Connect with us

ព័ត៌មានអន្ដរជាតិ

ក្មេងប្រុសអាយុ១៤ឆ្នាំ បាញ់សម្លាប់សិស្ស២នាក់ និងគ្រូ២នាក់ នៅវិទ្យាល័យ សហរដ្ឋអាមេរិក

បានផុស

នៅ

តាមសេចក្តីរាយការណ៍របស់ BBC នៅថ្ងៃព្រហស្បតិ៍ទី៥ខែកញ្ញាឆ្នាំ២០២៤ ក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់ បានបាញ់សម្លាប់សិស្សចំនួន២នាក់ និងគ្រូ២នាក់ នៅឯវិទ្យាល័យ Apalachee ក្នុងទីក្រុង Winder នៃរដ្ឋ Georgia។

វិទ្យាល័យ Apalachee (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រៅពីអ្នកស្លាប់, មនុស្សចំនួន៩នាក់ផ្សេងទៀត ក៏ត្រូវរបួសផងដែរ ក្នុងហេតុការណ៍នេះ។ 

ការវាយប្រហារកើតឡើងនៅម៉ោង ១០:២០នាទីព្រឹក ហើយភ្លាមៗនោះ មន្ត្រីបានចាប់ខ្លួនជនសង្ស័យឈ្មោះ Colt Gray នៅនឹងកន្លែង។ រូបគេនឹងត្រូវចោទប្រកាន់ពីបទមនុស្សឃាត ខណៈការស៊ើបអង្កេតនឹងធ្វើឡើង។

មកទល់ពេលនេះ គេមិនទាន់ដឹងច្បាស់ឡើយថាតើមូលហេតុអ្វីទើបក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់នេះ បើកការបាញ់ប្រហារនៅសាលារៀន ចំពេលមានសេចក្តីរាយការណ៍ថា ក្រុមមន្ត្រីមិនមែនជាគោលដៅនៃអំពើនេះឡើយ។

(រូបថត៖ Getty)

ត្បិតតែមិនផ្តល់ព័ត៌មានលម្អិត ប៉ុន្តែមន្ត្រីម្នាក់បានប្រាប់ទៅ CNN ថា អាវុធដែលប្រើក្នុងការបាញ់ គឺជាកាំភ្លើងប្រភេទ AR-15 ហើយគេមិនដឹងឡើយថាតើ ជនសង្ស័យបានអាវុធនេះមកពីណា។

សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២៤នេះគិតត្រឹមតែកញ្ញា, សហរដ្ឋអាមេរិក កើតមានការបាញ់ប្រហារទ្រង់ទ្រាយធំ៣៨៥លើក ពោលបើគិតជាមធ្យម មានការបាញ់ប្រហារទ្រង់ទ្រាយធំជាង ១.៥លើកជារៀងរាល់ថ្ងៃ៕

(រូបថត៖ WSB)

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ បាញ់ប្រហារអំឡុងក្បួនដង្ហែ Super Bowl នៅអាមេរិក ស្លាប់និងរបួសមនុស្សច្រើននាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

រយៈពេល១០ខែដើមឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលយុត្តិធម៌​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​ករណីបៀតបៀនផ្លូវភេទបាន​ចំនួន៤៨នាក់

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក កើត ឆែ ៖ សន្តិភាពគឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានយើងមិនត្រូវឱ្យ៥០០ ឆ្នាំមុន វិលត្រឡប់មកវិញទេ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ និង ក្រុមហ៊ុន HONDA CARS HAKATA CO., LTD ចុះអនុស្សរណៈយោគយល់គ្នា ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត”

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក សុខ សប្បាយណា ចុះផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ «សាទរកម្ពុជា» ដល់និស្សិតជិត៦រយនាក់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

សន្តិសុខសង្គម១៣ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម២១ ម៉ោង មុន

ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន

ព័ត៌មានជាតិ១៦ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

កាដូឆ្នាំថ្មី ម៉ាក់ស្រីនា ចាំចៅយូរពេក ស្វាគមន៍សមាជិកថ្មីខ្លួនឯង ផ្អើលទាំងយប់

សន្តិសុខសង្គម១៧ ម៉ោង មុន

ស្ត្រីអ្នកលក់ភេសជ្ជៈម្នាក់ត្រូវជនមិនស្គាល់មុខវាយសម្លាប់ទាំងព្រឹក

Sokha Hotels

ព័ត៌មានពេញនិយម