច លោក Tan បានជួយប្រពន្ធរកការងារធ្វើនៅហាងលក់គ្រឿងទេសរបស់សាលា ដើម្បីឲ្យគូស្នេហ៍បានចំណាយពេលជាមួយគ្នាកាន់តែច្រើន។ នៅឆ្នាំ ២០០៣ លោកបានជួបគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ បណ្តាលឲ្យខូចខួរក្បាល។ ជាសំណាងល្អ ការវះកាត់បានជោគជ័យ គាត់គិតថាជីវិតរបស់គាត់នឹងវិលមករកភាពប្រក្រតីវិញ។ ប៉ុន្តែបន្ទាប់មកគាត់បានដឹងថារាងកាយរបស់គាត់បានផ្លាស់ប្តូរយ៉ាងខ្លាំង។ ការចងចាំរបស់គាត់កាន់តែយ៉ាប់យ៉ឺនខ្លាំង ហើយកំហឹងរបស់គាត់ក៏កាន់តែក្តៅក្រហាយខុសពីមុនទាំងស្រុង។
គ្រោះថ្នាក់នេះបានប៉ះពាល់ធ្ងន់ធ្ងរដល់អាជីពរបស់គាត់។ លោក Tan មិនអាចបន្តការងារបង្រៀនរបស់គាត់បានទេ ហើយត្រូវបានផ្ទេរទៅធ្វើជាមន្ត្រីរដ្ឋបាលនៅសាលា នេះធ្វើឲ្យគាត់មានអារម្មណ៍បាក់ទឹកខិត្ត និងខកចិត្តយ៉ាងខ្លាំង។
ស្របពេលជាមួយគ្នានេះដែរ មនុស្សជុំវិញខ្លួនបានផ្សព្វផ្សាយពាក្យចចាមអារ៉ាមថា ប្រពន្ធរបស់លោកមានទំនាក់ទំនងស្នេហាជាមួយគ្រូនៅសាលា។ តាមពិតទៅថ្ងៃមួយ គ្រូនោះមានមេរៀនម៉ោងទីពីរ ដោយសារគាត់មិនចង់ត្រឡប់ទៅបន្ទប់សម្រាក គាត់បានសុំហាងដើម្បីសម្រាកមួយរយៈ។ ភិរិយាលោកមិនបានគិតអ្វីច្រើនទេ ហើយក៏យល់ព្រមដែរ ព្រោះពេលនោះហាងក៏បើកដែរ ។ ទោះបីជាលោកមិនបន្តស៊ើបអង្កេតក៏ដោយ តែក្នុងចិត្តនៅតែមានមន្ទិល ហើយមិនអាចបំភ្លេចពាក្យចចាមអារ៉ាមអាក្រក់ទាំងនោះបានទេ។
ទោះបីជាគាត់មានកូនប្រុសម្នាក់អស់រយៈពេល ១២ ឆ្នាំក៏ដោយក៏ Tan Chi Nam នៅតែរក្សាការសង្ស័យថា តើនេះពិតជាកូនប្រុសបង្កើតរបស់គាត់មែនទេ? មូលហេតុគឺដោយសារកូនកាន់តែធំទៅ មើលឃើញថាកូនគ្មានមុខមាត់ដូចគាត់បន្តិចណាឡើយ។ បន្ទាប់ពីមានការស្ទាក់ស្ទើរជាច្រើនឆ្នាំ ទីបំផុតគាត់បានសម្រេចចិត្តយកកូនរបស់គាត់ទៅធ្វើតេស្ត DNA ។
ភរិយាលោកមិនតក់ស្លុតចំពោះទង្វើរបស់ស្វាមីនាងឡើយ។ ផ្ទុយទៅវិញ នាងមានភាពអស់សង្ឃឹម និងការខកចិត្ត។ នាងបានប្រាប់ថា ក្នុងអំឡុងពេលរៀបការ១២ឆ្នាំ នាងតែងតែស៊ូទ្រាំពាក្យសម្ដីគ្មានមូលដ្ឋានពីប្ដី។ គាត់តែងតែបញ្ជាក់ថាកូនគាត់មិនមែនជាសាច់ឈាមគាត់ទេ។ ម្តង ឬពីរដងនាងអាចស៊ូទ្រាំបាន ប៉ុន្តែការសង្ស័យជាប់រហូតអស់ជាច្រើនឆ្នាំបានធ្វើឲ្យរូបនាងវេទនាយ៉ាងខ្លាំង។
បន្ទាប់ពីការរង់ចាំជាច្រើនថ្ងៃ ទីបំផុតពួកគេទទួលបានលទ្ធផលតេស្ត DNA នៅក្នុងដៃដោយបានបញ្ជាក់យ៉ាងច្បាស់ថា អ្នកទាំងពីរជាឪពុក និងកូន។ វាច្បាស់ណាស់ថាជាការបញ្ចប់ដ៏រីករាយសម្រាប់មនុស្សគ្រប់គ្នា ប៉ុន្តែភរិយាលោក មិនអាចសប្បាយចិត្តជាមួយគ្នាបានទេ។ ក្នុងពេលជាមួយគ្នានោះនាងបានដាក់កិច្ចព្រមព្រៀងលែងលះនៅលើតុ។ នាងបានសម្រេចចិត្តថា មិនថាមានលទ្ធផលយ៉ាងណាទេ នាងនឹងបញ្ចប់ទំនាក់ទំនងជាមួយប្តី។
យ៉ាងណាមិញ ការបញ្ចប់គ្រួសាររបស់លោក Tan ជារឿងដែលគ្មាននរណាម្នាក់ចង់បាន។ នេះជាមេរៀនសម្រាប់ខ្លួនគាត់ និងមនុស្សជាច្រើនទៀត។ ការសង្ស័យទាំងអស់ត្រូវតែមានមូលដ្ឋានមួយ អ្នកមិនគួរគ្រាន់តែដោយសារតែពាក្យដែលមិនចេះខ្វល់ខ្វាយមួយចំនួនបង្កឲ្យមានគ្រោះថ្នាក់ដល់សមាជិកគ្រួសាររបស់នោះទេ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖អាវប្រឡាក់ដោយញើសរបស់ លី ស៊ាវឡុង គ្រោងដាក់ដេញថ្លៃ ក្នុងតម្លៃជិត២ម៉ឺនដុល្លារ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៥ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា១ សប្តាហ៍ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកដំណើរមួយយន្តហោះ ជិះចេញពីព្រលាននៅឆ្នាំ២០២៥ តែចុះចតនៅឆ្នាំ២០២៤
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ១១ ម៉ោង ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ