Connect with us

ព័ត៌មានអន្ដរជាតិ

​លិច​ទូកជន​ចំណាកស្រុក​​បណ្តាល​ឱ្យ​បាត់ខ្លួន​២១នាក់​នៅ​កោះអ៊ីតាលី

បានផុស

នៅ

មនុស្សចំនួន៧នាក់ត្រូវបានជួយសង្គ្រោះ និង២១នាក់ទៀតនៅតែបាត់ខ្លួននៅក្នុងសមុទ្រ​នៅឡើយ បន្ទាប់ពីទូកដែលពួកគេជិះ​​បានលិចក្នុងពេលធ្វើដំណើរក្នុងបំណងធ្វើចំណាកស្រុក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី៥ខែកញ្ញានេះ។

(រូបភាព៖​ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) នៅក្នុងប្រទេសអ៊ីតាលី បានឲ្យដឹងថា អ្នកនៅរស់រានមានជីវិតដែលជាជនជាតិស៊ីរីទាំងអស់ត្រូវបានស្រង់ចេញពីទូកលិចបាន​ពាក់កណ្ដាលនៅចម្ងាយប្រហែល ១៨,៥គីឡូម៉ែត្រភាគនិរតីនៃទីក្រុង Lampedusa។ អ្នកទាំងនោះស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ខណៈសាច់ញាតិរបស់ពូកគេនៅតែបាត់ខ្លួនក្នុងសមុទ្រ។

បើតាមសម្ដីអ្នកនៅរស់រានមានជីវិតបានប្រាប់អ្នកជួយសង្គ្រោះថា ពួកគេបានចេញដំណើរកាលពីថ្ងៃអាទិត្យពីប្រទេសលីប៊ី ហើយមនុស្ស២១នាក់ក្នុងចំណោម២៨នាក់ដែលពួកគេជិះក្នុងនោះ មានកុមារ៣នាក់បានធ្លាក់ចូលក្នុងសមុទ្រអំឡុងពេលអាកាសធាតុអាក្រក់ ខណៈទូកបានក្រឡាប់ដោយទុកឱ្យមនុស្សនៅជាប់នឹងទូក ស្របពេលដែលសមាជិកគ្រួសាររបស់ពួកគេបានលង់ទឹកស្លាប់។

(រូបភាព៖​ Getty)

លើសពីនេះការិយាល័យរបស់ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិរបស់ប្រទេសអ៊ីតាលីបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា ប្រជាជនស៊ូដង់ក៏នៅលើទូកដែរ ដែលត្រូវបានគេជឿថាទូកបានចាកចេញពីកំពង់ផែ Sabratha ភាគខាងលិចទីក្រុងTripoli។ បន្ទាប់ពីហេតុការណ៍នេះឆ្មាំឆ្នេរសមុទ្របាននាំអ្នករស់រានមានជីវិតទៅកាន់កោះ Lampedusa ហើយបានដាក់ពង្រាយកងនាវាចរ និងអាកាស ដើម្បីស្វែងរកអ្នកបាត់ខ្លួន។

គួរបញ្ជាក់ថា សមុទ្រមេឌីទែរ៉ាណេ គឺជាផ្លូវទឹកធ្វើចំណាកស្រុកដែលមានមនុស្សស្លាប់ច្រើន​ជាងគេបំផុតក្នុងពិភពលោក។យោងតាមអង្គការអន្តរជាតិសម្រាប់ការធ្វើចំណាកស្រុក ជនចំណាកស្រុកជាង២៥០០នាក់បានស្លាប់ ឬបាត់ខ្លួនដោយការប៉ុនប៉ងឆ្លងកាត់កាលពីឆ្នាំមុន និង១០៤៧នាក់នៅឆ្នាំនេះគិតត្រឹមថ្ងៃអង្គារ។

ទោះយ៉ាងណា តួលេខថ្មីៗបំផុតពីក្រសួងមហាផ្ទៃអ៊ីតាលីបានកត់ត្រាថា ជនចំណាកស្រុកជាង ៤៣០០០នាក់បានទៅដល់ប្រទេសអ៊ីតាលីក្នុងឆ្នាំ២០២៤ ពោលគឺធ្លាក់ចុះយ៉ាងច្រើន​ធៀប​ឆ្នាំមុន៕

អត្ថបទ៖ ប៊ុន ​សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៤ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម