Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ព្រមានផ្ទុះសង្គ្រាមលោក ក្រោយដឹងថា អាមេរិក ប្រុងបញ្ជូនមីស៊ីលរយៈចម្ងាយឆ្ងាយឲ្យអ៊ុយក្រែន 

បានផុស

នៅ

ឆ្លើយតបទៅសេចក្តីរាយការណ៍ថាសហរដ្ឋអាមេរិក ជិតឈានដល់កិច្ចព្រមព្រៀងបញ្ជូនមីស៊ីលរយៈចម្ងាយឆ្ងាយ JASSM ឲ្យអ៊ុយក្រែនដើម្បីអាចវាយចូលកាន់តែជ្រៅទៅក្នុងប្រទេសរុស្ស៊ីនោះ, រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានព្រមានទីក្រុងវ៉ាស៊ីនតោនកុំលលេងជាមួយបន្ទាត់ក្រហមរបស់ទីក្រុងមូស្គូឲ្យសោះព្រោះ សកម្មភាពនេះគឺគ្រោះថ្នាក់ខ្លាំងណាស់ អាចឈានដល់ផ្ទុះសង្គ្រាមលោកលើកទី៣ទៀតផង។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov (រូបថត៖​ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Lavrov ប្រាប់អ្នកកាសែត Pavel Zarubin ថា «ខ្ញុំមិនភ្ញាក់ផ្អើលទេដែលអាមេរិក ឆ្លងកាត់បន្ទាត់ដែលពួកគេកំណត់ដោយខ្លួនឯង ប៉ុន្តែពួកគេគួរតែយល់ថា ពួកគេកំពុងលេងជាមួយខ្សែក្រហមរបស់យើងហើយ ពួកគេមិនគួរធ្វើបែបនេះទេ។ ពួកគេ​ក្លាហានមែន ហើយ​មេដឹកនាំ​អ៊ុយក្រែន វ្ល៉ា​ឌី​មៀរ ហ្សេ​លេ​ន​ស្គី ប្រាកដជា​ដឹងរឿងនេះដែរ»។ 

ស្របពេលជាមួយគ្នានោះ អ្នកការទូតកំពូលរបស់រុស្ស៊ីរូបនេះ ក៏ព្រមានអាមេរិកជាលើកទីពីរក្នុងរយៈពេលមួយសប្តាហ៍ផងដែរថា បើផ្ទុះសង្គ្រាមលោកលើកទី៣មែន វាមិនមែនប្រយុទ្ធតែនៅទ្វីបអឺរ៉ុបទេ។

រថក្រោះរុស្ស៊ី (រូបថត៖ Wikimedia)

ចាប់តាំងពីរុស្ស៊ីបើកប្រតិបត្តិការសឹកក្នុងប្រទេសអ៊ុយក្រែននៅចុងខែកុម្ភៈឆ្នាំ២០២២មក ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បានព្រមានលោកខាងលិចម្តងហើយម្តងទៀត កុំពាំងផ្លូវរុស្ស៊ីដែលមានឃ្លាំងអាវុធនុយក្លេអ៊ែរធំបំផុតរបស់ពិភពលោកឲ្យសោះ។

ទោះបីជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត មិនដែលខ្វល់ហើយនៅតែបង្កើនផ្តល់ជំនួយយោធាជាបន្តបន្ទាប់ដល់អ៊ុយក្រែន ជាពិសេសជួយជារថក្រោះ មីស៊ីលទំនើប ថែមទាំងយន្តហោះចម្បាំង F-16 ទៀតផង។

មិនត្រឹមប៉ុណ្ណឹង អ្នកនាំពាក្យវិមានក្រឹមឡាំង Dmitry Peskov ក៏ប្រកាសដែរថា រុស្ស៊ីចាប់ផ្តើមពិនិត្យឡើងវិញនូវគោលការណ៍នុយក្លេអ៊ែររបស់ខ្លួនហើយ ដោយសារតែលោកខាងលិច គំរាមកំហែងខ្លាំងពេក៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ រុស្ស៊ី ថា ការព្រមានផ្ទុះសង្គ្រាមលោកលើកទី៣ របស់លោក ត្រាំ ពិតជាត្រឹមត្រូវណាស់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២១ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ២១ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

យុវតី សំនៀងស្រដៀងរាជិនីសំឡេងសារិកាមាស ធ្លាប់ប្រឡងកម្មវិធី The Voice Kids Cambodia

ព័ត៌មានជាតិ១២ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ១៥ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម