ព័ត៌មានអន្ដរជាតិ
សមាជិកណាតូមួយប្រទេស ដាក់ពាក្យសុំចូល BRICS ជាផ្លូវការ
RT បានចុះផ្សាយកាលពីថ្ងៃពុធទី៤ខែកញ្ញាឆ្នាំ២០២៤ថា ពេលនេះសមាជិកណាតូមួយប្រទេសគឺតួកគី បានដាក់ពាក្យសុំចូលអង្គការ BRICS ជាផ្លូវការហើយ ប៉ុន្តែសមាជិកភាពនេះត្រូវយល់ព្រមឬមិនយល់ព្រមយ៉ាងណានោះ គឺអាស្រ័យលើការពិភាក្សាគ្នាសិនពីសំណាក់រដ្ឋ BRICS ទាំងអស់។

តាមការបញ្ជាក់ពីលោក Yury Ushakov ដែលជាជំនួយការលោក ពូទីន, ប្រធានាធិបតីតួកគី Recep Tayyip Erdogan ក៏បានទទួលយកការអញ្ជើញរបស់វិមានក្រឹមឡាំង ឲ្យមកចូលរួមកិច្ចប្រជុំកំពូល BRICS នៅទីក្រុង Kazan នៃប្រទេសរុស្ស៊ី ដែលគ្រោងធ្វើឡើងចាប់ពីថ្ងៃទី២២ដល់២៤ខែតុលាផងដែរ។
ជុំវិញសំណើនេះ សារព័ត៌មាន Bloomberg បានរាយការណ៍កាលពីថ្ងៃចន្ទថា តាមពិតទៅ ទីក្រុងអង់ការ៉ា បានរៀបចំឯកសារដាក់ពាក្យចូល BRICS តាំងតែពីប៉ុន្មានខែមុនមកម្ល៉េះ ព្រោះតែខ្លួនមិនពេញចិត្តនិងប្រេះឆាជាមួយសមាជិកមួយចំនួនរបស់អង្គការណាតូ ហើយការដាក់ពាក្យនេះទៀតសោត ធ្វើឲ្យតួកគី ក្លាយជារដ្ឋណាតូដំបូងគេ ដែលស្វែងរកសមាជិកភាពនៅក្នុងអង្គការ BRICS។

BRICS ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៦ ដោយប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា និងចិន រីឯអាហ្វ្រិកខាងត្បូងបានចូលរួមនៅឆ្នាំ២០១១។ មកដល់ឆ្នាំ២០២៤នេះ អង្គការ BRICS បានពង្រីកខ្លួនកាន់តែធំ នៅពេលអេហ្ស៊ីប អេត្យូពី អ៊ីរ៉ង់ និងអារ៉ាប់រួម បានក្លាយជាសមាជិកពេញសិទ្ធ ហើយរុស្ស៊ីអះអាងថា នៅមានប្រទេសជាង៣០ទៀត ដែលបានដាក់ពាក្យសុំចូលរួមជាផ្លូវការហើយ។
យ៉ាងណា សហភាពអឺរ៉ុប (EU) មិនសប្បាយចិត្តចំពោះទង្វើរបស់តួកគីឡើយ ដោយអ្នកនាំពាក្យលោក Peter Stano បាននិយាយក្នុងសន្និសីទកាសែតនៅទីក្រុងព្រុចសែល កាលពីថ្ងៃអង្គារថា ត្បិតជាបេក្ខជនសុំចូល EU ក៏ដោយ ប៉ុន្តែទីក្រុងអង់ការ៉ា គួរតែគោរពតម្លៃនិងគោលនយោបាយអឺរ៉ុបដែរ។
សូមបញ្ជាក់ថា តួកគី ត្រូវបានប្រកាសជាប្រទេសបេក្ខភាព EU ក្នុងឆ្នាំ១៩៩៩ ហើយស្ថិតក្នុងការចរចាចូលប្លុកនេះជាផ្លូវការចាប់តាំងពីឆ្នាំ២០០៥មកម្ល៉េះ ប៉ុន្តែសភាអឺរ៉ុប បានផ្អាកកិច្ចពិភាក្សាអំពីសមាជិកភាពតួកគីក្នុងឆ្នាំ២០១៩ ជុំវិញការចោទប្រកាន់ពីបទរំលោភសិទ្ធិមនុស្ស៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ សិង្ហបុរី ថា គ្មានអ្វីជំនួសអាស៊ានបានទេ បើទោះសមាជិកមួយចំនួនចង់ចូល BRICS ក៏ដោយ

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល