Connect with us

ព័ត៌មានអន្ដរជាតិ

លោក ត្រាំ អះអាង​ថាមាន​ផែនការ​ភ្ញាក់ផ្អើល​មួយ ដើម្បី​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយក្រែន

បានផុស

នៅ

លោក ដូណាល់ ត្រាំ បាននិយាយថា លោកមានផែនការដែល «ធានា» ​បាន​នូវ​ការ​​បញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ប៉ុន្តែនឹងបង្ហាញឲ្យដឹង ប្រសិនបើលោក​ឈ្នះការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកក្នុងខែវិច្ឆិកា​ខាង​មុខ។

លោក ដូណាល់ ត្រាំ (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អតីតប្រធានាធិបតីអាមេរិក និងជាបេក្ខភាពមកពីគណបក្សសាធារណរដ្ឋបច្ចុប្បន្ន កំពុង​ប្រកួត​​គ្នា​យ៉ាង​ចាស់​ដៃ​ជាមួយ​គូប្រជែង​មក​ពី​បក្ស​ប្រជាធិបតេយ្យគឺអនុប្រធានាធិបតី លោកស្រី កាម៉ាឡា ហារីស។

លោក ត្រាំ បាននិយាយនៅលើផតឃែស្ថ (Podcast) មួយ​នៅ​លើ​គណនី​យូធូប Lex Fridman ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារថា៖ «ប្រសិនបើខ្ញុំឈ្នះ ក្លាយជាប្រធានាធិបតីជាប់ឆ្នោត ខ្ញុំនឹងមានការធានា។ នោះជាសង្រ្គាមដែលមិនគួរកើតឡើង។ ​ខ្ញុំ​មាន​ផែនការ​ច្បាស់លាស់​ពី​របៀប​ដើម្បី​បញ្ឈប់​អ៊ុយក្រែន និង​រុស្ស៊ី ហើយ​ខ្ញុំ​មាន​គំនិត​ជាក់លាក់​មួយ​ប្រហែល​មិន​មែន​ជា​ផែនការ​ទេ ប៉ុន្តែ​ជា​គំនិត​មួយ​សម្រាប់​ប្រទេស​ចិន​»​។

លោក ត្រាំ បាន​បន្តទៀត​ថា៖ «ប៉ុន្តែខ្ញុំមិនអាចផ្តល់ឲ្យអ្នកនូវផែនការទាំងនោះបានទេ ព្រោះប្រសិនបើខ្ញុំផ្តល់ឲ្យអ្នកនូវផែនការទាំងនោះ ខ្ញុំនឹងមិនអាចប្រើវាបានឡើយ ពួកវា​នឹងមិនទទួល​ជោគជ័យទេ»។

វាមិនមែនជាលើកទីមួយទេ ដែលលោក ត្រាំ ធ្វើការអះអាងបែបនេះ។ លោក​ធ្លាប់​បាន​អះអាង​ពី​មុន​​ជា​ច្រើន​ដង​ថា លោក​អាច​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយក្រែន​ក្នុង​ពេល​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ។

ក្រសួងការបរទេសរុស្ស៊ី ធ្លាប់​បាន​ឆ្លើយ​តប​ថា ការ​អះអាង​​​នេះ គ្រាន់​តែ​ជា​ការ​ឃោសនា​ចង់​បាន​សម្លេង​គាំទ្រ​សម្រាប់​ការ​បោះឆ្នោត​នៅ​សហរដ្ឋ​អាមេរិក​តែ​ប៉ុណ្ណោះ ហើយ​​​វាចាំបាច់​ត្រូវ​បែងចែក​ឲ្យ​ច្បាស់​រវាង​វោហាសាស្ត្រមុនការបោះឆ្នោត និង​សេចក្តីថ្លែងការណ៍​ផ្លូវការ​របស់​រដ្ឋាភិបាល។ ចំណែក​ឯ​បេសកជនរុស្ស៊ី​ប្រចាំ​អង្គការសហប្រជាជាតិ លោក Vasily Nebenzia បាននិយាយថា៖ «វិបត្តិអ៊ុយក្រែន មិនអាចដោះស្រាយ​ក្នុង​ពេល​មួយថ្ងៃ​​បាន​នោះ​ទេ»។

លោក ត្រាំ បានប្រឈមមុខនឹងការរិះគន់ចំពោះការសរសើរប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌឺមៀរ ពូទីន ម្តងហើយម្តងទៀត។ នៅលើផតឃែស្ថ លោកបាននិយាយថា វិបត្តិអ៊ុយក្រែនអាចឈានចូលទៅក្នុង «សង្រ្គាមលោកលើកទីបី» ហើយថាចំណុចក្តៅជាសកលជាច្រើនកំពុងពុះកញ្ជ្រោលដោយសារតែ «អាមេរិកគ្មានអ្នកដឹកនាំ»៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
នយោបាយ៤ នាទីutes មុន

ប្រធានសភាថា ការទប់ស្កាត់អំពើជ្រុលនិយមហិង្សាត្រូវធ្វើឱ្យបានមុនពេលវាកើតឡើង

ព័ត៌មានជាតិ២២ នាទីutes មុន

វិស័យឧស្សាហកម្មត្រូវបានព្យាករថា នឹងកើនឡើងក្នុងរង្វង់ ៨,៦% នៅឆ្នាំនេះ

ឡេង ណាវ៉ាត់ត្រា
សេចក្ដីជូនដំណឹង២៦ នាទីutes មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អញ្ជើញចូលរួមកម្មវិធីសង្ក្រាន្ត សាកលវិទ្យាល័យ ឌីជីថលកម្ពុជា ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ

ព័ត៌មានជាតិ៣២ នាទីutes មុន

សម្ដេចសភាធិបតី៖ សន្តិភាពគឺពិបាកក្នុងការកសាង ហើយរឹតតែពិបាកក្នុងការថែរក្សា

ព័ត៌មានជាតិ៥០ នាទីutes មុន

ពលរដ្ឋជាង ៧ ម៉ឺននាក់ ចំណេញថវិកាជាង ១ លាន ២ សែនដុល្លារ ពីការដឹកជញ្ជូនដោយរថយន្តក្រុងមិនគិតថ្លៃ នៅឆ្នាំ ២០២៤

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

កីឡា២១ ម៉ោង មុន

ពិត​ជា​អស្ចារ្យ បើឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ ព្រះ​ខ័ន​រាជ​ស្វាយរៀង នឹង​ធ្វើ​ម្ចាស់​ផ្ទះ​ជា​ប្រវត្តិ​សាស្ត្រ​ដំបូងនៅ​កម្ពុជា

តាំងផលិតស្រា
សន្តិសុខសង្គម២១ ម៉ោង មុន

មន្ត្រីជំនាញរកឃើញទីតាំងផលិតស្រាម៉ាកល្បីក្លែង​ក្លាយជាង៤ពាន់ដប និងសម្ភារៈមួយចំនួនធំ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

បេសកជន​អាមរិក ស្នើ​ផែនការ​កាត់​​តំបន់​ចំនួន​៤​ឲ្យ​រុស្ស៊ី ជា​ថ្នូរ​នឹងបទ​ឈប់បាញ់

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ចិនសងសឹក ដោយដំឡើងពន្ធលើអាមេរិក ដល់ ១២៥ ភាគរយ

Sokha Hotels

ព័ត៌មានពេញនិយម