ព័ត៌មានអន្ដរជាតិ
លោក គីម កាត់ទោសប្រហារជីវិតមន្ត្រី៣០នាក់ ព្រោះទឹកជំនន់នៅកូរ៉េខាងជើង
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ប្រហែលជាបានបញ្ជាឲ្យប្រហារជីវិតមន្ត្រីរដ្ឋាភិបាលយ៉ាងហោចណាស់៣០នាក់ បន្ទាប់ពីប្រទេសរបស់លោកបានកើតមានគ្រោះទឹកជំនន់ដ៏ធំមួយ ដែលសម្លាប់មនុស្សអស់រាប់ពាន់នាក់។ នេះបើយោងតាមរបាយការណ៍ថ្មីមួយដោយទូរទស្សន៍ Chosun របស់កូរ៉េខាងត្បូង កាលពីថ្ងៃទី៣ខែកញ្ញា។

ទូរទស្សន៍ Chosun បានរាយការណ៍ថា អាជ្ញាធរកូរ៉េខាងជើងបានកាត់ទោសមនុស្សចន្លោះពី២០ទៅ៣០នាក់កាលពីខែកក្កដាចំពោះការបរាជ័យរបស់ពួកគេក្នុងការបញ្ឈប់គ្រោះទឹកជំនន់ដ៏កាចសាហាវ។ ប្រភពពីមន្ត្រីម្នាក់របស់កូរ៉េខាងជើង បានប្រាប់ Chosun ថា៖ «កម្មាភិបាលពី ២០ ទៅ ៣០នាក់នៅតំបន់រងគ្រោះដោយទឹកជំនន់ ត្រូវបានគេប្រហារជីវិតនៅពេលដូចគ្នាកាលពីចុងខែមុន»។
ដោយឡែកបើយោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA បុរសខ្លាំងកូរ៉េខាងជើងបានបញ្ជាឲ្យអាជ្ញាធរ «ដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹង» លើមន្ត្រីរបស់ខ្លួន បន្ទាប់ពីគ្រោះមហន្តរាយទឹកជំនន់វាយប្រហារខេត្ត Chagang ជិតព្រំដែនជាមួយប្រទេសចិន កាលពីខែកក្កដា។
KCNA បានរាយការណ៍ថា ភ្លៀងធ្លាក់ខ្លាំងនៅចុងខែកក្កដាបានធ្វើឲ្យផ្ទះជាង ៤០០០ខ្នង ព្រមទាំងអគារសាធារណៈ រចនាសម្ព័ន្ធផ្លូវ និងផ្លូវដែកបានជន់លិចនៅក្នុងទីក្រុង Sinuiju ភាគពាយ័ព្យ និងនៅក្នុងទីក្រុង Uiju ដែលនៅក្បែរនោះ។
លោក គីម បានស្តីបន្ទោសមន្ត្រីសាធារណៈ ដែលបានធ្វេសប្រហែសក្នុងការទប់ស្កាត់គ្រោះមហន្តរាយចំពោះ «គ្រោះថ្នាក់ដែលមិនអាចអត់ឱនបាន»។
កូរ៉េខាងជើងបានបដិសេធការផ្តល់ជំនួយពីប្រទេសចិន រុស្ស៊ី និងសូម្បីតែកូរ៉េខាងត្បូង ដែលភាពតានតឹងនៅតែមានកម្រិតខ្ពស់ដដែល។
មេដឹកនាំកូរ៉េខាងជើង បានធ្វើដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃនៅទីក្រុង Uiju នៅដើមខែសីហា ដើម្បីជួបជនរងគ្រោះដោយសារទឹកជំនន់ និងពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញ។ ខណៈពេលដែលធ្វើដំណើរទៅទីនោះ លោក គីម បានចោទប្រកាន់កូរ៉េខាងត្បូងពីការបំផ្លើសទំហំនៃការខូចខាតដោយសារទឹកជំនន់ ហើយបានចាត់ទុកថាវាជា «យុទ្ធនាការលាបពណ៌» និង «ការបង្កហេតុដ៏ធ្ងន់ធ្ងរ» ប្រឆាំងនឹងរដ្ឋាភិបាលរបស់លោក៕
ដោយ៖ ឈាង

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?