Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េ​ខាង​ជើង ចាប់​ផ្ដើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ឲ្យ​កុមារ​៨០​ម៉ឺន​នាក់ ក្រោម​ការគាំទ្រ​ពី​ UNICEF

បានផុស

នៅ

កូរ៉េខាងជើង បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេស សម្រាប់កុមារ និងស្ត្រីមានផ្ទៃពោះ ក្រោមជំនួយពីមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) បន្ទាប់​ពី​ពួកគេខកខានមិនបាន​ចាក់វ៉ាក់សាំងសំខាន់ៗ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ ដោយសារជំងឺ​រាតត្បាត​កូវីដ១៩។

(រូបភាព៖ UNICEF)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អង្គការ UNICEF បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី​៣​ខែ​​កញ្ញា​ថា យុទ្ធនាការនេះមានគោលបំណងចាក់ថ្នាំបង្ការដល់កុមារជាង ៨០​ម៉ឺន​នាក់ និងស្ត្រីមានផ្ទៃពោះ ១២​ម៉ឺន​នាក់ ជា​មួយ​ប្រភេទ​វ៉ាក់សាំង​សំខាន់ៗ​ រួម​មាន​វ៉ាក់សាំង​​រោគខាន់ស្លាក់ កញ្ជ្រឹល ស្អូច និងរលាកថ្លើម។

លោក Roland Kupka តំណាងស្តីទីរបស់អង្គការ UNICEF ប្រចាំប្រទេស​កូរ៉េ​ខាង​ជើង បាននិយាយថា៖ «យុទ្ធនាការនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការចាក់វ៉ាក់សាំងកុមារគ្រប់រូបនៅកូរ៉េខាងជើង និងការពារពួកគេពីជំងឺទូទៅរបស់កុមារ»។

យោងតាមអង្គការ UNICEF ជំងឺរាតត្បាត​កូវីដ​១៩​បណ្តាល​ឲ្យ​​មានការថយចុះយ៉ាងខ្លាំងនៃអត្រាការចាក់ថ្នាំបង្ការនៅក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង។ មុន​ជំងឺ​រាតត្បាត អត្រា​ចាក់​វ៉ាក់សាំង​នៅ​កូរ៉េ​ខាង​ជើង មាន​៩៦% តែ​​បានធ្លាក់ចុះមកក្រោម ៤២% នៅពាក់កណ្តាលឆ្នាំ​២០២១ ដែលទុកឲ្យ​កុមាររាប់មិនអស់ប្រឈមនឹងជំងឺដ៏សាហាវ។

អង្គការ UNICEF បានឲ្យ​ដឹង​ទៀត​ថា កាលពីខែកក្កដា វ៉ាក់សាំងសំខាន់ៗជាង ៤​លានដូសត្រូវបានបញ្ជូនទៅឲ្យ​ប្រទេសកូរ៉េខាងជើង ដើម្បីចាប់ផ្តើមយុទ្ធនាការ​ចាក់វ៉ាក់សាំង។ ក្នុងចំណោមនោះ វ៉ាក់សាំងចំនួន ២​លាន​ដូស​នឹងត្រូវប្រើប្រាស់ក្នុងយុទ្ធនាការចាក់ថ្នាំបង្ការបច្ចុប្បន្ន ខណៈនៅសល់នឹងត្រូវចែកចាយទៅកាន់មណ្ឌលសុខភាពទូទាំងប្រទេស ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងចាក់ថ្នាំបង្ការជាប្រចាំ។

ចន្លោះឆ្នាំ២០២១ និង​ឆ្នាំ​២០២៣ អង្គការ UNICEF បានគាំទ្រយុទ្ធនាការចាក់វ៉ាក់សាំងចំនួន៣លើក​រួច​មក​ហើយ​នៅក្នុងប្រទេសកូរ៉េខាងជើង សម្រាប់​កុមារជិត ១,៣​លាននាក់ដែលបានខកខានការចាក់វ៉ាក់សាំងសំខាន់ៗក្នុងអំឡុងពេល​ផ្ទុះ​ជំងឺរាតត្បាត​ខ្លាំង៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ១០ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ១១ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ១២ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម