ព័ត៌មានអន្ដរជាតិ
រុស្ស៊ី វាយប្រហារអ៊ុយក្រែន ឥតដកដៃ សម្លាប់មនុស្សបន្ថែមទៀត
អ៊ុយក្រែនមិនទាន់បាត់សោកសៅចំពោះការបាញ់មីស៊ីលដ៏សាហាវនៅទីក្រុង Poltava ដែលបណ្តាលឲ្យមនុស្សស្លាប់និងរបួសជាង៣០០នាក់ផង ស្រាប់តែរុស្ស៊ី បើកការវាយប្រហារថ្មីទៀតលើទីក្រុង Lviv ភាគខាងលិច សម្លាប់មនុស្សចំនួន៧នាក់ ក្នុងនោះមានទាំងកុមារ៣នាក់ផងដែរ។

តាមការបញ្ជាក់ពីអភិបាលក្រុង Lviv លោក Andriy Sadovy នៅថ្ងៃពុធទី៤ខែកញ្ញាឆ្នាំ២០២៤, ការវាយប្រហារនេះ គឺរុស្ស៊ីបានប្រើដ្រូននិងមីស៊ីលល្បឿនលឿនជាងសំឡេង ខណៈសំឡេងផ្ទុះលាន់ឮដល់រដ្ឋធានីកៀវឯណោះ។
ដោយឡែកនៅទីក្រុង Kryvyy Rih វិញ, សណ្ឋាគារនិងសំណង់អគារនៅក្បែរនោះក៏ត្រូវវាយប្រហារផងដែរ ដោយជាលទ្ធផលបណ្តាលឲ្យមនុស្សចំនួន៥នាក់រងរបួស។
ការវាយប្រហារនេះកើតឡើងមិនប៉ុន្មានម៉ោងផង បន្ទាប់ពីកងកម្លាំងលោកពូទីន បាញ់មីស៊ីលលើទីក្រុង Poltava ភាគកណ្តាលប្រទេសអ៊ុយក្រែន សម្លាប់មនុស្សចំនួន៥១នាក់ និងរបួស២៧១នាក់ទៀត ហើយក្នុងចំណោមអ្នកស្លាប់ក៏មានទាំងទ័ពរបស់លោក ហ្សេលេនស្គី ដែរ។

ហេតុការណ៍នេះកើតឡើងនៅម៉ោងប្រហែល៩ព្រឹក (ម៉ោងនៅអ៊ុយក្រែន) ថ្ងៃអង្គារទី៣ខែកញ្ញា ដោយរុស្ស៊ីបាញ់មីស៊ីលបាលីស្ទិកចំនួន២គ្រាប់ ចំបណ្ឌិត្យសភាយោធា និងមន្ទីរពេទ្យនៅក្បែរនោះ។
ការវាយប្រហារនេះទៀតសោត គឺជាការវាយប្រហារដែលសម្លាប់មនុស្សច្រើនបំផុតមួយដោយស្នាដៃកងកម្លាំងរុស្ស៊ី ចាប់តាំងពីសង្គ្រាមផ្ទុះឡើងកាលពីជាង៩០០ថ្ងៃមុន។
មកទល់ពេលឥឡូវ អ៊ុយក្រែន បានប្រកាសអាសន្ននៅទូទាំងប្រទេសតែម្តង ខណៈក្រុមជួយសង្គ្រោះកំពុងបន្តប្រតិបត្តិការស្វែងរកជនរងគ្រោះនៅក្រោមគំនរថ្មបាក់បែក៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រុស្ស៊ី វាយប្រហារយ៉ាងសាហាវលើអ៊ុយក្រែន, ស្លាប់និងរបួសមនុស្សជាង ៣០០នាក់

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?