ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតីវ៉េណេស៊ុយអេឡា លើកថ្ងៃប្រារព្ធបុណ្យណូអែលលឿនជាងមុន ដើម្បីបង្វែរស្ថានភាពនយោបាយ
ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolas Maduro) បានប្រកាសថា លោកនឹងចេញក្រឹត្យផ្លាស់ប្តូរបុណ្យណូអែលទៅប្រារព្ធនៅថ្ងៃទី១ខែតុលាវិញ ជំនួសឲ្យថ្ងៃទី២៥ខែធ្នូ។

នៅក្នុងកម្មវិធីទូរទស្សន៍មួយ លោក ម៉ាឌូរ៉ូ បាននិយាយកាលពីថ្ងៃចន្ទថា៖ «វាជាខែកញ្ញា ហើយវាមានអារម្មណ៍ដូចបុណ្យណូអែលរួចហើយ។ នោះហើយជាមូលហេតុដែលឆ្នាំនេះដើម្បីជាមធ្យោបាយអបអរដល់អ្នកទាំងអស់គ្នា ហើយដើម្បីដឹងគុណចំពោះអ្នកទាំងអស់គ្នា ខ្ញុំនឹងចេញក្រឹត្យធ្វើបុណ្យណូអែលលឿនជាងមុនសម្រាប់ថ្ងៃទី១ខែតុលា»។
ការសម្រេចចិត្តរបស់ប្រធានាធិបតីអាយុ៦១ឆ្នាំរូបនេះ ត្រូវបានគេមើលឃើញថាជាការផ្លាស់ប្តូរដើម្បីបំបែរការចាប់អារម្មណ៍ប្រជាជនពីភាពចលាចល ដែលបានកើតឡើងនៅក្នុងប្រទេស បន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីដ៏ចម្រូងចម្រាសកាលពីខែកក្កដា។
បុណ្យណូអែលគឺបុណ្យដ៏ធំនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដែលភាគច្រើននៃប្រជាជនកាន់សាសនាកាតូលិក។ ប្រជាជនបានសម្ដែងការមិនសប្បាយចិត្តចំពោះគំនិតនៃការប្រារព្ធរដូវកាលវិស្សមកាលយ៉ាងឆាប់រហ័សបែបនេះ ចំពេលមានភាពចលាចលនៅក្នុងប្រទេស។
លោក Jose Ernesto Ruiz បុគ្គលិកការិយាល័យនៅរដ្ឋធានី Caracas បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AP ថា៖ «បុណ្យណូអែលត្រូវបានគេសន្មត់ថាជាពេលវេលានៃសេចក្តីរីករាយ ការជួបជុំគ្រួសារ ពិធីជប់លៀង អំណោយ … (ប៉ុន្តែ) ដោយគ្មានលុយ និងជាមួយនឹងវិបត្តិនយោបាយនេះ អ្នកណាអាចទៅជឿថានឹងមានបុណ្យណូអែលលឿនយ៉ាងនេះ»។
នេះមិនមែនជាលើកទីមួយទេដែលលោក ម៉ាឌូរ៉ូ ផ្លាស់ប្តូរថ្ងៃបុណ្យណូអែលមុនកាលបរិច្ឆេទ។ លោកក៏ធ្លាប់់បានធ្វើដូច្នេះដែរក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ១៩។
សូមបញ្ជាក់ថា ក្រុមប្រឹក្សាបោះឆ្នោតជាតិរបស់វ៉េណេស៊ុយអេឡា បានប្រកាសកាលពីថ្ងៃទី២៩ខែកក្កដាថា លោក ម៉ាឌូរ៉ូ បានយកឈ្នះក្នុងការបោះឆ្នោតសកល និងបន្តកាន់តំណែងរយៈពេល៦ឆ្នាំទៀត។ យ៉ាងណា លទ្ធផលនេះត្រូវបានជំទាស់ដោយគណបក្សប្រឆាំង ក៏ដូចជាសហរដ្ឋអាមេរិក បណ្ដាប្រទេសនៅអាមេរិកឡាទីន និងសហភាពអឺរ៉ុប ដោយចោទថាលទ្ធផលបោះឆ្នោតត្រូវបានក្លែងបន្លំ ព្រោះក្រុមប្រឹក្សាបោះឆ្នោតជាតិមិនបានបញ្ចេញព័ត៌មានលម្អិតនៃការរាប់សន្លឹកឆ្នោតនោះទេ ហើយអ្នកឈ្នះពិតប្រាកដជាបេក្ខភាពមកពីបក្សប្រឆាំងគឺលោក Edmundo Gonzalez។
បាតុកម្មបានផ្ទុះឡើងជាច្រើនកន្លែងក្នុងប្រទេស ហើយបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP មានមនុស្សច្រើនជាង២៤០០នាក់ត្រូវបានចាប់ឃុំខ្លួនដោយរដ្ឋាភិបាលលោក ម៉ាឌូរ៉ូ ក្នុងនោះមានទាំងអ្នកកាសែត អ្នកនយោបាយ និងបុគ្គលិកមនុស្សធម៌៕
ដោយ៖ ឈាង
ចុចអាន៖ អាមេរិក រឹបអូសយកយន្តហោះតម្លៃ១៣លានដុល្លារ របស់ប្រធានាធិបតីវ៉េណេស៊ុយអេឡា

-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?