ព័ត៌មានអន្ដរជាតិ
នៅតែធ្ងន់ធ្ងរ! ២៤ម៉ោងចុងក្រោយ ប្រេស៊ីល មានអ្នកស្លាប់១,៥៥៥នាក់ទៀតដោយសារកូវីដ
ក្រសួងសុខាភិបាលបានរាយការណ៍កាលពីថ្ងៃសៅរ៍ថា ប្រទេសប្រេស៊ីលបានចុះបញ្ជីអ្នកស្លាប់ថ្មីដោយសារជំងឺកូវីដ១៩ចំនួន១,៥៥៥នាក់ ដែលធ្វើឲ្យចំនួនអ្នកស្លាប់ទូទាំងប្រទេសកើនដល់២៦៤,៣២៥នាក់។

ប្រទេសនេះក៏បានរាយការណ៍អំពីករណីថ្មីចំនួន៦៩,៦០៩ករណីផងដែរ ដោយធ្វើឲ្យចំនួនឆ្លងសរុបកើនដល់១០,៩៣៨,៨៣៦ករណី។
ស្របពេលប្រទេសនេះប្រឈមនឹងរលករាតត្បាតមួយផ្សេងទៀតដែលបង្កឡើងដោយវីរុសដែលត្រូវបានរកឃើញនៅក្នុងរដ្ឋ Amazonas, រដ្ឋជាច្រើនបានអនុម័តបម្រាមគោចរនិងហាមឃាត់សកម្មភាពអាជីវកម្មដែលមិនចាំបាច់។

ដើម្បីជួយដល់ប្រព័ន្ធសុខាភិបាល, រដ្ឋ Sao Paulo បានស្នើឲ្យបុគ្គលិកថែទាំសុខភាពស្ម័គ្រចិត្តជួយព្យាបាលអ្នកជំងឺកូវីដ១៩ ខណៈរដ្ឋ Rio Grande do Sul និង Bahia បានស្នើសុំទីតាំងដាក់សពកាន់តែច្រើនដោយសារតែចំនួនអ្នកស្លាប់បន្តកើនឡើងយ៉ាងគំហុក។
ចាប់តាំងពីថ្ងៃទី១៧ខែមករាមក ប្រទេសប្រេស៊ីលបានចាក់វ៉ាក់សាំងដល់មនុស្សជាង១០លាននាក់ ដោយក្នុងនោះមានជាង៨លាននាក់បានទទួលដូសទីមួយ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Xinhua
ចុចអាន៖ ទោះមានអ្នកស្លាប់ច្រើនបំផុតដោយសារកូវីដ តែប្រធានាធិបតីប្រេស៊ីលបែរជានិយាយបែបនេះទៅវិញ
ចុចអាន៖ ធ្ងន់ធ្ងរបំផុត! មួយថ្ងៃ ប្រេស៊ីល មានអ្នកស្លាប់ដោយសារកូវីដជិត២ពាន់នាក់ និងឆ្លងជាង៧ម៉ឺនករណី

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម២១ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ១១ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ