Connect with us

ព័ត៌មានអន្ដរជាតិ

លោក Zelenskiy ស្នើ​កាណាដា ជួយបញ្ចុះបញ្ចូល​លោកខាង​លិច​ឲ្យ​​អ៊ុយក្រែន​អាច​វាយ​ចូល​ជ្រៅ​​នៅ​រុស្ស៊ី

បានផុស

នៅ

ប្រធានាធិបតីប្រទេសអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយកាលពីថ្ងៃអង្គារថា លោកបានស្នើឲ្យនាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បង្កើនការ​គាំទ្រ​ក្នុងចំណោមដៃគូលោកខាងលិចរបស់អ៊ុយក្រែន ដើម្បីអនុញ្ញាតឲ្យមានការវាយប្រហារ​កាន់​តែ​ជ្រៅ​លើគោលដៅយោធាក្នុងប្រទេសរុស្ស៊ី។

នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau និង​ប្រធានាធិបតីប្រទេសអ៊ុយក្រែន លោក Volodymyr Zelenskiy (រូបភាព៖ Shuterstock)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Zelenskiy បានជំរុញឲ្យលោក Trudeau បញ្ចុះបញ្ចូលសម្ព័ន្ធមិត្តឲ្យផ្តល់ «ការអនុញ្ញាតដល់អ៊ុយក្រែន និងមធ្យោបាយចាំបាច់ ដើម្បីវាយប្រហារគោលដៅយោធានៅលើទឹកដីនៃប្រទេសឈ្លានពាន»។

កាណាដា ដែល​ជា​សមាជិកអង្គការណាតូ ហើយ​មានជនភៀសខ្លួនអ៊ុយក្រែន​ច្រើន​​ជាងគេបំផុតលើពិភពលោក បានផ្តល់ជំនួយផ្នែកយោធា និងហិរញ្ញវត្ថុដល់ទីក្រុងកៀវ ចាប់តាំងពីរុស្ស៊ីបានឈ្លានពានក្នុងខែកុម្ភៈឆ្នាំ២០២២។

យោង​តាម​សេចក្ដី​ថ្លែងការណ៍​របស់​ការិយាល័យរបស់​នាយករដ្ឋមន្ត្រី​កាណាដា លោក Trudeau បានប្រាប់​លោក Zelenskiy ថា ការវាយប្រហាររបស់រុស្ស៊ី បាន​«ពង្រឹងបន្ថែមទៀតនូវការរួបរួមជាសកល និង​ដំណោះស្រាយ​សម្រាប់​ការគាំទ្រអ៊ុយក្រែន​​ក្នុង​ការចូលរួម​ជា​អន្តរជាតិនាពេលខាងមុខ»។

លោក Zelenskiy បានបង្ហោះ​សារ​នៅ​លើ​បណ្ដាញ​​ទំនាក់ទំនង Telegram ថា មេដឹកនាំទាំង​២​ក៏បានពិភាក្សាអំពីសន្និសីទមួយ​ផង​ដែរ ដែលប្រទេសកាណាដានឹងត្រូវធ្វើជាម្ចាស់ផ្ទះលើប្រធានបទ «អ្នកទោស»។ សន្និសីទ​នេះ​គឺ​ជា​​អ្វី​ដែល​ធ្លាប់​លើក​ឡើង​នៅ​​ក្នុង​​កិច្ច​ប្រជុំ​កំពូល​សន្តិភាព​​​ទី​ក្រុង​កៀវកាល​ពី​ខែ​មិថុនា។

ការិយាល័យរបស់លោក Trudeau បានប្រកាស​ថា ប្រទេសកាណាដានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះនៅកម្រិតរដ្ឋមន្ត្រីការបរទេស។

បើ​យោង​តាម​ប្រភព​ពី​រដ្ឋធានី Ottawa របស់​កាណាដា កិច្ចប្រជុំ​នេះ​ទំនងជានឹងធ្វើឡើងនៅក្នុងខែតុលា​ខាង​មុខ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

Sokha Hotels

ព័ត៌មានពេញនិយម