ព័ត៌មានអន្ដរជាតិ
បុរសម្នាក់ជាប់គុក១៣ខែ ព្រោះការរំខាននិងគំរាមសមាជិកសភាជិត២ឆ្នាំតាមទូរស័ព្ទ
បុរសអាមេរិកម្នាក់ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល១៣ខែពីបទរំខាននិងគំរាមកំហែងតាមរយៈការខលទូរស័ព្ទទៅការិយាល័យសមាជិកសភាជាង១២០០០ដង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី៤ខែកញ្ញានេះ។

លោក Ade Salim Lilly អាយុ៣៥ឆ្នាំ បានដឹងកំហុសកាលពីខែឧសភាដោយបានសារភាពចំពោះមុខតុលាការថាគាត់បានហៅទូរស័ព្ទនៅចន្លោះខែកុម្ភៈឆ្នាំ២០២២ ដល់ខែវិច្ឆិកាឆ្នាំ២០២៣។ ក្នុងនោះគាត់បានព្យាយាមទាក់ទងសមាជិកសភាចំនួន៥៤នាក់ទាំងនៅការិយាល័យស្រុកនិងនៅការិយាល័យនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ីនិងបានគំរាមសម្លាប់បុគ្គលិកយ៉ាងហោចណាស់ម្នាក់។
Lilly បានសារភាពកំហុសកាលពីខែឧសភា ខណៈព្រះរាជអាជ្ញាបានកាត់ទោសរយៈពេល ១៨ ខែពីបទបង្កការគម្រាមគំហែងនិងបង្កការរំខាន ខណៈដែលមូលហេតុដែលការជម្រុញឲ្យ Lillyធ្វើបែបនេះ គឺមិនច្បាស់លាស់នោះទេ ប៉ុន្តែកាលពីកាលពីថ្ងៃអង្គារLillyនិយាយទៅកាន់តុលាការកំឡុងពេលកាត់ទោសថា «ចេតនារបស់ខ្ញុំតែងតែធ្វើអ្វីដែលល្អបំផុតសម្រាប់មនុស្សជំនាន់ក្រោយរបស់យើង»។
លោក Lilly ជាអ្នកស្រុកតំបន់ Queens រដ្ឋ New York ត្រូវបានចាប់ខ្លួនក្នុងខែវិច្ឆិកាឆ្នាំ២០២៣ បន្ទាប់ពីផ្លាស់ទៅ Puerto Rico។ ក្នុងរយៈពេលពីរថ្ងៃក្នុងខែកុម្ភៈឆ្នាំ២០២៣ Lilly បានទូរស័ព្ទទៅសមាជិកសភាម្នាក់ច្រើនជាង៥០០ ដង ដោយគាត់ខលទៅភាគច្រើនគឺជាបុគ្គលិកសភា ឬអ្នកហាត់ការ។ នៅក្នុងការហៅទូរសព្ទម្តងនោះ គាត់បានគំរាមបុគ្គលិកម្នាក់ថា «ខ្ញុំនឹងសម្លាប់អ្នក ខ្ញុំនឹងទៅរកអ្នក ខ្ញុំនឹងសម្លាប់អ្នកដោយគ្រាប់បែក ឮទេ?»។

គួរបញ្ចាក់ថា ស្របពេលជាមួយនឹងការកើនឡើង៤០០ភាគរយ នៃការគំរាមកំហែងប្រឆាំងនឹងសមាជិកសភាក្នុងរយៈពេលប្រាំមួយឆ្នាំកន្លងមកនេះ ចៅក្រមបានកត់សម្គាល់ពីការកើនឡើងនាពេលថ្មីៗនេះនៅក្នុងការវាយប្រហារដោយហិង្សាប្រឆាំងនឹងអ្នកនយោបាយ ដោយលើកឡើងពីការប៉ុនប៉ងធ្វើឃាតរបស់លោក Donald Trump និងការវាយប្រហារដោយញញួរលើប្តីរបស់លោកស្រី Nancy Pelosi ផងដែរ៕
អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?