Connect with us

ព័ត៌មានអន្ដរជាតិ

នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល ថា​មិន​​ដក​ទ័ព​ចេញ​ពី​ព្រំដែន​ហ្គាហ្សា​ដាច់ខាត

បានផុស

នៅ

លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃពុធថា អ៊ីស្រាអែលនឹងយល់ព្រមចំពោះបទឈប់បាញ់ជាអចិន្ត្រៃយ៍នៅក្នុងតំបន់ហ្គាហ្សា លុះ​ត្រាណា​តែ​​តំបន់ព្រំដែនរវាងភាគខាងត្បូងតំបន់ហ្គាហ្សា និង​ប្រទេស​អេហ្ស៊ីប​លែង​មាន​ចលនា​របស់​ក្រុម​​សកម្ម​ប្រយុទ្ធ​ហាម៉ា​សទៀត។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានច្រានចោលទាំងស្រុងនូវការដកខ្លួនចេញពីច្រករបៀង Philadelphia នៅក្នុងដំណាក់កាលដំបូងនៃកិច្ចព្រមព្រៀង ដែលរំពឹងថានឹងមានរយៈពេល​៤២ថ្ងៃ ដោយនិយាយថាសម្ពាធអន្តរជាតិនឹងធ្វើឲ្យ​ខ្លួន​​ពិបាក​ដាក់​ពង្រាយ​ទ័ព​ត្រឡប់​ទៅវិញ​​មិន​ខាន។

លោក Netanyahu បាន​សង្កត់​ធ្ងន់​ថា ទ័ព​អ៊ីស្រាអែល​ត្រូវ​តែ​នៅ​ឈរ​ជើង​នៅ​តំបន់​ច្រក​របៀង​នេះ​ដាច់​ខាត ដើម្បី​បង្ការ​ការ​ត់​ពន្ធ​អាវុធ ក៏​ដូចជា​ចំណាប់​ខ្មាំង​ឆ្លង​ព្រំ​ដែន​​​របស់​ក្រុម​ហាម៉ាស។ យ៉ាង​ណា នាយករដ្ឋមន្ត្រី​វ័យ​​៧៤​ឆ្នាំ​រូប​នេះ បាន​បញ្ជាក់​ថា អ៊ីស្រាអែល​នៅ​តែ​បើក​ចំហ​សម្រាប់​ការ​ពិចារណា​ក្នុង​ការ​ដក​ទ័ព​ចេញ គ្រាន់​តែ​វា​មិន​អាច​កើត​ឡើង​នៅ​ពេល​នេះ​បាន​នោះ​ទេ។

ច្រករបៀង Philadelphia តាមបណ្តោយ​ព្រំដែន​ភាគ​ខាងត្បូងនៃ​តំបន់​ហ្គាហ្សាស្ទ្រីប ជាប់ព្រំដែនប្រទេសអេហ្ស៊ីប គឺជាឧបសគ្គចម្បងមួយចំពោះកិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​នៅតំបន់ហ្គាហ្សា និង​ការ​នាំយកចំណាប់ខ្មាំងអ៊ីស្រាអែលត្រឡប់ទៅផ្ទះវិញ ដែល​ជាថ្នូរនឹង​ការ​ដោះលែង​អ្នកទោសប៉ាឡេស្ទីន។

លោក Netanyahu បានទទូចលើការរក្សាការគ្រប់គ្រងច្រករបៀង ជាកន្លែងដែលកងទ័ពអ៊ីស្រាអែលបានរកឃើញផ្លូវរូងក្រោមដីរាប់សិប​កន្លែង ដែលត្រូវបានប្រើដើម្បីផ្គត់ផ្គង់​អាវុធ​និង​គ្រាប់​រំសេវ​ដល់ក្រុមហាម៉ាស។

នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល បានប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំងពីពលរដ្ឋ​ជាច្រើនក្នុងប្រទេស ព្រម​ទាំង​ក្រុម​ការងារ​ក្នុង​ស្ថាប័ន​សន្តិសុខ​របស់​លោក​ផ្ទាល់ ចំពោះការដោះស្រាយបញ្ហានេះ។ ក្រុមគ្រួសារនៃចំណាប់ខ្មាំងជាច្រើន រួមទាំងក្រុម​គ្រួសារ​មួយចំនួន​របស់​​ចំណាប់ខ្មាំង​ចំនួន​៦​នាក់ដែល​បាន​បាត់បង់​ជីវិត​ហើយ​ត្រូវបានរកឃើញក្នុង​ផ្លូវរូងក្រោមដីនៅភាគខាងត្បូងហ្គាហ្សាកាលពីថ្ងៃអាទិត្យ បានចោទប្រកាន់លោក Netanyahu ពីការលះបង់មនុស្សជាទីស្រលាញ់របស់ពួកគេ ដើម្បី​រក្សាកងទ័ពនៅក្នុងច្រករបៀង។

ប៉ុន្តែលោក Netanyahu បាននិយាយថា ការ​ឈរ​ជើង​ទ័ព​នៅ​ទីនោះ​ប្រៀប​ដូច​ជា​​ការរក្សាសម្ពាធលើក្រុមហាម៉ាស ហើយ​ជាមធ្យោបាយដ៏ល្អបំផុតក្នុង​ការ​បង្ខំ​ឲ្យ​ហាម៉ាស​ដោះលែង​ចំណាប់ខ្មាំងទាំង ១០១​នាក់ដែលនៅសេសសល់ក្នុងហ្គាហ្សាមកវិញ។

លោកបានរៀបរាប់​ថា៖ «អ្នកត្រូវច្របាច់ពួកគេ ដើម្បីដាក់សម្ពាធលើពួកគេឲ្យដោះលែងចំណាប់ខ្មាំងដែលនៅសល់។ ដូច្នេះប្រសិនបើអ្នកចង់ដោះលែងចំណាប់ខ្មាំង អ្នកត្រូវតែគ្រប់គ្រងច្រករបៀង Philadelphia»៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៣ នាទីutes មុន

ឆ្លង​ចរន្តអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣ខ្នង ​នៅខណ្ឌ​ដង្កោ​

ព័ត៌មានជាតិ៤៨ នាទីutes មុន

សង្កាត់អូរឬស្សីទី២ រៀបចំវេទិកាសាធារណៈ ដើម្បីផ្សព្វផ្សាយដល់ពលរដ្ឋ និងទទួលយកសំណូមពរ

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋបាល​រាជធានី ប្រកាស​ជ្រើស​រើស​ប្រធាន​ការិយាល័យ​មួយ​រូប ដើម្បីសម្រុះសម្រួល​បណ្ដឹងក្រៅប្រព័ន្ធតុលាការ

ព័ត៌មានជាតិ៣ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

ព័ត៌មានជាតិ៤ ម៉ោង មុន

​ត្រឹម​២ថ្ងៃ នៃ​ការ​ប្រារព្ធ​ពិធី​បុណ្យ​ឆ្នេរ​ខ្សាច់ ​កោះ​ប៉ែន​ទទួល​បាន​ភ្ញៀវទេសចរណ៍ជាតិ និង​អន្តរជាតិ​ជាង​១១ម៉ឺននាក់

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ត្រាំ៖ ហ្សេលេនស្គី យកលុយពីបៃដិន ស្រួលដូចយកស្ករគ្រាប់ពីកូនក្មេង​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

លោក ត្រាំ ប្រកាស​ថា អាមេរិក​ជិត​បើក​ការ​ផ្ដល់​ព័ត៌មាន​ចារកម្ម​ឲ្យ​អ៊ុយក្រែន​វិញ​ហើយ

គ្រឿងញៀន
សន្តិសុខសង្គម១៥ ម៉ោង មុន

មន្ទីរគ្រឿងញៀន បំភ្លឺការផ្សព្វផ្សាយលើបណ្ដាញសង្គមពាក់ព័ន្ធការចាប់មនុស្សញាត់ចូលឡាន

ព័ត៌មានជាតិ៣ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

កូរ៉េ​ខាង​ជើង​បាញ់​មីស៊ីលចូល​សមុទ្រ​លឿង ខណៈ​អាមេរិក​-កូរ៉េ​ខាង​ត្បូងកំពុង​ធ្វើ​សមយុទ្ធ​

Sokha Hotels

ព័ត៌មានពេញនិយម